17/01/2023 08:31
តាមប្រសាសន៍របស់លោកង្វៀងទ្រឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង៖ ស្រុកកូវង៉ាងជាស្រុកមានកម្លាំងព្រៀបអំពីការពង្រីកកសិកម្ម។ អនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ ២២៨៨/QĐ-UBND ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ “ផ្ដល់សច្ចាប័នផែនការប្រគល់បរិមាណ និងថវិកាអនុវត្តគោលនយោបាយឧបត្ថម្ភធ្វើរចនាសម្ព័ន្ធផ្នែកកសិកម្មខេត្តត្រាវិញឆ្នាំ ២០២៣ ឡើងវិញ” ស្រុកកូវង៉ាង បានផ្ដល់ជូនថវិកាជាង ៦,៥ ពាន់លានដុងដើម្បីផ្សព្វផ្សាយ ជំរុញមាំអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសដៅបង្កើនកន្សោមតម្លៃ។ អនុវត្តគោលនយោបាយឧបត្ថម្ភនីតិវិធីអនុវត្តការផលិតកសិកម្មល្អ(VietGAP) ដល់មូលដ្ឋានផលិត ៦៤ កន្លែង ជាមួយថវិកាជាង ៤,៨ ពាន់លានដុង។ ឧបត្ថម្ភការផលិត ប្រើប្រាស់បន្លែសុវត្ថិភាពដល់មូលដ្ឋាន ២ កន្លែង ជាមួយថវិកាជាង ០,១ ពាន់លានដុង។ ឧបត្ថម្ភបង្វែរដីផលិតស្រូវមិនសូវមានផលជូនកសិករលើភូមិសាស្រ្តដោយមានផ្ទៃដីអនុវត្តចំនួន ១៣៩,៦ ហិកតា ដោយមានថវិកាឧបត្ថម្ភជិត ១,៦ ពាន់លានដុង។
ទម្រង់ដាំផ្កា របស់ប្រជាកសិករស្រុកកូវង៉ាង។
អនុវត្តគោលនយោបាយឧបត្ថម្ភនីតិវិធីអនុវត្តការផលិតកសិកម្ម (VietGAP) ស្រុកនឹងឧបត្ថម្ភបណ្ដាផលិតផលដាំដុះរួមមាន៖ បន្លែ ផ្សិត ឈើហូបផ្លែ ដូង ស្រូវ សណ្ដែកដី។ បណ្ដាផលិតផលចិញ្ចឹមសត្វរួមមាន៖ ជ្រូក គោ ពពែ មាន់ ទា។ បណ្ដាផលិតផលជលផល រួមមាន៖ បង្គានាគ បង្កងជើងស បង្កងសាវទាវ ត្រីប្រា ក្ដាមសមុទ្រ ងាវ។ ជាមួយកម្រិតឧបត្ថម្ភ៖ ឧបត្ថម្ភសម្រាប់មូលដ្ឋានមួយលើកនៅក្នុងរង្វង់ពេលផលិតដំបូងអនុវត្តVietGAP ឬក៏រង្វង់ពេលផលិតឡើងវិញចំពោះបណ្ដាមូលដ្ឋានដែលបានទទួលស្គាល់អនុវត្តVietGAP ប៉ុន្តែមិនទាន់បានទទួលគោលនយោបាយឧបត្ថម្ភ។ កម្រិតឧបត្ថម្ភពី ២០ - ៣០០ លានដុងសម្រាប់បណ្ដាផលិតផលត្រូវអនុវត្ត VietGAP តាមគំរូបានកំណត់។ មានកិច្ចសន្យាប្រើប្រាស់ ឬក៏វិធីសាស្រ្តប្រើប្រាស់ផលិតផល និងមានលិខិតទទួលស្គាល់VietGAP។ គោលនយោបាយឧបត្ថម្ភការផលិត ប្រើប្រាស់ និងជួល ឬក៏កសាងថ្មីគ្រឹះស្ថានអាជីវកម្មបន្លែសុវត្ថិភាព។ កម្រិតឧបត្ថម្ភ ៥០ លានដុងចំពោះមូលដ្ឋានផលិតមានគម្រោងការវិនិយោគពង្រីកបន្លែសុវត្ថិភាព និងសន្យាសម្ទុះផ្សព្វផ្សាយគម្រោងការដោយបានគណៈកម្មាធិការប្រជាជនស្រុកទទួលស្គាល់ បានផ្ដល់លិខិតទទួលស្គាល់មូលដ្ឋានគ្រប់លក្ខណៈសុវត្ថិភាពគ្រឿងបរិភោគ ឬមានលិខិតសន្យាផលិត ធ្វើអាជីវកម្មអនុវត្តគ្រឿងបរិភោគ កសិ-រុក្ខ- ជលផលសុវត្ថិភាពតាមការកំណត់។ គោលនយោបាយឧបត្ថម្ភបង្វែរដីអន់ប្រសិទ្ធភាព នឹងឧបត្ថម្ភមួយលើកពីថវិកាទិញជី ថ្នាំការពាររុក្ខជាតិ ចំណី បសុព្យាបាលសម្រាប់បណ្ដាគ្រួសារផលិតផ្ទាល់ដោយបង្វែរពីដីផលិតស្រូវមកដាំបណ្ដាប្រភេទឈើដំណាំដទៃ ឬក៏ផលិតស្រូវគួបផ្សំជាមួយការដាំចិញ្ចឹមជលផលដោយកម្រិតឧបត្ថម្ភ ១០ លានដុងក្នុងមួយហិកតា។ ដាំស្មៅចិញ្ចឹមគោ ឧបត្ថម្ភ ១០ លានដុងក្នុងមួយហិកតា ដាំសណ្ដែកដី ពោត ឧបតម្ថម្ភ ៨ លានដុងក្នុងមួយហិកតា។
នាំយកដំណាំចុះកាន់វាលស្រែ រួមចំណែកអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញរបស់ស្រុកកូវង៉ាង។
ឃុំឡុងស៊ើង ជាឃុំមួយក្នុងបណ្ដាឃុំបានកំណត់គប្បីជំរុញយ៉ាងខ្លាំងក្លាជាងទៀតអំពីការធ្វើរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ សមស្របជាមួយតំបន់ដី និងពង្រីកហ្វូងសត្វចិញ្ចឹមក្នុងបណ្ដាគ្រួសារប្រជាជន ។ គិតមកទល់ពេលនេះ មានគ្រួសារប្រជាជនជាង ៤០ គ្រួបានចុះឈ្មោះអនុវត្តបង្វែរដីផលិតស្រូវអន់ប្រសិទ្ធភាពមកដាំដំណាំ ដាំស្មៅចិញ្ចឹមគោ។ល។
លោកលឺមិញថុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងស៊ើងឱ្យដឹងថា៖ ឃុំបានចង្អុលការ បណ្ដាភូមិធ្វើការផ្ទៀងផ្ទាត់បណ្ដាមុខសញ្ញាចាំបាច់ត្រូវការបង្វែរដើម្បីអនុវត្តរចនាស្ព័ន្ធផ្នែកកសិកម្មឡើងវិញ ក្នុងនោះជ្រោងខ្ពស់ការបង្វែរដីផលិតស្រូវអន់ប្រសិទ្ធភាពមកដាំបណ្ដាប្រភេទដំណាំផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់សំដៅលើកកម្ពស់ប្រភពចំណូលនៅលើផ្ទៃដីកសិកម្មតែមួយ ។ យោងតាមកម្រិតឧបត្ថម្ភតាមការកំណត់ គួបផ្សំជាមួយបណ្ដាគោលនយោបាយពាក់ព័ន្ធដទៃទៀត បង្កបានទិសដៅថ្មីសម្រាប់ការពង្រីកផ្នែកកសិកម្មនៅមូលដ្ឋាន។
លោកង្វៀងទ្រឿងយ៉ាងឱ្យដឹងបន្ថែម៖ ការឧបត្ថម្ភធ្វើរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញគឺក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ក្នុងការផលិតកសិកម្មឡើងវិញនៅតាមតំបន់នីមួយៗ ដើម្បីបង្កើតបានផលិតផលមានតម្លៃមានកម្លាំងប្រជែងនៅលើទីផ្សារ។ ទន្ទឹមនឹងនោះ ស្រុកក៏ចង្អុលការឲ្យផ្នែកកសិកម្មត្រូវរួមដំណើរជាមួយប្រជាជនដែលបានទទួលផលហ្វឹកហាត់ពីចំណេះដឹងវិទ្យាសាស្រ្ត-បច្ចេកទេសដើម្បីអនុវត្តទៅក្នុងការដាំដុះ ចិញ្ចឹមសត្វ កាន់តែមានប្រសិទ្ធភាព៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។