01/11/2022 14:26
លោកថាច់ស៊ុង នៅភូមិលេខ ២ ឃុំផុងភូ ស្រុកកូវកែបានឲ្យដឹងថា៖ គ្រួសារខ្ញុំមានដីស្រែកែប្រែឡើងជាចម្ការដូងបាន ០២ កុង។ ក្នុងរយៈពេល ០៣ ឆ្នាំដំបូង គ្រួសារឆ្លៀតដាំហ្គឹកបាន ៦០ ទង។ បច្ចុប្បន្ននេះ ក្នុងមួយខែៗ គ្រួសារខ្ញុំប្រមូលផលបាន ០៤ លើក ក្នុងមួយលើកៗគិតជាមធ្យមប្រមូលផលបានពី ១០០ - ១២០ គីឡូក្រាម ហើយលក់ជាមួយតម្លៃក្នុងមួយគីឡូក្រាម ៩.០០០ដុង ។ អាស្រ័យការដាំហ្គឹក ចំណាយតែដើមទុនដំបូងសម្រាប់ធ្វើទ្រើង (ពី ០៦ - ០៧ លានដុងក្នុង ០១ កុង) រយៈពេលទទួលផល ០៥ ឆ្នាំ ហើយក្នុងមួយឆ្នាំលោកថាច់ស៊ុងប្រមូលប្រាក់បានជាង ២៥ លានដុង។
លោកថាច់ស៊ុង កំពុងជួសជុលឡើងវិញទ្រើងហ្គឹក។ រូបថត៖ ហ៊ឺវហ្វេ
បច្ចុប្បន្ន ហ្គឹកបានដាំច្រើននៅបណ្ដាឃុំ៖ ផុងភូ ហ្វាអឹង ហ្វាតឹង (កូវកែ) ឃុំបិញភូ ភឿងថាញ់ (កាងឡុង) និងនៅឃុំមួយចំនួននៃស្រុកចូវថាញ់ និងកូវង៉ាង ជាមួយផ្ទៃដីជិត ៦០ ហិកតា។ ក្នុងនោះ ច្រើនបំផុតនៅស្រុកកូវកែជិត ៤៥ ហិកតា។
តាមថ្នាក់ដឹកនាំការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ៖ ឆ្លងតាមរយៈគម្រោងការ "ឧប្ថម្ភពង្រីកការដាំហ្គឹក និងឆ្លាស់ ជីរណារក្រោមទ្រើងហ្គឹកតាមទិសដៅកសិកម្មស្អាត ភ្ជាប់ជាមួយនឹងកន្សោមតម្លៃ ភ្ជាប់ការផលិតជាមួយនឹងការលក់ផលិតផល" ទ្រង់ទ្រាយអន្តរឃុំ (ឃុំផុងភូ និងហ្វាអឹង) បានវិនិយោគផ្សព្វផ្សាយដាំនៅឆ្នាំ ២០២១។ នេះជាគម្រោងការដើម្បីជួយដល់គ្រួសារដែលមានផ្ទៃដីផលិតស្រូវមិនសូវបានផល មានតម្រូវការបង្វែរមកដំណាំផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិត និងបង្កើនប្រភពចំណូល ជាមួយផ្ទៃដី ២០ ហិកតា (ឃុំផុងភូមាន ២៩ គ្រួសារដាំលើផ្ទៃដី ៦,៨ ហិកតា ឃុំហ្វាអឹងមាន ៤៣ គ្រួសារដាំបាន ១៣.២ ហិកតា)។
តាមប្រសាសន៍របស់លោកឡឺញ៉ឹកត្រឿង ភូមិយ៉ុងឡើង ឃុំហ្វាអឹង ស្រុកកូវកែបានឱ្យដឹងថា៖ ដើម្បីដាំហ្គឹកទទួលបានទិន្នផលខ្ពស់ កាត់បន្ថយការបំផ្លាញនៃសត្វល្អិត។ល។អ្នកដាំ ត្រូវធ្វើអនាម័យទ្រើងហ្គឹក និងវិនិច្ឆ័យឲ្យអស់ផ្លែដែលខូចជ្រុះ។ ចំពោះបង្គោលធ្វើទ្រើងឲ្យហ្គឹកត្រូវរឹងមាំ (អាចប្រើសសរថ្មឬសសរបេតុង) មិនគប្បីប្រើប្រាស់បង្គោលឫស្សី ពីព្រោះក្នុងដំណាក់កាលនៃការលូតលាស់របស់ហ្គឹក និងផ្លែវានឹងធ្វើឲ្យទ្រើងងាយបាក់រលំឬទ្រេត។ល។ ទិន្នផលគិតជាមធ្យមចំពោះផ្ទៃដីសម្រាប់ដាំតែហ្គឹកមួយមុខ (កម្រិតដាំពី ១.០០០ - ១.២០០ គល់ក្នុងមួយហិកតា) អាចផ្ដល់ផលបានពី ៣០-៣៥ តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ចំពោះផ្ទៃដីដាំឆ្លាស់ជាមួយដំណាំផ្សេង (ពី ៤៥០ - ៥០០ គល់ក្នុងមួយហិកតា) អាចប្រមូលផលបានពី១៥ - ១៧ តោនក្នុងមួយហិកតា ក្នុងនោះ ប្រាក់ចំណាយសម្រាប់ទិញថ្នាំការពាររុក្ខជាតិ និងជីប្រមាណ ០៥% នៃប្រាក់ចំណូលរួម។
ឈ្មួញប្រមូលទិញផ្លែហ្គឹក។ រូបថត៖ ហ៊ឺវហ្វេ
បានដឹងថា បច្ចុប្បន្ននេះ ផ្លែហ្គឹកនៅតំបន់ស្រុកកូវកែបានប្រមូលទិញច្រើនតាមរយៈក្រុមហ៊ុនឯកជនទំនួលខុសត្រូវមានកំណត់ពាណិជ្ជកម្ម‑សេវាកម្មទ្រុកឡាង (កឹងធើ) និងសហករណ៍កសិកម្មវៀតថាញ់ (ឃុំហ្វាអឹង ស្រុកកូវកែ)។
និយាយអំពីទម្រង់ចងសម្ព័ន្ធក្នុងការផលិតសម្រាប់ប្រជាជននៅលើភូមិសាស្រ្តឃុំលោកគាងតាំ នាយកបញ្ជាការសហករណ៍កសិកម្មវៀតថាញ់មានប្រសាសន៍ថា៖ក្រៅពីគម្រោងការ ឧប្ថម្ភពង្រីកការដាំហ្គឹកដែលអនុវត្តដោយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកនៅឆ្នាំ ២០២១ កាលពីឆ្នាំ ២០១៩ សហករណ៍ក៏បានចូលរួមតាមរយៈការឧប្ថម្ភគម្រោងការសម្របសម្រួលនឹងការប្រែប្រួលនៃធាតុអាកាសនៅតំបន់វាលរាបទន្លេគឺវឡុង ខេត្តត្រាវិញ (AMD ត្រាវិញ) បានវិនិយោគទុនឲ្យ ១០០ គ្រួសារដាំ ២០ ហិកតា។ដូច្នេះហើយ បច្ចុប្បន្ននេះ នៅឃុំហ្វាអឹងមានផ្ទៃដីដាំហ្គឹក ៣៥ ហិកតា ហើយបានសហករណ៍ប្រមូលទិញ គិតជាមធ្យមក្នុងមួយខែៗ ទិញផ្លែហ្គឹកពី ០៧-០៨ តោន។ ជាមួយនឹងតម្លៃហ្គឹកបច្ចុប្បន្ន ក្នុងមួយឆ្នាំៗ មាមីងកសិករដាំហ្គឹកទទួលបានប្រាក់ចំណូលពី ២០០-២៥០ លានដុងក្នុងមួយហិកតា៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។