07/03/2023 08:53
បច្ចុប្បន្ន មាមីងកសិករកំពុងឈានចូលរដូវប្រមូលផលកក់រដូវសម្រកឆ្នាំ ២០២២‑២០២៣ ដោយកក់អំណោយផល និងលក់បានតម្លៃខ្ពស់។ ជាក់ស្តែងគឺកក់ប្រភេទលេខ ១ ប្រវែង ២ ម៉ែត្រលក់បាន ២៧.០០០ ដុងក្នុងមួយគីឡូក្រាម ប្រភេទលេខ ២ ប្រវែង ១,២ ម៉ែត្រ លក់ជាមួយតម្លៃ ២១.០០០ ដុងក្នុងមួយគីឡូក្រាម និងប្រភេទលេខ ៣ ប្រវែង ១,៤ ម៉ែត្រ លក់បាន ១៤.០០០ ដុងក្នុងមួយគីឡូក្រាម។ តម្លៃកក់កើនឡើងពី ៣.០០០‑៤.០០០ ដុងក្នុងមួយគីឡូក្រាម បើប្រៀបជាមួយរដូវសម្រកឆ្នាំកន្លង ទិន្នផលកក់ក៏ខ្ពស់ជាងពី ០១ ‑០២ តោនក្នុងមួយហិកតា បរិមាណផលសម្រេច ០៩-១១ តោនក្នុងមួយហិកតា ទើបរដូវកក់ឆ្នាំនេះមាមីងកសិករទទួលបានប្រាក់ចំណេញពី ១០០-១២០ លានដុងក្នុងមួយហិកតា។
គ្រួសារលោកពូង្វៀងវ៉ាំងតឹង នៅឃុំឌឹកម៉ី (ស្រុកកាងឡុង) កំពុងប្រមូលផលកក់ ១,១ ហិកតា ទិន្នផលជាង ១២ តោនក្នុងមួយហិកតា ក្នុងនោះមានកក់ប្រភេទលេខ ១ ចំនួន ១០ តោន និងកក់ប្រភេទលេខ ៣ ជាង ០២ តោន ។ ក្រោយពេលទូទាត់ប្រាក់ចំណាយរួចស្រេច ពូទទួលបានប្រាក់ចំណេញប្រមាណ ១០០ លានដុងក្នុងមួយហិកតា ខ្ពស់ជាងច្រើនដងបើប្រៀបជាមួយការផលិតស្រូវ។
កសិករប្រមូលផលកក់។ រូបថត៖ ថាញ់ហ្វា
តាមប្រសាសន៍របស់លោកង្វៀងវ៉ាំងឡុក ប្រធានគណៈកម្មការភូមិឌឹកម៉ី (ឃុំឌឹកម៉ី ស្រុកកាងឡុង) ភូមិមានប្រជាជនជាង ៣០០ គ្រួសារ មុននោះភាគច្រើនប្រកបរបរផលិតស្រូវ ប៉ុន្តែអាស្រ័យដីនៅតំបន់នេះត្រូវជ្រាបជាតិជូរប្រៃ ម៉្លោះហើយទិន្នផលស្រូវបានតែពី ៣-៤ តោនក្នុងមួយហិកតា ប្រាក់ចំណេញបានតែពី ១០-២០ លានដុង។ រយៈកាលជិត ១០ ឆ្នាំមកនេះ ប្រជាជននៅក្នុងភូមិចាប់ផ្តើមបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំកក់ ម៉្លោះហើយជីវភាពរបស់ប្រជាជនបានលើកកម្ពស់។ គិតមកដល់បច្ចុប្បន្នមានគ្រួសារជាង ២០០ គ្រួជំនាញដាំកក់ ទទួលបានប្រភពចំណូលលំនឹង។ ក្នុងមួយឆ្នាំ ប្រជាជនដាំកក់ ២,៥ រដូវ លក់ជាមួយតម្លៃពី ១៤.០០០‑២៧.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួច ក្នុងមួយឆ្នាំមាមីងចំណេញជាង ២០០ លានដុង ក្នុងមួយហិកតា។
ក្រៅពីនោះ ដាំកក់នៅទាំងបង្កលក្ខណៈឲ្យពលកររាប់ពាន់នាក់នៅមូលដ្ឋាន តាំងពីការងារប្រមូលផលកក់ ត្បាញកក់វេញកក់ ត្បាញកន្ទេល។ល។ ពលករម្នាក់មានប្រភពចំណូលពី ១៥០.០០០-១៨០.០០០ដុង ក្នុងមួយថ្ងៃ។
ឃុំឌឹកម៉ី ស្រុកកាងឡុង ជាភូមិសាស្ត្រមួយឈានមុខក្នុងការកែប្រែផ្ទៃដីផលិតស្រូវ មកដាំកក់ដើម្បីលើកស្ទួយជីវភាពប្រជាជន។ គិតមកដល់បច្ចុប្បន្នទូទាំងឃុំមានផ្ទៃដីដាំកក់ជិត ៥០០ ហិកតា។ អាស្រ័យដោយហ៊ានបង្វែរផ្ទៃដី ជាច្រើនឆ្នាំកន្លង មានប្រជាជនជាង ១០០ គ្រួសារ ដាំកក់ នៅមូលដ្ឋានមានប្រភពចំណូលលំនឹង និងខ្ពស់ជាងច្រើនដងបើប្រៀបជាមួយការផលិតស្រូវ។
លោកឡេវ៉ាំងសុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌឹកម៉ីឲ្យដឹងថា៖ ឃុំឌឹកម៉ី មានផ្ទៃដីផលិតកសិកម្មជាង ១.៤២៤ ហិកតា។ ដីនៅទីនោះ ភាគច្រើនត្រូវជ្រាបជាតិជូរប្រៃ ផលិតស្រូវមិនសូវមានផល។ អនុវត្តគោលការណ៍ ផ្លាស់ប្តូររចនាសម័ន្ធដំណាំ ដើម្បីបង្កើនលទ្ធផល នៅលើផ្ទៃដីតែមួយ ចាប់តាំងពីឆ្នាំ ២០០០ ឃុំចាប់ផ្តើមផ្លាស់ប្តូរការផលិតស្រូវមកដាំកក់។ បច្ចុប្បន្ន កក់ជាមុខទំនិញសំខាន់ ផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់បំផុតសម្រាប់មូលដ្ឋាន។
ឆ្នាំ ២០២២ តម្លៃផលិតកសិកម្មរបស់ឃុំសម្រេចបានជាង ៣៩៦ ពាន់លានដុង ក្នុងនោះដំណាំកក់ផ្ដល់ឲ្យជិត ៣២៦ ពាន់លានដុង។ រដ្ឋអំណាចមូលដ្ឋាន កំពុងសហការជាមួយផ្នែកមានសមត្ថកិច្ចកសាងពាណិជ្ជសញ្ញា និងណែនាំរបៀបផលិតដើម្បីកក់ឌឹកម៉ីបានបង្កើនតម្លៃ។ មូលដ្ឋាននឹងបន្ត បំផុសចលនា បើកទូលាយផ្ទៃដីដាំកក់ឲ្យសម្រេចបាន ៧៥% នៃផ្ទៃដីកសិកម្មរបស់ឃុំ៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។