06/07/2022 14:13
ក្នុងបណ្ដាឆ្នាំកន្លង បណ្ដាភូមិ៖ ទឹកហូរ ព្រែកបត់ ព្រៃវល្លិកើត។ល។ តែងបានចាត់ទុកជាកន្លែងមានកម្លាំងព្រៀបក្នុងការពង្រីកផលដំណាំ។ បងថាច់លិញ នៅភូមិព្រៃវល្លិកើតបានឱ្យដឹងថា៖ ជាង ១០ ឆ្នាំកន្លងហើយ ដីជើងផ្នោររបស់គ្រួសារប្រមាណ ០,៦ ហិកតា ខ្ញុំ ផលិតស្រូវ ដាំដំណាំសណ្ដែកដី និងពោតប្ដូរវេនគ្នា(ស្រូវមួយរដូវ ដំណាំ ២ រដូវ) ក្នុងមួយឆ្នាំ។ ការដាំដំណាំរបស់គ្រួសារខ្ញុំ តែងអនុវត្តតាមបច្ចេកទេស ម៉្លោះហើយទិន្នផលសណ្ដែកដីជាមធ្យមក្នុងផ្ទៃដីមួយកុងសម្រេចបានពី ៧៥០-៨០០ គីឡូក្រាម លក់ជាមួយតម្លៃពី ១៤.០០០-១៤.៥០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់រាល់ការចំណាយរួច នៅចំណេញជាង ៣ លានដុង។ ចំពោះពោត ក្នុងមួយកុងទិន្នផលផ្ដល់ ៦០០ គីឡូក្រាម លក់ជាមួយតម្លៃជាង ៨.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់រាល់ការចំណាយ រួចនៅចំណេញពី ១,៥‑១,៦ លានដុង។ បណ្ដាអនុផលក្រោយពេលប្រមូលផលទុកសម្រាប់ចិញ្ចឹមគោ។ បច្ចប្បន្ន គ្រួសារពង្រីកហ្វូងគោមេបានចំនួន ០៨ ក្បាល។
កសិករស្រោចទឹកដំណាំ។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ កសិករឃុំង៉ុកបៀង ដាំដំណាំគ្រប់ប្រភេទបាន ១.៣០០ ហិកតា ក្នុងនោះ មានដំណាំជាច្រើនប្រភេទបានដាំនៅលើដីជើងផ្នោរ។ ទោះបីពេលនេះ ឈានចូលរដូវវស្សាក៏ដោយ ប៉ុន្តែនៅតែមានមាមីងខ្មែរជាច្រើនគ្រួសារនៅតាមបណ្ដាភូមិដែលសម្បូរទៅដោយដីខ្សាច់ ដីជើងផ្នោរបន្តការដាំដំណាំ ហើយមានគ្រួសារខ្លះដាំដំឡូងបារាំងលើដីជើងផ្នោរក្បែរផ្ទះទៀតផង។
បងថាច់ឡាយ នៅភូមិព្រែកបត់បានឱ្យដឹងថា៖ ដោយកំណត់ឃើញថាដីសមស្របឱ្យការដាំដំណាំ ម៉្លោះហើយគ្រួសារដាំដំឡូងបារាំង ០,៣ ហិកតាលើតំបន់ដីខ្សាច់ គួបផ្សំជាមួយការម្ចាស់ការបានផ្លូវសម្រាប់បង្ហូតទឹក ម៉្លោះហើយបើទុកជាមានភ្លៀងច្រើនក៏ដោយក៏មិនខ្វល់ពីដំឡូងត្រូវលិចទឹកឡើយ។ ជារៀងរាល់ឆ្នាំ គ្រួសារដាំដំឡូង សម្រេចទិន្នផលពី ៥០០‑៦០០ គីឡូក្រាមក្នុងមួយកុង ហើយលក់ឱ្យឈ្មួញនៅនឹងកន្លែងដោយតម្លៃពី ៥.០០០‑៥.៥០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់រាល់ការចំណាយរួច នៅចំណេញ ១,២ លានដុង។ ដំឡូងបារាំងជាប្រភេទដំណាំងាយថែទាំ សមស្របបំផុតគឺក្នុងដំណាក់កាលដើមរដូវវស្សាមិនបាច់បង់កម្លាំងស្រោចទឹកឱ្យដំឡូងឡើយ។
ដាំដំណាំលើដីជើងផ្នោរ។
កន្លងហើយ រដ្ឋអំណាចមូលដ្ឋានមានសំណើពីគោលការណ៍ គោលនយោបាយមួយចំនួនឧបត្ថម្ភការអន្ទងអគ្គិសនីបម្រើក្នុងការស្រោចស្រពដំណាំ។ អាស្រ័យហេតុនោះ គ្រួសារប្រជាកសិករជាច្រើនតែងច្បាមតាមការដំណាំទាំងរដូវប្រាំងវស្សានៅលើដីរបស់ខ្លួន ដើម្បីយកបណ្ដាអនុផលដំណាំទុកសម្រាប់ចិញ្ចឹមសត្វ ។
លោកវ៉ហ្វាងឡាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀង បានឱ្យដឹងថា៖ ការសម្បូរទៅដោយដីខ្សាច់ ដីជើងផ្នោរជួយឱ្យប្រជាជនលើភូមិសាស្រ្តរក្សារបរដាំដំណាំរាប់រយហិកតា។ គួបផ្សំជាមួយការផ្សព្វផ្សាយគោលនយោបាយសមស្របសម្រាប់មាមីងក្នុងឃុំពង្រីកកម្លាំងព្រៀប សក្ដានុភាពរបស់មូលដ្ឋានដើម្បីពង្រីកពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម ប៉ុន្តែការផលិតរបស់ប្រជាកសិករបែរមកប្រឈមជាមួយតម្លៃជី ថ្នាំការពាររុក្ខជាតិកើនឡើងខ្ពស់ ប៉ះពាល់ដល់ប្រភពចំណូលរបស់គ្រួសារ។ ដោយមានការរីកចម្រើនបណ្ដាប្រភេទដំណាំជាច្រើនឆ្នាំកន្លង ម៉្លោះហើយកសិករមួយចំនួន ក៏បានស្រាវជ្រាវបណ្ដុះជោគជ័យពូជដំណាំជាច្រើននៅនឹងកន្លែង ធានាគុណភាព។ ទន្ទឹមនឹងនោះ រដ្ឋអំណាចមូលដ្ឋានក៏បំផុសចលនាប្រជាជនចូលរួមបណ្ដាក្រុមសហការផលិត ចងសម្ព័ន្ធប្រមូលទិញមុខទំនិញកសិផលមួយចំនួនដោយតម្លៃលំនឹង។ ផ្ដើមពីនោះ កសិករជាច្រើនមានភាពស្វាហាប់ជាងក្នុងការពង្រីកផលដំណាំនៅលើដីជើងផ្នោរ៕
អត្ថបទ‑រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។