06/06/2023 10:05
គ្រួសារ បងសាម៉ន ប្រមូលផលសណ្តែកដី។
បច្ចុប្បន្ន ភូមិដំបូកតាពៅ បង្កើតក្រុមសហការ លើវិស័យផលិតកសិកម្មបាន ០៤ ក្រុម ដោយមានសមាជិក ១២០ នាក់ ដាំដំណាំលើផ្ទៃដី ៦៥ ហិកតា។ ដើម្បីបង្កលក្ខណៈឱ្យក្រុមសហការផលិត ប្រព្រឹត្តទៅមានប្រសិទ្ធភាព គណៈកម្មការប្រជាជនភូមិ បានចាត់តាំងការប្រជុំរៀងរាល់ខែ ដើម្បីរាយការណ៍អំពីស្ថានភាពសត្វល្អិត និងជំងឺដែលកើតមាននៅលើដំណាំ។ ម៉្យាងវិញទៀត ដោយបានការដឹកនាំ ចង្អុលការរបស់សមាគមកសិករឃុំ និងការឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់សហករណ៍កសិកម្មក្នុងឃុំ បានអញ្ជើញបណ្តាអង្គភាព មកផ្សព្វផ្សាយអនុវត្តបណ្តាទម្រង់ផលិតនៅភូមិដំបូកតាពៅដូចជា៖ ទម្រង់ដាំម្ទេសដៃនាង ទម្រង់ដាំសណ្តែកដីសម្របសម្រួលតាមអាកាសធាតុប្រែប្រួលដោយមានគ្រួសារកសិករជាង ១៤៥ គ្រួសារចូលរួមដាំដំណាំលើផ្ទៃដី ៤២ ហិកតា។ល។ ទន្ទឹមនឹងនោះ ក្រុមសហការផលិតនៅទាំងសហការជាមួយបណ្តាសហករណ៍កសិកម្មឧបត្ថម្ភបណ្តាគ្រួសារជាច្រើនរូបភាពដូចជា៖ឧបត្ថម្ភគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិ និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនម៉ៅទិញផលិតរបស់កសិករទៀតផង។ ឆ្លងតាមរយៈនោះ មាមីងកសិករបានអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិតស្រូវ ដាំដំណាំតាមទិសដៅសុវត្ថិភាព គុណភាពខ្ពស់ ញ៉ាំងឲ្យកិច្ចសហការក្នុងការផលិតប្រព្រឹត្តទៅបានល្អជានិច្ច។
លោក ថាច់ សាម៉ន សមាជិកសាខាសមាគមកសិករភូមិដំបូកតាពៅ បានឲ្យដឹង៖ចូលរួមក្រុមសហការដាំដំណាំមានប្រយោជន៍ច្រើនយ៉ាង។ ពេលមានសត្វល្អិតបំផ្លាញ ឬមានជំងឺលើដំណាំ បងប្អូនក្នុងក្រុមប្តូរយោបល់គ្នាដើម្បីដោះស្រាយឲ្យល្អបំផុត។ ពេលប្រមូលផល និងលក់ផលិតផល បណ្តាគ្រួសារបានឯកភាពលក់តម្លៃស្មើគ្នា នោះជាកត្តាសំខាន់ និងសមហេតុសមផលណាស់។ គ្រួសារខ្ញុំមានជីវភាពធូរធាដូចបច្ចុប្បន្ន ដោយសារសាខាសមាគម ស្នើសមាគមថ្នាក់លើឧបត្ថម្ភដើមទុន ពង្រីកការផលិតតាមវិទ្យាសាស្ត្រ បច្ចេកទេសថ្មី នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ពី ០៣ ដល់ ០៤ ដងបើប្រៀបនឹងផលិតតាមបែបបុរាណ។ បច្ចុប្បន្ន គ្រួសារខ្ញុំមានប្រាក់ចំណូលមធ្យមភាគ ក្នុងមួយថ្ងៃ ៣០០ ពាន់ដុង ពីការដាំបន្លែហូបស្លឹក ត្រសក់ និងសណ្ដែកដីលើផ្ទៃដី ០,៥ ហិកតា។
លោក ថាច់ សម្បូរ ប្រធានសាខាសមាគមកសិករភូមិដំបូកតាពៅបានឲ្យដឹង៖ ជាច្រើនឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ចង្អុលការពីគណៈអចិន្ត្រៃយ៍សមាគមកសិករឃុំ រួមជាមួយនឹងការណែនាំ គ្រប់គ្រងផ្ទាល់របស់រដ្ឋអំណាចភូមិ សាខាសមាគមកសិករភូមិដំបូកតាពៅបានអនុវត្តល្អបណ្តាចលនារបស់សមាគមកសិករ។ ជាពិសេសចលនាកសិករឲ្យចូលក្រុមសហការផលិត ដើម្បីគិតគូរឲ្យសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារ។ ដើម្បីបន្តការផលិតបន្លែសុវត្ថិភាពឱ្យបានល្អ រក្សាខ្ជាប់កិច្ចសហការផលិត ម៉ៅទិញផលិតផល សាខាសមាគមសិករភូមិបានចលនាសមាជិកឲ្យវិនិយោគទុនដើម្បីដាំដំណាំក្នុងផ្ទះសំណាញ់ភ្ជាប់ជាមួយការប្រើប្រព័ន្ធស្រពទឹកប្រិតសំចៃ ។
លោកឡឹមថាញ់កាន់ ប្រធានសហករណ៍កសិកម្មសរីរាង្គ ង៉ូវឡាក ឃុំ ង៉ូវឡាក បានឲ្យដឹង៖ អង្គភាពបានទិញសណ្តែកដីគ្រប់ប្រភេទពីកសិករក្នុងឃុំ ក្នុងមួយថ្ងៃប្រមាណ ០៤ តោន។ ក្នុងនោះទិញនៅភូមិដំបូកតាពៅក្នុងមួយថ្ងៃជាង ០១ តោន។ កសិករនៅក្នុងឃុំនិយាយរួម កសិករនៅភូមិដំបូកតាពៅនិយាយដោយឡែក ចូលរួមក្រុមសហការផលិតមានប្រយោជន៍ជាច្រើនសម្រាប់ការផលិតកសិកម្ម។ ដោយសារយើងខ្ញុំបានម៉ៅទិញផលិតផលដល់ចម្ការ តម្លៃតែងខ្ពស់ជាងឈ្មួយទិញពី ២០-២៥%៕
អត្ថបទ - រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។