18/04/2022 16:52
អាចបញ្ជាក់បានថា អស់រយៈកាល ០៥ ឆ្នាំដែលបានអនុវត្តការផ្លាស់ប្ដូររចនាសម្ព័ន្ធក្នុងការផលិតពីតំបន់ដីដាំអំពៅបង្វែរមកចិញ្ចឹមជលផល ផលិតស្រូវ។ល។ បានញ៉ាំង ឲ្យមានវិវឌ្ឈន៍អំពីជីវភាព សេដ្ឋកិច្ចរបស់ប្រជាជននៅទីនេះ។ លោកយឺសេដ្ឋា បុគ្គលិក កសិកម្ម-បរិស្ថានឃុំគីមស៊ើង ស្រុកថ្កូវឲ្យដឹងថា៖ ដើម្បីបង្កលក្ខណៈឲ្យមាមីងជនរួមជាតិខ្មែរអនុវត្តការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតសម្រេចបានលទ្ធផលខ្ពស់(ពីដីដាំអំពៅ)មូលដ្ឋានបានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ផលិតដូចជាជីកស្ដារប្រឡាយ ធារាសាស្រ្ដ និងកសាងទំនប់។ ដោយឡែកក្នុងឆ្នាំ ២០២១ មូលដ្ឋានវិនិយោគទុនជាង ១០ ពាន់លានដុងដើម្បីដំណើរការកសាង សំណង់ ០៣ កន្លែង(ផ្លូវកៅស៊ូចេញទៅកាន់វាលស្រែភូមិបាឆាវ(បេ) ប្រវែង ៩១៨,៧ ម៉ែត្រ ភូមិជ្រោយទន្សា-ស្វាយជ្រំប្រវែង ០,៧៧ គីឡូម៉ែត្រ ផ្លូវបេតុងចេញទៅកាន់វាលស្រែភូមិថ្កូវ(សេ) ប្រវែង ១,១ គីឡូម៉ែត្រ) ។ល។ រួមចំណែកជួយឲ្យការដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួលរបស់ប្រជាជននៅទីនេះ។
លោកមា គីមមិញ ឡើយ (ខាងស្តាំ) ពិនិត្យស្ថានភាពរីកចម្រើនរបស់បង្កង។ រូបថត៖ ហ៊ឺវហ្វេ
លោកមាគីមមិញឡើយ នៅភូមិថ្កូវ (បេ) ឃុំគីមស៊ើងរីករាយឲ្យដឹងថា៖ គ្រួសារមានផ្ទៃដីដាំអំពៅ ០២ ហិកតា ជាច្រើនឆ្នាំបន្ដ បន្ទាប់ដាំអំពៅសុទ្ធតែខាតដើមទុន។ ឆ្នាំ ២០១៩ គាត់បង្វែរមកផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផល(ចិញ្ចឹមបង្កងសាវទាវ) ក្នុងមួយឆ្នាំក្នុងមួយហិកតា ផ្ដល់ប្រភពចំណូលជាង ១០០ លានដុង។
លោកមាគាងវ៉ាំងហ្វី នៅភូមិបាឆាវ ឃុំគីមស៊ើងបានឲ្យដឹងថា៖ កាលពីឆ្នាំ ២០១៩ គ្រួសារគាត់បង្វែរផ្ទៃដីដាំអំពៅ ០,៤ ហិកតា មកចិញ្ចឹមបង្គាជើងស ក្នុងមួយឆ្នាំចិញ្ចឹមបាន ០២ រដូវ។ ក្រោយពិទូទាត់ប្រាក់ចំណាយរួចស្រេច ក្នុងមួយឆ្នាំគាត់នៅចំណេញបានពី ១៥០-២០០ លានដុង។
ផ្ដើមពីការផលិតកសិកម្មតាមរបៀបប្រពៃណី បច្ចុប្បន្ននេះ មាមីងមាមីងជនរួមជាតិខ្មែរឃុំគីមស៊ើងបានអនុវត្តវិទ្យាសាស្រ្ដ-បច្ចេក ទេសជឿនលឿន បើកទូលាយបណ្ដាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពក្នុងការផលិត មានភាពវិវឌ្ឈន៍យ៉ាងច្រើន។ ដីដាំអំពៅ ១.៣០០ ហិកតាដែលមាមីងធ្លាប់ដាំតាំងពីឆ្នាំ ២០១៥ គិតមកដល់ខែមករាឆ្នាំ ២០២២ ថយចុះនៅតែ ៣៣២,៣៩ ហិកតា។ ផ្ទៃដីទាំងនោះ ភាគច្រើនបានមាមីងជនរួមជាតិខ្មែរបង្វែរមកចិញ្ចឹមជលផល( ១៤០ ហិកតា) ផលិតស្រូវ (៤០០ ហិកតា) ដាំដំណាំ និងដាំស្មៅចិញ្ចឹមគោ ១៥០ ហិកតា ។ល។ តម្លៃក្នុងមួយហិកតាក្រោយពេលបង្វែរមកផលិតសម្រេចបានជាមធ្យមក្នុងមួយឆ្នាំពី ៤០ លានដុង (ដីដាំអំពៅបង្វែរមកផលិតស្រូវ ០១ រដូវគួបផ្សំជាមួយការចិញ្ចឹមជលផល ផ្ទៃដីក្នុងមួយហិកតាសម្រេចបានពី ១៥០-២០០ លានដុងក្នុងមួយឆ្នាំ(ដីដាំអំពៅបង្វែរមកចិញ្ចឹមជលផលដូចជា បង្គាជើងស ត្រី ។ល។)។
លោកមាគាងវ៉ាំងគ្វី (ខាងឆ្វេង) សំណេះសំណាលជាមួយបង យឺសេដ្ឋា។ រូបថត៖ ហ៊ឺវហ្វេ
គិតដល់ចុងឆ្នាំ ២០២១ អត្រាគ្រួសារក្រីក្រនៅឃុំគីមស៊ើងកាត់បន្ថយចុះនៅតែ ០,៤៤% ចំនួនគ្រួសារធូរធាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើន។ ឆ្នាំ ២០២១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេចបាន ៥០ លានដុង មាន ០៩/០៩ ភូមិសម្រេចលក្ខឋានភូមិជនបទថ្មី។ ពេលជីវភាពសេដ្ឋកិច្ចរបស់មាមីងជនរួមជាតិខ្មែរបានកែលម្អ ជនរួមជាតិខ្មែរឃុំគីមសុើងតែងសកម្មចូលរួមកសាងបណ្ដាសំណង់ កសាងភូមិស្រុក ជាពិសេសគឺចលនាកសាងផ្លូវជនបទ កសាងជនបទថ្មីកាន់តែស្វាហាប់ជាង៕
ហឺវហ្វេ-លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។