28/06/2022 09:28
អាចឃើញថា ចម្ការឈើហូបផ្លែនៅស្រុក កូវកែជាពិសេសនៅកោះតឹងគ្វី កោះអាងឡុក (ឃុំហ្វាតឹង) និងបណ្ដាឃុំប្របមាត់ទន្លេហូវបានស្ដារឡើងវិញបន្ទាប់ពី ០២ ឆ្នាំរងឥទ្ធិពលការជ្រាបជាតិប្រៃ (ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧)។
អ្នកចម្ការដូវ៉ាំងតាយ នៅភូមិតឹងគ្វី ១ ឃុំអាងភូតឹងឲ្យដឹងថា៖ គ្រួសារដាំសាវម៉ាវប្រមាណ ០,៤ ហិកតា។ ឆ្នាំនេះថ្វីត្បិតចំណាយទុនវិនិយោគច្រើនអាស្រ័យតម្លៃជីកើនឡើង (ពី ០៨ លានដុងឡើង ១៥ លានដុងក្នុងផ្ទៃចម្ការ ០,៤ ហិកតា) ប៉ុន្ដែតម្លៃសាវម៉ាវនៅកម្រិតខ្ពស់បង្គួរហើយអូសអន្លាយ គិតជាមធ្យម ១៥.០០០ ដុងក្នុងមួយគីឡូក្រាម (ឆ្នាំ ២០២១ តម្លៃប្រមាណតែ ៨.០០០ ដុងក្នុងមួយគីឡូក្រាម)។ រដូវផ្លែឈើឆ្នាំនេះ មិនចំពោះតែសាវម៉ាវ មង្ឃុតក៏ផ្ដល់ទិន្នផលខ្ពស់បង្គួរ ដោយឡែកសាវម៉ាវរបស់គ្រួសារសម្រេចបាន ២,២ តោនក្នុងផ្ទៃចម្ការ ១.០០០ ម៉ែត្រក្រឡា (កើនជាង ៦០% បើប្រៀបនឹងឆ្នាំ ២០២១)។ ក្រោយពេលទូទាត់ប្រាក់ចំណាយរួចរាល់ គ្រួសារនៅចំណេញ ១៧០ លានដុងក្នុងមួយហិកតា។
អ្នកចម្ការប្រមូលផលផ្លែសាវម៉ាវ។ រូបថត៖ ហ៊ឺវហ្វេ
អ្នកចម្ការង្វៀងធីឡាញ់ នៅភូមិអាងហ្វា ឃុំអាងភូតឹងឲ្យដឹងដោយរីករាយថា៖ គ្រួសារគាត់មានចម្ការមង្ឃុតជិត ០១ ហិកតា រដូវប្រមូលផលឆ្នាំនេះទិន្នផលសម្រេចប្រមាណ ០៦ តោន ក្នុងមួយហិកតា បច្ចុប្បន្នតម្លៃលក់ក៏លំនឹងគឺ រក្សានៅពី ៤០.០០០ ដល់ ៤៥.០០០ ដុងក្នុងមួយគីឡូក្រាម ទិន្នផលឆ្នាំនេះខ្ពស់ជាងទ្វេដងបើប្រៀបនឹងឆ្នាំ ២០២១ ហើយតម្លៃក៏ខ្ពស់ជាងពី ៨.០០០ ដល់ ១២.០០០ ដុងក្នុងមួយគីឡូក្រាម។
តាមប្រសាសន៍លោកផាមវ៉ាំងខា អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្រុកកូវកែ៖ ឆ្នាំ ២០២២ សេដ្ឋកិច្ចចម្ការរបស់ស្រុកពិនិត្យរួមសុទ្ធសឹងសម្រេច និងសម្រេចលើសកម្រិតផែនការ។ ក្នុងនោះ តម្លៃបណ្ដាមុខទំនិញផ្លែឈើមាននិន្នាការកើនឡើង និងលំនឹងបានយូរអង្វែង។ ប្រព័ន្ធបណ្ដាលូធារាសាស្រ្តបានពង្រីកប្រសិទ្ធភាពក្នុងការរាំងស្កាត់ទឹកប្រៃ រក្សាទឹកសាប។ ក្នុងនោះ ចំពោះបរិមាណផលក្រូចពោធិ៍សាត់កើនជាង ១៥០%។ មូលដ្ឋានជាច្រើនបានពង្រីកទូលាយចម្ការក្រូចរាប់សិបហិកតា ដូចជាឃុំថាញ់ភូ (៩០០ ហិកតា) ថុងហ្វា (១.១០០ ហិកតា) តាមង៉ាយ (៤៥០ ហិកតា)។ តម្លៃក្រូចលំនឹងពី ២០.០០០ ដល់ ២២.០០០ ដុងក្នុងមួយគីឡូក្រាម៕
ប្រែសម្រួល៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។