23/11/2021 08:29
កសិករប្រមូលផលស្រូវជាមួយទិន្នផលមិនទៀងទាត់ ប៉ុន្តែតម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់។
បង ថាច់ធី នៅភូមិបាតីសេ(ស្លែងចាស់) ឃុំតឹបស៊ើង ស្រុកថ្កូវ បានចែករំលែក៖ រដូវស្រូវវស្សាឆ្នាំនេះ គ្រួសារផលិតពូជស្រូវ OM ១៨ ចំនួន ២ ហិកតា។ បច្ចុប្បន្នឈានដល់ដំណាក់កាលប្រមូលផល។ ប្រៀបជាមួយបណ្តារដូវស្រូវមុនៗ បើគិតដល់ដំណាក់កាលត្រៀមប្រមូលផល ជាដំណាក់កាលលែងប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិហើយចំណាយច្រើនបំផុតពី ២៧‑២៨ លានដុងប៉ុណ្ណោះ។ ក្នុងរដូវស្រូវវស្សាឆ្នាំនេះ តម្លៃជីក៏កើន ថ្នាំការពាររុក្ខជាតិក៏កើន គិតមកទល់ពេលនេះក្នុងបញ្ជីតាមដានប្រាក់ចំណាយក្នុងការផលិតរបស់គ្រួសារខ្ញុំគិតត្រួសៗទៅជិត ៤០ លានដុង។ ក្នុងរដូវមុន ជីអ៊ុយរេប្រភេទមានទម្ងន់មួយការុង ៥០ គីឡូក្រាមមានតម្លៃប្រមាណតែ ៦០០.០០០ ដុងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកើនឡើងជាង ៩០០.០០០ ដុង ហើយតម្លៃបណ្តាប្រភេទជីដទៃៗទៀតក៏កើនប្រហាក់ប្រហែលដែរ។ កាលពីមុនស្រូវមួយកុងបាញ់ថ្នាំម្ដងចំណាយប្រាក់ច្រើនបំផុតតែប្រមាណ ៤០.០០០ ដុង បច្ចុប្បន្នកើនឡើងដល់ ៧០.០០០ ដុង។ ក្នុងដំណាក់កាលផលិតស្រូវ កសិករប្រើជីតិចបំផុតពី ៤‑៥ លើក។ ជាក់ស្ដែងគឺដំណាក់កាលស្រូវបានប្រមាណ ៧‑៨ ថ្ងៃចាប់ផ្តើមបាចជីលើកដំបូង។ ពេលស្រូវបានប្រមាណ ១៨‑២០ ថ្ងៃបាចលើកទី ២ ក្រោយពេលឆ្លូករួច ស្រូវបានប្រមាណ ២៦‑២៨ ថ្ងៃចាប់ផ្តើមបាចជីលើកទី ៣។ លុះដល់ស្រូវបានប្រមាណ ៤៥‑៥០ ថ្ងៃ បាចយកបង្ហើម (បាចលើកទី ៤)។ ជាមួយរបៀបបាចជីខាងលើ គិតត្រួសៗ ជាមួយផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ត្រូវបាចជីលើកដំបូងដល់លើកបាចយកបង្ហើមជាង ៣០ គីឡូក្រាម។ នេះមិនទាន់គិតដល់ការចំណាយសម្រាប់ថ្នាំការពាររុក្ខជាតិនៅដំណាក់កាលស្រូវនីមួយៗផង។ អាស្រ័យហេតុនោះ តម្លៃជីស្ថិតនៅកម្រិតល្មមកសិករមានអារម្មណ៍រីករាយ បើសិនកើនខ្ពស់ពេកដូចសព្វថ្ងៃ នរណាក៏ព្រួយបារម្ភព្រោះគិតឃើញថានឹងត្រូវខាតទុនក្នុងការផលិតស្រូវរដូវវស្សានេះ។
អ្នកស្រី ថាច់ធីសាមី ម្ចាស់ដេប៉ូសម្ភារកសិកម្ម នៅឃុំភឿកហ៊ឹង ស្រុកថ្កូវបានឱ្យដឹង៖ គិតមកទល់ពេលនេះតម្លៃជី ថ្នាំការពាររុក្ខជាតិ កើនឡើងតាមការលាតត្រដាងរបស់ប្រជាកសិករគឺជាការពិត។ ចំពោះដេប៉ូខ្ញុំ ដោយអាស្រ័យបង្កបានប្រជាប្រិយភាព និងបម្រើការត្រឹមត្រូវចំពោះអតិថិជន ទើបដេប៉ូយើងខ្ញុំកាន់តែបើកទូលាយភូមិសាស្រ្តធ្វើអាជីវកម្ម គាប់ជួនមានប្រជាកសិករបណ្តាឃុំ តឹបស៊ើង តឹងស៊ើង អាង ក្វាហ៊ឺវ។ល។ ក៏មករកដេប៉ូខ្ញុំ។ ជាមួយនឹងតម្លៃដូចសព្វខែ អាស្រ័យដេប៉ូថ្នាក់លើបង្កើនតម្លៃ ដេប៉ូខ្ញុំត្រូវលក់ដោយតម្លៃខ្ពស់ជាងដែរ។ ខ្ញុំក៏មានបំណងឱ្យរដ្ឋមានវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងតម្លៃឲ្យបានល្អដើម្បីសមស្របជាមួយទឹកចិត្តមាមីងប្រជាកសិករ ។
លោក ហាវ៉ាំងញ៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបសុើងបានឱ្យដឹងថា៖ ជីវភាពប្រជាជនភាគច្រើនពឹងទៅលើរបរកសិកម្ម បើសិនតម្លៃកសិកម្មកើនឡើងនោះតម្លៃផលិតរបស់មាមីងក៏បានកើនឡើង ជីវភាពរបស់មាមីងបានកែលម្អជាង។ ប៉ុន្តែបច្ចុប្បន្ន តម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់ ប៉ុន្តែតម្លៃផលិតផលមាមីងធ្លាក់ចុះទាបធ្វើឱ្យពិបាកដល់អ្នកស្រែចម្ការ។ យើងខ្ញុំស្នើដល់ផ្នែកពាក់ព័ន្ធប្រញាប់មានវិធានការដើម្បីជួយប្រជាកសិករបន្ថយការលំបាក មានលក្ខណៈផលិតស្រូវរដូវខាងមុខទៀត៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។