05/04/2022 08:30
ចូលរួមសិក្ខាសាលា មានលោកត្រឹងវ៉ាំងហុង នាយកមន្ទីរភោគផលធម្មជាតិ-បរិស្ថាន លោក ឡេដាយងៀ តំណាងអ្នកឧបត្ថម្ភ (UN-Habitat វៀតណាម) រួមជាមួយវាគ្មិន បណ្ឌិត ង្វៀងឡាញ់ បណ្ឌិត ង៉ឹងវ៉ូវី អ្នកឯកទេសខាងអាកាសធាតុប្រែប្រួល និងតំណាងមជ្ឈមណ្ឌលទប់ទល់ជាមួយអាកាសធាតុប្រែប្រួល នាយកដ្ឋានអាកាសធាតុប្រែប្រួល (ក្រសួងភោគផលធម្មជាតិ និងបរិស្ថាន)។ បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងត្រាវិញ។ល។
ទម្រង់ដាំស្ពៃក្តោប។ រូបថត៖ រតនា
គម្រោងការ “លើកកម្ពស់លទ្ធភាពទប់ទល់ ពង្រីកតំបន់ប្រជាជនស្នាក់នៅ និងបរិស្ថាន ជិតដិត ស្ថិរភាព តាមរយៈការចូលរួមធ្វើអន្តរាគមន៍របស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយតូចនៅបណ្តាតំបន់វាលទំនាបទន្លេគឺវឡុង “អាស្រ័យមូលនិធិសម្របឧបត្ថម្ភតាមរយៈកម្មវិធីស្នាក់នៅ និងមនុស្សរបស់សហប្រជាជាតិផ្សព្វផ្សាយ សំដៅបង្កើនលទ្ធភាពសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលជូនដល់បណ្តាមុខសញ្ញាងាយរងផលវិបត្តិ ជាពិសេសនៅតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម និងឃុំឡុងហ្វា និងហ្វាមិញ ស្រុកចូវថាញ់ ខេត្តត្រាវិញនិយាយដោយឡែក។ គម្រោងការបានអនុវត្តចាប់តាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ នៅខេត្តត្រាវិញ និងខេត្តបាកលីវ គោលដៅគឺដើម្បីឧបត្ថម្ភខេត្តទាំងនេះលើកកម្ពស់លទ្ធភាពសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលងតាមរយៈការលើកកម្ពស់លទ្ធភាពឲ្យថ្នាក់គ្រប់គ្រងក្នុងបណ្តាស្ថាប័នរដ្ឋ។ល។
បណ្តាវាគ្មិនបានឧទ្ទេសនាមបណ្តាខ្លឹមសារណែនាំវាយតម្លៃការអន្តរាយ ការរងឥទ្ធិពលដោយសារអាកាសធាតុប្រែប្រួល និងឧបករណ៍គួបផ្សំសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលក្នុងយុទ្ធសាស្រ្ត គម្រោងផែនការ និងផែនការសកម្មភាពនៅថ្នាក់មូលដ្ឋាន។ បណ្តាវាគ្មិនក៏បានចែករំលែកអំពីលទ្ធផលដកពិសោធជាក់ស្តែងអំពីការអន្តរាយ និងងាយរងផលវិបត្តិអាស្រ័យអាកាសធាតុប្រែប្រួល ស្ថានភាពជាក់ស្តែង របបគោលនយោបាយ កម្មវិធី លទ្ធភាពសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលនៅខេត្តត្រាវិញ។
ឆ្លងតាមរយៈសិក្ខាសាលា គឺសំដៅជួយឲ្យតំណាងចូលរួមវាយតម្លៃផ្ទាល់អំពីការអន្តរាយ ស្ថានភាពងាយរងឥទ្ធិពលអាស្រ័យអាកាសធាតុប្រែប្រួលសម្រាប់ស្រុក និងឃុំនីមួយៗក្នុងខេត្ត សំណេះសំណាល ពិភាក្សាអំពីការផ្សព្វផ្សាយ គួបផ្សំទប់ទល់ជាមួយអាកាសធាតុប្រែប្រួល និងស្ថិរនិវាសជីវបរិស្ថានចូលក្នុងបណ្តាផែនការថ្នាក់ខេត្ត ស្រុក ឃុំផ្អែកទៅលើបណ្តាបធានបទអាកាសធាតុប្រែប្រួល និងទឹកជំនោរសមុទ្រដល់ឆ្នាំ ២០៣០៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។