16/06/2023 15:42
ភ្ជាប់ជាមួយការផ្លាស់ប្តូរ រចនាសម្ព័ន្ធផលិតកសិកម្ម សេដ្ឋកិច្ចកសិកម្មសង្កាត់ទី ៧ ក្រុងត្រាវិញ កំពុងរីកចម្រើនតាមទិសដៅកសិកម្មទីក្រុង ជំហានដំបូង នាំមកលទ្ធផលខ្ពស់។
ទម្រង់ដាំត្រសក់ផ្អែមផ្លែមូល។
តាមរយៈនោះ សមាគមកសិករសង្កាត់ទី ៧ បានសហការចាត់តាំងបណ្តាសកម្មភាព ចលនាកសិករដោយមានរបៀបធ្វើល្អ ជាច្រើនតាមទម្រង់ថ្មីនេះ ក្នុងនោះ មានទម្រង់សេដ្ឋកិច្ចកសិកម្មជាច្រើននាំមកលទ្ធផលខ្ពស់ ដូចជា៖ ទម្រង់ដាំដើមស្រកានាគ (០២ ហិកតា) ទម្រង់ដាំក្រូចត្លុងសម្បកខៀវ (០២ ហិកតា) ធ្វើចម្ការគួបផ្សំនឹងការចិញ្ចឹមគោ ជាពិសេសកសាងបានទម្រង់កសិកម្មទីក្រុង ០៣ ទម្រង់គឺទម្រង់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ចិញ្ចឹមអន្ទង់ដោយមិនប្រើល្បាប់ ចិញ្ចឹមកន្ធាយ។
ដើម្បីពង្រីកប្រសិទ្ធភាពបណ្តាទម្រង់សេដ្ឋកិច្ចកសិកម្ម និងកសិកម្មទីក្រុង សមាគមកសិករសង្កាត់ទី ៧ កំពុងបង្កើនការចលនាកសិករអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងការផលិត បង្កភាពទម្លុះទម្លាយទៅមុខអំពីទិន្នផល គុណភាព ដំណាំ សត្វចិញ្ចឹម ធានាសុវត្ថិភាព អនាម័យស្បៀងអាហារ លើកកម្ពស់សមត្ថភាព ប្រ ជែងបណ្តាមុខទំនិញកសិផល កសាងសហករណ៍កសិកម្ម ដើម្បីចងសម្ព័ន្ធក្នុងការផលិតនិងរកទីផ្សារសម្រាប់ផលិតផលឲ្យបានលំនឹង៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។