20/12/2021 15:37
លោកង្វៀងវ៉ាំងហ៊ុង ម្ចាស់មូលដ្ឋានប្រមូលទិញ-លក់បន្លែ ផ្លែឈើនៅផ្សារត្រាវិញបានឲ្យដឹងថា៖ តម្លៃណ្ដាដំណាំអាហារដូចជា ប៉េងប៉ោះ ត្រសក់ ល្ពៅ ស្ពៃ សណ្ដែកគ្រប់ប្រភេទ បច្ចុប្បន្ននេះបានមូលដ្ឋានប្រមូលទិញក្នុងមួយគីឡូក្រាមថ្លៃពី ២៥.០០០-៥០.០០០ ដុង កើនពី ០២-០៣ ដងប្រៀបជាមួយរដូវដើមខែធ្នូ។ ដោយឡែកប្រភេទដំណាំដូចជាជី ម្ទេស ខ្ទឹមស្លឹកមានតម្លៃក្នុងមួយគីឡូក្រាមពី ៤៥.០០០-៧០.០០០ ដុង កើនពី ០៤-០៥ ដង។ តាមលោកង្វៀងវ៉ាំងហ៊ុង តម្លៃដំណាំកើនខ្ពស់គឺអាស្រ័យដោយអាកាសធាតុប្រែប្រួល ភ្លៀងធំ ភ្លៀងជោកជាំច្រើនថ្ងៃកន្លង បណ្តាលឲ្យដំណាំខូចខាត ជាពិសេសគឺបន្លែហូបស្លឹក ខូចច្រើនមិនគ្រប់ផ្គត់ផ្គង់ឲ្យទីផ្សារនៅបណ្ដាខេត្តតំបន់វាលទំនាបទន្លេគឺវឡុង និងទីក្រុងហូជីមិញ។ គិតជាមធ្យមក្នុងមួយថ្ងៃច័ន្ទល្វែងលក់បន្លែ ផ្លែឈើរបស់លោកប្រមូលទិញពី ៣០-៤០ តោន ប៉ុន្ដែគិតពីដើមខែធ្នូមកដល់ពេលនេះ ចំនួនបន្លែដែលគាត់បានប្រមូលទិញថយចុះជាងពាក់កណ្ដាល។
កសិករស្រោចទឹកដំណាំ។ រូបថត៖ ឌិញកាញ់
តាមរបាយការណ៍របស់សាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិស្ថិតក្រោមឱវាទមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ គិតពីដើមឆ្នាំមកទល់ពេលនេះ ភាគច្រើនមាមីងកសិករក្នុងខេត្តបង្វែរផ្ទៃដីផលិតស្រូវទួល ខ្ពស់ ដីដាំអំពៅមកដាំដំណាំដូចជា៖ ត្រសក់ ល្ពៅ ប៉េងប៉ោះ ស្ពៃ និងសណ្ដែកគ្រប់ប្រភេទ ។ល។ ពីព្រោះនេះជាដំណាំវិនិយោគទុនតិច រយៈពេលប្រមូលផលខ្លី ដាំបានច្រើនរដូវក្នុងមួយឆ្នាំ មានប្រភពចំណូលបន្តបន្ទាប់។ តាមការប៉ាន់ស្មាន ចំនួនផ្ទៃដីដាំដំណាំរួមរបស់ខេត្តគិតពីដើមឆ្នាំមកទល់ពេលនេះសម្រេចជិត ៣០.០០០ ហិកតា កើនជាង ៦.០០០ ហិកតាប្រៀបជាមួយដំណាក់កាលជាមួយគ្នានៃឆ្នាំមុន ក្នុងនេះផ្ទៃដីដាំដំណាំស្រូបយកជាង ៦០%។ លោកមា ស៊ើងភឿង ជាគ្រួសារដាំដំណាំនៅឃុំលឿងហ្វា ស្រុកចូវថាញ់បានឲ្យដឹងថា គ្រួសារខ្ញុំបង្វែរដីផលិតស្រូវមិនសូវមានផល ០,២ ហិកតាមកដាំដំណាំហូបស្លឹក។ ជាមួយបច្ចេកទេសប្រើ កម្រាលកៅស៊ូនិងមានផ្ទះសំណាញ់គ្រប មានម៉ាស៊ីនស្រោចទឹកដោយខ្លួនឯង ម៉្លោះហើយបន្លែរបស់ខ្ញុំមិនសូវខូចខាតបើសិនភ្លៀងជោកជាំច្រើនថ្ងៃហើយការពារបានដង្កូវបំផ្លាញពេល ដំណាំមានតម្លៃខ្ពស់ដូចបច្ចុប្បន្ននេះ គ្រួសារខ្ញុំរីករាយណាស់។ គិតជាមធ្យម បណ្ដាប្រភេទដំណាំហូបស្លឹកក្នុងមួយគីឡូក្រាមមានតម្លៃពី ១៥.០០០-២០.០០០ ដុង គ្រួសារខ្ញុំមានប្រភពចំណូលរាល់ខែពី ១៥-២០ លានដុង។
ផ្នែកកសិកម្មខេត្តត្រាវិញកំពុងលើកទឹកចិត្តឲ្យគ្រួសារកសិករដែលមានដីផលិតស្រូវមិនសូវមានផលមានផ្ទៃដី (ពី ១.០០០-២.០០០ ម៉ែត្រក្រឡា) គប្បីជ្រើសបណ្ដាប្រភេទដំណាំមកផ្លាស់ប្ដូរដីផលិត ដើម្បីបង្កើនប្រភពចំណូលឲ្យគ្រួសារ។ ហេតុដូច្នោះ ការដាំដំណាំបាន ផ្នែកកសិកម្មខេត្តប្រកាសព្រមានឲ្យមាមីងកសិករត្រូវមានការវិនិយោគប្រើប្រាស់ផ្ទាំងកៅស៊ូកសិកម្ម ផ្ទះសំណាញ់ និងផលិតតាមវិធីផលិតកសិកម្មល្អដើម្បីបង្កសក្កានុពលផ្គត់ផ្គង់ផលិតផល លក់បានតម្លៃខ្ពស់ បង្កើនប្រភពចំណូលឲ្យគ្រួសារ៕
ប្រែសម្រួល៖ លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។