19/05/2023 09:43
បស្រី ង្វៀងណឺឡឹមអឹកមី ប្រធានសមាគមនារីឃុំ ង៉ូវឡាកបានទទួលស៊ុមផលិតផលដើម្បីប្រគល់ជូនសមាជិកាត្បាញដោយខ្សែជ័រជូនក្រុមហ៊ុន។
អនុវត្តតាមគម្រោងការលេខ ៩៣៩ ស្តីពី "ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧ - ២០២៥ " សមាគមនារីឃុំបានកសាងផែនការអនុវត្តគម្រោងការនេះ និងបំផុសចលនាកម្មាភិបាល សមាជិកា បងប្អូននារីអនុវត្តតាម។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន សមាគមសហព័ន្ធន៍នារីឃុំបានបញ្ជូនសមាជិកា 0៤ នាក់ទៅរៀនរបរតម្បាញផលិតផលអំពីខ្សែជ័រនៅក្រុមហ៊ុនចម្កាត់អាហរ័ណ នីហរ័ណ‑ឧស្សាហកម្មវិញគីម (នៅអនុសង្កាត់ទី ៧ សង្កាត់លេខ ៩ ក្រុងត្រាវិញ)។ ទន្ទឹមនឹងនោះ បានបង្កើតចេញ បង្ហាញមុខក្រុមតម្បាញផលិតផលដោយខ្សែជ័រ ០១ ក្លឹប នៅភូមិជ្រៃតាសូរដោយមានសមាជិកា ១២ នាក់ចូលរួម កើនតួលេខមកទល់ពេលនេះ សមាគមមានក្រុមតម្បាញផលិតផលដោយខ្សែជ័របានចំនួន ០២ ក្រុម ដោយមានសមាជិកាជាង ៤០ នាក់ ចូលរួម ។ បណ្តាក្រុមបានទទួលស៊ុមពីក្រុមហ៊ុនមកចែកចាយដល់បងប្អូននារីត្បាញជាផលិតផលដោយខ្សែជ័រតាមតម្រូវការរបស់ក្រុមហ៊ុន។ ពលការិនីដែលធ្វើការនៅក្រុមតម្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូរមានប្រាក់ចំណូលក្នុងមួយខែពី ០៣ - ០៤ លានដុង។ ទោះបីមានចំណូលតិចជាងធ្វើការនៅក្រៅខេត្ត ៥០% ក៏ដោយ ប៉ុន្តែជីវភាពគ្រួសារមានភាពកក់ក្តៅ និងលំនឹងជាងមុន។ ពីព្រោះ ធ្វើការនៅក្រៅខេត្ត ឆ្ងាយពីគ្រួសារ ប្រាក់ចំណាយប្រចាំថ្ងៃក៏ច្រើនជាងខណៈដែលធ្វើការនៅក្នុងភូមិស្រុក។
បងថាច់ធីនីតា នៅភូមិជ្រៃតាសូរបានឲ្យដឹងថា៖ កាលពីមុន ប្តីប្រពន្ធខ្ញុំទៅធ្វើការនៅទីក្រុងហូជីមិញ បានផ្ញើកូនពីរនាក់ឲ្យនៅជាមួយជីដូន។ បច្ចុប្បន្ន ខ្ញុំបានធ្វើការនៅក្រុមតម្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូរ ក្បែរផ្ទះដោយមានប្រាក់ចំណូលក្នុងមួយខែពី 0៣-0៤ លានដុង ខ្ញុំសប្បាយចិត្តខ្លាំងណាស់។
បងគីមធីសាធីរ កំពុងប្រមូលផលសណ្តែកដី។
ចំពោះបងស្រី គឹមធីសាធីរ នៅភូមិដើមជ្រៃវិញ គ្រួសារគាត់មានដីស្រែ ០,២ ហិកតា ប្រាក់ចំណូលបានមកពីការស៊ីឈ្នួលរបស់ប្តីគាត់តែប៉ុណ្ណោះ ដូច្នេះហើយជីវភាពគ្រួសារគាត់មានការលំបាកច្រើន។ តាំងពីបានសមាគមសហព័ន្ធន៍នារីឃុំបង្កលក្ខណៈឲ្យចូលរួមក្នុងក្រុមដាំដំណាំ ចូលរួមបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកវិទ្យា គាត់បានដាំបន្លែជាច្រើនប្រភេទ និងដាំសណ្តែកដី។
បងស្រី ថាច់ធីសាធីរឲ្យដឹងថា៖ ខ្ញុំបានចូលរួមក្លឹបដាំដំណាំរបស់សាខាសមាគមនារីភូមិកាលពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះខ្ញុំដាំដំណាំបាន ០២ រដូវ ។ គ្រួសារខ្ញុំដាំបន្លែ ត្រសក់ សណ្តែកដីជាដើម លើផ្ទៃដី ០,២ ហិកតា ទូទាត់ខ្ទង់ចំណាយរួច នៅចំណេញ ជិត ១០ លានដុង ច្រើនជាងផលិតស្រូវពីរដង។ អាស្រ័យបានប្រភពចំណូលនេះ គួបផ្សំនឹងប្រាក់សន្សំសំចៃរបស់ប្តីខ្ញុំទៀត ជីវភាពគ្រួសារខ្ញុំបានធូរធាគ្រាន់បើ។
បងស្រី ង្វៀងណឺឡឹមអឹកមី ប្រធានសមាគមនារីឃុំ ង៉ូវឡាកបានឲ្យដឹងថា៖ ដើម្បីជំរុញទឹកចិត្តបងប្អូននារីនៅជនបទបង្កើតការងារធ្វើនៅមូលដ្ឋាន សមាគមនារីឃុំបានសហការជាមួយផ្នែកមានសមត្ថកិច្ចផ្សព្វផ្សាយ បណ្តាគោលនយោបាយ ទម្រង់បណ្តុះបណ្តាលវិជ្ជាជីវៈ ពិគ្រោះឲ្យបងប្អូនរៀនរបរ ឧទ្ទេសនាមការងារធ្វើជូនពលការិនី ជាពិសេសគឺពលការិនីនៅជនបទ។ ទន្ទឹមនឹងនោះផ្តុំកម្លាំងអនុវត្តបណ្តាវិធានការបង្កើនគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ពហុសណ្ឋានការបណ្តុះបណ្តាលវិជ្ជាជីវៈតាមកម្មវិធីបណ្តុះបណ្តាលក្នុងរយៈពេលខ្លីភ្ជាប់ជាមួយនឹងការសហការជាមួយអាជីវកម្មដើម្បីឲ្យពលការិនីមានការងារធ្វើក្រោយពីរៀនវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចលនាបងប្អូននារីឱ្យចូលរួម បណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តក្នុងការចិញ្ចឹមសត្វ ដាំដំណាំជាដើម ដើម្បីឲ្យបងប្អូននារីប្រកបការងារនៅនឹងគ្រួសារបានលំនឹង។
គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមនារីឃុំង៉ូវឡាក បានសហការបង្កើតក្លឹបដាំដំណាំបាន ០៧ ក្លឹប ដោយមានសមាជិកាជាង ១00 នាក់ចូលរួមដាំដំណាំ បង្កើនប្រាក់ចំណូលកែលម្អជីវភាពគ្រួសារ។ ទន្ទឹមនឹងនោះ សមាគមនារីឃុំនៅទាំង សហការជាមួយក្រុមហ៊ុនពិគ្រោះការងារធ្វើថុងធ្វឹង ណែនាំឲ្យសមាជិកាជាង ៧០ នាក់ ជ្រើសរបរ ឧទ្ទេសនាមជូនពលការិនី ២៩៣ នាក់ ធ្វើការនៅក្នុង និងក្រៅខេត្ត នីហរ័ណពលការិនី ០៥ នាក់។ ទន្ទឹមនឹងនោះ សមាគមបង្កលក្ខណៈឲ្យសមាជិកាខ្មែរ ១២ នាក់ បុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម ជាង ៣៨០ លានដុង។ បច្ចុប្បន្ន ១២ គ្រួសារដែលបានបុលទុនកំពុងពង្រីកសេដ្ឋកិច្ចស្ថិរភាព។ បង្កលក្ខណៈជូនគ្រួសារសមាជិកា ៨00 គ្រួសារបុលទុនជាង ១៨ ពាន់លានដុង សម្រាប់បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលពង្រីកសេដ្ឋកិច្ចគ្រួសារ ៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។