19/04/2022 16:56
នារីភូមិផ្សារឃុំហាមយ៉ាងស្វែងយល់ឯកសារផ្សព្វផ្សាយអំពីការងារសមាគម។ រូបថត៖ ង៉ុកស្វង
តាមប្រសាសន៍អ្នកស្រីត្រឹមធីញឺធ្វី ប្រធានសមាគមសហព័ន្ធន៍នារីស្រុកថ្កូវ៖ ដោយមានវិធីសាស្រ្តជាច្រើន ច្នៃប្រតិដ្ឋ អាណត្តិកាល ២០១៦‑២០២១ សមាគមនារីស្រុកកសាងទម្រង់បានជាច្រើនសមស្របនឹងមូលដ្ឋាន ទាក់ទាញបងប្អូននារីចូលរួមយ៉ាងកុះករ ។ សមាគមអនុវត្តភាពទម្លុះទម្លាយស្តីពី “ បង្កើនគុណភាពធ្វើសកម្មភាពរបស់អង្គការសមាគមមូលដ្ឋានដោយពហុសណ្ឋានរូបភាពប្រមូលផ្តុំបងប្អូននារី ដើម្បីពង្រីកសិទ្ធធ្វើម្ចាស់ការរបស់សមាជិកា “ ។ក្នុងអាណត្តិកាលកន្លង សមាគមពង្រីកសមាជិកាថ្មីបាន ៩.៤៦១ នាក់ កើនតួលេខមកទល់ពេលនេះ ក្នុងទូទាំងស្រុកមានសមាជិកា ២៩.៨០២/៥០.៣២៦ នាក់ក្នុងចំណោមបងប្អូននារីស្ថិតក្នុងអំឡុងអាយុពី ១៨ ឡើងទៅ (សម្រេចអត្រា ៥៧,៧៩%) ក្នុងនោះ មានសមាជិកាខ្មែរ ១៨.១៩២ នាក់ (ស្រូបយកអត្រា ៦២,៥% នៃចំនួនសមាជិការួម)។ បណ្តាសមាគមមូលដ្ឋាន រក្សាខ្ជាប់ចំនួនសមាជិកាចូលរួមធ្វើសកម្មភាព ប្រជុំជីវភាព យកចិត្តទុកដាក់ប្រមូលផ្តុំសមាជិកាខ្មែរចូលរួមក្នុងអង្គការសមាគម។
ក្នុងនោះ សមាគមឃុំហាមយ៉ាងជាអង្គភាពឆ្នើមមួយក្នុងចលនានារីខ្មែរស្ថិតក្នុងអំឡុងអាយុពី ១៨ ឆ្នាំ ឡើងទៅចូលរួមក្នុងអង្គការសមាគម។ បងឡៀងធីថាន់វ៉ឹង ប្រធានសមាគមសហព័ន្ធន៍នារីឃុំហាមយ៉ាងបានឲ្យដឹង៖ ឃុំហាមយ៉ាងជាតំបន់ឆ្ងាយ មាមីងខ្មែរជាង ៩៣,៣% នៃចំនួនប្រជាជនរួម។ អស់រយៈកាល ០៥ ឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស ការឧបត្ថម្ភរបស់រដ្ឋអំណាច បណ្តាផ្នែក ការចង្អុលការផ្ទាល់របស់សមាគមថ្នាក់លើ គណៈប្រតិបត្តិការសមាគមនារីឃុំជម្នះរាល់ការលំបាក សកម្មចូលរួមបណ្តាចលនារបស់នារី និងសកម្មភាពរបស់សមាគម។ ជាពិសេស សមាគមយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំ ពង្រីកសមាជិកាកើនឡើងទាំងបិរមាណ និងគុណភាព។
ផលិតផលកន្ទេលឃុំហាមយ៉ាង។ រូបថត៖ ង៉ុកស្វង
ឆ្លងតាមរយៈបណ្តាសកម្មភាពប្រជុំជីវភាពក្រុម ការចាត់តាំងជួបជុំដើម្បីពិគ្រោះគ្នាជាដើមនោះ សមាគមនារីឃុំក៏បង្កលក្ខណៈជូនបងប្អូននារីមានបរិយាកាសកម្សាន្តសប្បាយមានប្រយោជន៍ ពង្រីកប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ ប្រមូលផ្តុំបងប្អូននារីចូលរួមក្នុងសមាគម។ បច្ចុប្បន្ននេះ ក្នុងទូទាំងឃុំមានសមាជិកា ១.៥៩៩ នាក់ (សមាជិកាខ្មែរ ១.៤៧២ នាក់) សម្រេច ៦១% បើប្រៀបនឹងបងប្អូននារីស្ថិតក្នុងអំឡុងអាយុពី ១៨ ឆ្នាំ ឡើងទៅ សមាជិកាប្រជុំជីវភាពជាប្រចាំសម្រេច ៧៥% ។ ពេលប្រជុំជីវភាពម្តងៗសាខាសមាគមនីមួយៗជ្រើសយកបធានបទខ្លីៗ សមស្របនឹងស្ថានភាពនៅមូលដ្ឋាន និងចិត្តសាស្រ្តរបស់បងប្អូននារី។ សាខាសមាគមភាគច្រើន តែងផ្សព្វផ្សាយជាពីរភាសា (ភាសាវៀត និងភាសាខ្មែរ) ដើម្បីឲ្យបងប្អូនងាយយល់ ផ្តើមពីនោះក៏ទាក់ទាញបានបងប្អូននារីជាច្រើនចូលរួមក្នុងសមាគម។ ទន្ទឹមនឹងនោះ សមាគមក៏បង្កលក្ខណៈសម្រាប់សមាជិកាបានបុលទុនពង្រីកការផលិត ចិញ្ចឹមសត្វដើម្បីកែលម្អជីវភាព។ ឆ្លងតាមរយៈនោះ ជំនួយឲ្យបងប្អូនឃើញច្បាស់ពីខ្លឹមសារ ក៏ដូចជាកត្តាសំខាន់ពេលបានចូលរួមក្នុងអង្គការសមាគម រួចបងប្អូនក៏សកម្មបណ្តាសកម្មភាពនៅមូលដ្ឋាន។
បងស៊ើងធីញ៉ាង នៅភូមិបន្ទាយក្រ អាសំណេះសំណាលថា៖ ខ្ញុំមានកូនតូចៗពីរនាក់ មិនអាចទៅធ្វើការនៅទីឆ្ងាយបាន។ ខ្ញុំបានសាខាសមាគមណែនាំពីបច្ចេកទេសដាំដំណាំ ចិញ្ចឹមគោ និងបានបុលទុនពង្រីកការផលិត ទើបសេដ្ឋកិច្ចគ្រួសារខ្ញុំបានធូរធាជាងមុន។ ក្រៅពីនោះ បងប្អូននៅទាំងណែនាំខ្ញុំពីវិធីសាស្រ្តថែទាំ អប់រំកូន វិធីសាស្រ្ត បង្ការអាសន្នរោគ។ល។ ជំនួយឲ្យជីវភាពគ្រួសារខ្ញុំមានសុភមង្គល។
សមាគមនារីឃុំហាមយ៉ាងចលនាបងប្អូននារីចូលរួមទម្រង់ឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ចគ្រួសារ បង្កការងារធ្វើ បង្កើនប្រភពចំណូល។ ទន្ទឹមនឹងនោះ នៅទាំងឆ្លៀតទាក់ទាញប្រភពទុនពីបណ្តាកម្មវិធី គម្រោងការដើម្បីបងប្អូននារីក្រីក្របុលពង្រីកសេដ្ឋកិច្ច។ល។ តាមប្រសាសន៍បងតាំងធីដែវ ប្រធានសាខាសមាគមនារីភូមិផ្សារ សកម្មភាពឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ចនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ជំនួយឲ្យបងប្អូននារីជាច្រើន ជាពិសេសគឺបងប្អូននារីក្រីក្រមានដើមទុន ចំណេះដឹងដើម្បីពង្រីកសេដ្ឋកិច្ច រួមចំណែកអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី។
បង្កើនការងារប្រមូលផ្តុំសមាជិកា ជាពិសេសគឺសមាជិកាខ្មែរចូលរួមប្រជុំជីវភាព បានរួមចំណែកញ៉ាំងឲ្យសកម្មភាពរបស់សមាគមនារីស្រុកថ្កូវប្រព្រឹត្តទៅយ៉ាងសកម្ម។ ក្នុងពេលខាងមុខ សមាគមសហព័ន្ធន៍នារីស្រុកបន្តការយកចិត្តទុកដាក់ពង្រីកសមាជិកា ដើម្បីបង្កជាថាមពលជំរុញឲ្យចលនាសមាគមធ្វើសកម្មភាពមានគុណភាពខ្ពស់។ ក្នុងនោះ ជំរុញមាំការងារផ្សព្វផ្សាយ ចលនាសមាគមនារីនៅមូលដ្ឋានប្រមូលផ្តុំបងប្អូននារីឲ្យចូលរួមអង្គការសមាគម និងណែនាំវិធីសាស្រ្តប្រជុំជីវភាពដល់បណ្តាសាខាសមាគម ដើម្បីបង្កើនគុណភាព ធ្វើសកម្មភាពរបស់អង្គការសមាគមនៅមូលដ្ឋាន៕
ង៉ុកស្វង‑សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។