23/12/2022 08:32
កាលពីសប្ដាហ៍កន្លង សមាគមកសិករខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារសមាគម និងចលនាកសិករឆ្នាំ ២០២២ ផ្សព្វផ្សាយកម្មវិធីការងារសម្រាប់ឆ្នាំ ២០២៣។
អញ្ជើញចូលរួមសន្និបាតមានសមមិត្ត ត្រឹងធីបិចពឿង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំសម្ព័ន្ធសហករណ៍ខេត្ត មន្ទីរកសិកម្ម -អភិវឌ្ឍន៍ជនបទ និងបណ្តាប្រធានសមាគមកសិករនៃបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ល។
របាយការណ៍ក្នុងអង្គសន្និបាត សមមិត្តឡេប៊ិចជី អនុប្រធានប្រចាំការសមាគមកសិករខេត្តបានឲ្យដឹងថា៖ ឆ្លងតាមរយៈការអនុវត្តន៍ការងារសមាគម និងចលនាកសិករឆ្នាំ ២០២២ មាន កម្រិត ផែនការទាំងអស់បានអនុវត្តសម្រេច និងលើសពីផែនការដាក់ចេញ។ ក្នុងនោះ មាន ១០/១២ ផែនការបានអនុវត្តសម្រេចលើសគឺ៖ ពង្រីកសមាជិកសម្រេច ១៥០,៧% កសាងសហករណ៍សម្រេច ២៧៥% ក្រុមសហការសម្រេច ២៧៧% ចលនាមូលនិធិឧបត្ថម្ភកសិករសម្រេច ១១៣,៧% សមាជិកកសិករចូលរួមគាំពារសុខាភិបាលសម្រេច ១០០,៧%។ល។
សមាគមកសិករចុះហត្ថលេខាប្រឡងប្រណាំង។ រូបថត៖ ហ៊ឺវហ្វេ
ក្នុងឆ្នាំ សមាគមកសិករបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងមូលដ្ឋានចលនាសមាជិកកសិករពង្រីកការផលិត ពង្រីកទូលាយបណ្តាទម្រង់ផលិតមានប្រសិទ្ធភាព សម្រេចបានតម្លៃសេដ្ឋកិច្ចខ្ពស់។ ប្រើប្រាស់មានប្រសិទ្ធភាពបណ្តាគម្រោងការមូលនិធិឧបត្ថម្ភកសិករ គម្រោងការផ្តើមអាជីព ទុនបុលពីធនាគារគោលនយោបាយសង្គម និងចលនាសមាជិកសកម្មចូលរួមកសាងជនបទថ្មី។ល។
ចូលរួមពិភាក្សាក្នុងសន្និបាត តំណាងសមាគមកសិករបណ្តាស្រុកយ្វៀងហាយ ចូវថាញ់ ថ្កូវ សាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទខេត្ត។ល។ បានលាតត្រដាងឲ្យឃើញនូវបណ្តាបញ្ហាលំបាកអំពីស្ថានភាពតម្លៃសម្ភារកសិកម្មកើនឡើងខ្ពស់ ត្រូវបង្កើនប្រាក់ចំណាយក្នុងការផលិត ប៉ុន្តែតម្លៃកសិផល ជលផលមួយចំនួនថោក បណ្តាលឲ្យជះឥទ្ធិពលដល់ការផលិតរបស់មាមីងកសិករ។
នៅពេលខាងមុខ សមាគមកសិករខេត្តគប្បីជំរុញមាំការចងសម្ព័ន្ធក្នុងការលក់កសិផលជូនមាមីងកសិករ និងរកច្រកចេញឲ្យបានលំនឹងសម្រាប់កសិផល។ ការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត (ពីដាំអំពៅមកចិញ្ចឹមជលផល ដាំដំណាំ។ល។) បានពង្រីកប្រសិទ្ធភាព សមាគមកសិករខេត្តគប្បីចងសម្ព័ន្ធជាមួយអាជីវកម្មក្នុងការផ្លាស់ប្តូរបណ្តាពូជថ្មី (ម្នាស់ ពោត ត្រសក់។ល។) យកមកផលិត ជួយឲ្យសមាជិកកសិករលំនឹងសេដ្ឋកិច្ច។ ជំរុញមាំចលនាកសិករ និងសមាជិកអនុវត្តសម្រេចសារវន្តការកសាងលេខកូដតំបន់ លេខកូដផលិត។ ជំរុញមាំការចងសម្ព័ន្ធ និងកសាងផ្លាកសញ្ញាកសិផលជូនកសិករ។ល។
នៅក្នុងអង្គសន្និបាត គណៈអចិន្រ្តៃយ៍សមាគមកសិករខេត្តបានផ្សព្វផ្សាយភារកិច្ច កម្មវិធីការងារសម្រាប់ឆ្នាំ ២០២៣ ដោយមានបណ្តាផែនការសំខាន់ៗមួយចំនួន៖ ពង្រីកសមាជិកថ្មីពី ១.៩០០ រូបឡើងទៅ មានសាខាសមាគមជាង ៧៣៣ កន្លែងកសាងបានមូលនិធិសកម្មភាព កម្មាភិបាលសាខាសមាគម ក្រុមសមាគម ៧៥០ រូបបានបំពាក់បំប៉ន ហ្វឹកហាត់ជំនាញការងារសមាគម កម្មាភិបាលសមាគមមិនប្រចាំការ ១១២ រូបបានហ្វឹកហាត់ បំពាក់បំប៉នចំណេះជំនាញការងារសមាគម និងចំណេះដឹងថ្មីៗ មានគ្រួសារកសិករ ៤០.០០០ គ្រួសម្រេចកិត្តិនាម “ផលិត ធ្វើអាជីវកម្មពូកែ” គ្រប់លំដាប់ថ្នាក់។ បង្កើនប្រភពមូលនិធិឧបត្ថម្ភកសិករគ្រប់លំដាប់ថ្នាក់សម្រេចជាង ០១ ពាន់លានដុង។ល។
សមមិត្ត ត្រឹងធីបិចពឿង បានវាយតម្លៃខ្ពស់ លទ្ធផលដែលសមាគមកសិករសម្រេចបានក្នុងឆ្នាំ ២០២២។ នៅពេលខាងមុខ សមាគមកសិករខេត្តគប្បីយកចិត្តទុកដាក់សង្កេតពិនិត្យ ជ្រើសរើសទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា បញ្ជាក់ច្បាស់លាស់មុខសញ្ញាអនុវត្តទម្រង់ លទ្ធផលរបស់ទម្រង់។ យកចិត្តទុកដាក់ដល់បណ្តាទម្រង់ប្រមូលផ្តុំ ប្រជុំជីវភាពជាប្រចាំនៅបណ្តាសាខា ក្រុមសមាគម។ល។
នាឱកាសនេះ សមាគមកសិករខេត្តបានបំផុសចលនាប្រឡងប្រណាំងចុះឈ្មោះកសាងបណ្តាសំណង់អំណរមហាសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៣-២០២៨ រួមមានសំណង់ស្ពានជនបទ ០៦ សំណង់ ផ្លូវបេតុង ០៤ ខ្សែ ផ្ទះ ០២ ខ្នង (សរុបតម្លៃជាង ៤,៤ ពាន់លានដុង)។ ជូនលិខិតសរសើរដល់សមូហភាព ១៦ កន្លែង និងបុគ្គល ២៣ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ភារកិច្ចការងារសមាគម និងចលនាកសិករឆ្នាំ ២០២២៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។