07/03/2025 08:30
មីងស៊ើងធីហាញ់ នៅភូមិដើមជ្រៃ ថែទាំម្ទេសរបស់គ្រួសារគាត់។
ដើម្បីអនុវត្តសម្រេចលទ្ធផល ខាងលើ តាំងពីដើមឆ្នាំមក សមាគមទាក់ទាញប្រភពកម្លាំងជាច្រើនដើម្បីឧបត្ថម្ភសមាជិកាក្រីក្រ ក្នុងនោះមានបុលទុនអាទិភាពជាដើម។ជាពិសេសបង្កលក្ខណៈជូនគ្រួសារសមាជិកាក្រីក្រ ០៤ គ្រួសារ បុលទុនអាទិភាព ពីធនាគារគោលនយោបាយសង្គមស្រុក ២០០ លានដុង។ ទន្ទឹមនឹងនោះ សមាគមសហការជាមួយក្រុមហ៊ុនពិគ្រោះការងារធ្វើ ថុងធ្វឹង ដើម្បីឧទ្ទេសនាមសមាជិកាក្រីក្រ ០៤ នាក់ ទៅធ្វើការនៅបណ្តាមូលដ្ឋានធ្វើអាជីវកម្ម ក្នុងឃុំ សមាជិកា ២៥០ នាក់ ធ្វើការក្នុង និងក្រៅខេត្ត។
មីង ស៊ើងធីហាញ់ នៅភូមិដើមជ្រៃ ឃុំ ង៉ូវឡាក អាស្រ័យបានសមាគមនារីឃុំបង្កលក្ខណៈឲ្យចូលរួមវគ្គបំពាក់បំប៉នបង្កើនចំណេះដឹងពីការដាំដំណាំផ្សេងៗ និងបុលទុនអាទិភាពនៅឆ្នាំ ២០២៣ គាត់ក៏ជួលដី ០,៣ ហិកតា ដើម្បីដាំម្ទេស និងដំណាំផ្សេងៗ។ ផ្តើមពីនោះ ឆ្នាំ ២០២៤ ជីវភាពគ្រួសារមីង រួចផុតពីភាពក្រីក្រ។
មីងហាញ់ សំណេះសំណាល៖ ដោយសារគ្មានដីផលិតទើបគ្រួសារខ្ញុំទៅធ្វើការស៊ីឈ្នួលឆ្ងាយ។ តាំងពីឆ្នាំ ២០២៣ មកទល់ពេលនេះ គ្រួសារខ្ញុំបានសមាគមនារីបង្កលក្ខណៈឲ្យបុលទុន ៥0 លានដុង និង និងបានទទួលផលពីគោលនយោបាយជនជាតិឧបត្ថម្ភ ១0 លានដុងទៀត គ្រួសារខ្ញុំសម្រេចចិត្តជួលដីដើម្បីដាំដំណាំផ្សេងៗ។ គ្រួសារខ្ញុំជួលដី ០,៣ ហិកតា ដាំបណ្ដាប្រភេទដំណាំ៖ ម្ទេស ស្ពៃក្តោប បន្លែហូបស្លឹកជាដើម ទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំចំណេញ ជាង ៦០ លានដុងក្នុងមួយឆ្នាំ។ ក្រៅពីនោះ សមាគម បង្កលក្ខណៈឲ្យខ្ញុំធ្វើការគិតតម្លៃតាមម៉ោងនៅសហករណ៍ត្វងថាំង មានទីតាំងនៅក្នុងភូមិ។ អាស្រ័យហេតុនោះទើបខ្ញុំមានចំណូលបន្ថែមពី ១,៥-០២ លានដុង ក្នុងមួយខែ។ បច្ចុប្បន្នគ្រួសារខ្ញុំមានប្រាក់ចំណូលលំនឹង។
សណ្ដែកដីជាប្រភេទដំណាំ ដែលបងប្អូននារីឃុំង៉ុវឡាក ជ្រើសដាំដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។
ចំពោះសមាជិកា ថាច់ធីណាវី ជាគ្រួសារក្រីក្រនៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់សមាគមនារី សេដ្ឋកិច្ចគ្រួសារគាត់ឈានឡើងបានធូរធាគ្រាន់បើ។
បង ណាវី បានឲ្យដឹង៖ គ្រួសារខ្ញុំមាន ដីស្រែ ០,៤ ហិកតា ប៉ុន្តែដោយសារគ្មានដើមទុនទើបជារៀងរាល់ឆ្នាំគ្រួសារខ្ញុំផលិតស្រូវ ទិន្នផលមិនបានខ្ពស់ ។ ដោយបានសមាគមនារីឃុំបង្កលក្ខណៈឲ្យបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមស្រុក (កាលពីដើមឆ្នាំ ២០២៣) និងបានចូលរួមវគ្គបំពាក់បំប៉នចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកទេសក្នុងការដាំដំណាំផ្សេងៗ ខ្ញុំក៏បង្វែរផ្ទៃដីផលិតស្រូវ 0,៣ ហិកតា មកដាំសណ្តែកដី ឆ្លាស់នឹងដំណាំផ្សេងៗ។ ទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំនៅចំណេញពី ៦០ - ៨០ លានដុង ក្នុងមួយឆ្នាំ។
អ្នកស្រី ង្វៀងណឺឡឹមអឹកមី ប្រធានសមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាក មានប្រសាសន៍ថា៖ “គោលបំណងដែលសមាគមចាត់តាំងសកម្មភាពជាច្រើន គឺដើម្បីរួមដំណើរជាមួយសមាជិកានិយាយរួម សមាជិកាជនជាតិខ្មែរ និយាយដោយឡែកពង្រីកសេដ្ឋ កិច្ច លុបបំបាត់ភាពក្រីក្រស្ថិរភាព ជំនួយឲ្យបងប្អូនធ្វើមានស្របច្បាប់។ ឆ្នាំ ២០២៥ សមាគមបន្តការឧបត្ថម្ភបណ្តាគ្រួសារ សាមជិកាដែលទើបនឹងរួរូចផុតពីភាពក្រីក្រមានទិសដៅថ្មីក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារស្ថិរភាព។
អ្នកស្រី ង្វៀងធីម៉ីចូវ ប្រធានសមាគមសហព័ន្ធន៍នារីស្រុក យ្វៀងហាយ បានឲ្យដឹងថា៖ សមាគមស្រុកតែងចង្អុលការសមា គមនារីនៅមូលដ្ឋានគិតគូរដល់ជីវភាពសមាជិកានិយាយរួម សមាជិកាជនជាតិខ្មែរនិយាយដោយឡែក។ព្រោះនោះជាភារកិច្ច សំខាន់មួយរបស់អង្គការចាត់តាំងសមាគមនារីគ្រប់លំដាប់ថ្នាក់។ តាមរយៈនោះ សមាគមនារីឃុំង៉ូវឡាក ជាអង្គភាពមួយក្នុងបណ្ដាអង្គភាពអនុវត្តល្អភារកិច្ចនោះ ។ សមាគមមានទម្រង់ និងសកម្មភាពជាក់ស្តែងជាច្រើនដើម្បីឧបត្ថម្ភសមាជិកា ក្នុងនោះមានសមាជិកជនជាតិខ្មែរ។
សមាគមនារីឃុំង៉ូវឡាក មានសមាជិកាជាង ២.៨៣០ នាក់។ ក្នុងនោះសមាជិកាជនជាតិខ្មែរជាង ៦៣%។ ឆ្នាំ ២០២៥ សមាគមបន្តការឧបត្ថម្ភសមាជិការួម ក្នុងនោះមាន សមាជិកា ១៣ គ្រួសារ ទើបនឹងរួចផុតពីភាពក្រីក្រ បន្តការពង្រីកសេដ្ឋកិច្ចគ្រួសារ៕ អត្ថបទ-រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។