17/10/2022 08:21
ដើម្បីអនុវត្តការកសាងភូមិជនបទថ្មី ដើមឆ្នាំ ២០២២ ភូមិផ្សព្វផ្សាយកសាង ផ្លូវគមនាគមន៍តភ្ជាប់ពីផ្លូវជាតិលេខ ៩១៤ ទៅកាន់តំបន់ចិញ្ចឹមជលផលរបស់ប្រជាជន សរុបប្រវែងជាង ២ គីឡូម៉ែត្រ តាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” សរុបថវិកាកសាងជាង ១,៨ ពាន់លានដុង។ ក្នុងនោះប្រជាជនបរិច្ចាគដីសងខាងផ្លូវ សរុបតម្លៃជាង ២០០ លានដុង។ គិតមកទល់ពេលនេះ សំណង់បានកសាងសម្រេច រួចដាក់ឱ្យប្រើប្រាស់បម្រើឱ្យការដឹកជញ្ជូនចំណីចូលទៅកាន់តំបន់ចិញ្ចឹមជលផល ក៏ដូចជាងាយស្រួលសម្រាប់ឱ្យឈ្មួញចុះទៅប្រមូលទិញជលផលរបស់មាមីងដល់កន្លែង។
ដងផ្លូវតភ្ជាប់ពីផ្លូវខេត្តលេខ ៩១៤ ទៅតំបន់ចិញ្ចឹមជលផលនៃភូមិជ្រៃគោក។
ក្នុងការកសាងជនបទថ្មី បណ្ដាវត្តលើភូមិសាស្រ្តក៏សកម្មចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានដើម្បីអនុវត្តបណ្ដាសំណង់ដែរ។ ជាក់ស្ដែងដូចជាវត្តជ្រៃគោក វិនិយោគថវិកាកសាងផ្លូវមួយខ្សែ ប្រវែងជាង ២០០ ម៉ែត្រតភ្ជាប់ពីផ្លូវខេត្តលេខ ៩១៤ ជាមួយដងផ្លូវក្នុងតំបន់អាសយជនរបស់ភូមិ។ សរុបថវិកាកសាងសំណង់ជិត ២០០ លានដុង។ ក្នុងនោះវត្តរួមវិភាគទានជិត ៥០ លានដុង ចំនួនក្រៅពីនោះអាស្រ័យរដ្ឋអំណាចមូលដ្ឋាន ពុទ្ធបរិស័ទបណ្ដាវេនក្នុងចំណុះវត្តរួមវិភាគទាន។ ផ្ដើមពីសំណង់ខាងលើ មិនត្រឹមតែបង្កភាពងាយស្រួលឲ្យការធ្វើដំណើរទៅមករបស់ប្រជាជនឡើយ នៅទាំងរួមចំណែកជួយឲ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋានអំពីផ្លូវគមនាគមន៍ទៀតផង។
ព្រះតេជគុណថាច់តាមសុមន៍ ព្រះចៅអធិការវត្តជ្រៃគោកមានថេរដីកាឱ្យដឹងថា៖ ដោយឃើញមូលដ្ឋានយកចិត្តទុកដាក់ គិតគូរដល់ជីវភាពប្រជាជន វត្តក៏មានបំណងរួមវិភាគទានមួយចំណែកដើម្បីប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូនបណ្ដាមុខទំនិញបានងាយស្រួល នាំមកភាពរីករាយជូនញាតិញោមពុទ្ធបរិស័ទនៅទីនេះ។
លោកឡឹមក្វឹកថាញ់ ប្រធានគណៈកម្មការប្រជាជនភូមិជ្រៃគោកបានឱ្យដឹងថា៖ ក្នុងការផ្សព្វផ្សាយអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ឆ្នាំ ១៩៩៨ ភូមិបានទទួលស្គាល់ជាភូមិវប្បធម៌ ភូមិមានគ្រួសារប្រជាជនជាង ៩០% បានទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មី។ ចាប់ពីពេលនោះ រដ្ឋអំណាចមូលដ្ឋានបំផុសចលនាបណ្ដាគ្រួសារប្រជាជនរក្សាបណ្ដាលក្ខឋាន និងបានទទួលស្គាល់ឡើងវិញជាច្រើនលើក។ យោងលើមូលដ្ឋានោះក៏ងាយស្រួលឲ្យការងារបំផុសចលនាប្រជាជនផ្ដុំកម្លាំងកសាងជនបទថ្មី កិច្ចការណាតូច ងាយស្រួលគឺធ្វើមុន កិច្ចការណាធំដុំធ្វើក្រោយ។ អាស្រ័យហេតុនោះ ប្រជាជនបានរួមវិភាគទានកសាងបានសំណង់សំខាន់ៗជាច្រើនសម្រាប់បម្រើឱ្យការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមនៅមូលដ្ឋាន។ ជាពិសេសគឺបំផុសចលនាចូលរួមការផលិត កសាងទម្រង់ចិញ្ចឹមសត្វ ដាំដុះដើម្បីជីវភាពបានកែលម្អ។ បច្ចុប្បន្ន លើភូមិសាស្រ្តភូមិ មានគ្រួសារប្រជាជន ១៣១ គ្រួចិញ្ចឹមជលផលក្នុងស្រះជិត ១០០ ហិកតា។ បង្កើតក្រុមចិញ្ចឹមលៀសសមុទ្រដោយមានគ្រួសារជិត ១០០ គ្រួចូលរួម។ ក្នុងបណ្ដាទម្រង់នោះ ទម្រង់ចិញ្ចឹមលៀសសមុទ្របានប្រជាជនកំណត់ថាជាទម្រង់សុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត។ លៀសសមុទ្រមានតម្លៃ ២៥.០០០ ពាន់ដុងក្នុងមួយគីឡូក្រាម លៀសចិញ្ចឹមតាមរូបភាពធម្មជាតិ មិនបង់ខាន់ប្រាក់សម្រាប់ទិញចំណីឱ្យស៊ី ដើមទុន ទិញកូនពូជតែប្រមាណ ៦.៥០០ ដុង៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។