19/07/2022 09:09
តាមដំណឹងពីការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២២ ផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៥/២០១៦/NQ-HĐNDរបស់ក្រុមប្រឹក្សាប្រជាជនខេត្តនិងសេចក្ដីសម្រេចចិត្តលេខ ៥០/២០១៤/QĐ-TTg របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាល ។ល។ បានឧបត្ថម្ភដល់គ្រួសារ ៧៨៥ គ្រួ ជាមួយផ្ទៃដីផ្លាស់ប្ដូរ ត្រូវខូចខាតដោយសារអាកាសធាតុក្ដៅ ខ្វះទឹក ជា្របជាតិជូរប្រៃ ១៥៥,៧៤ ហិកតា មាន ៥៤ គ្រួសារចិញ្ចឹមសត្វត្រូវខូចខាតដោយសារអាសន្នរោគនិងឧបត្ថម្ភពង្រីកផ្នែកកសិកម្មតាមអនុក្រឹត្យលេខ ៣៥/២០១៥/NĐ-CPចុះថ្ងៃទី ១៣ មេសាឆ្នាំ ២០១៥ របស់រដ្ឋាភិបាល កម្មវិធីOCOP។ល។ សរុបថវិកាជាង ៥,៨៩ ពាន់លានដុង។
ទន្ទឹមនឹងនោះ គិតមកដល់ចុងខែមិថុនាឆ្នាំ ២០២២ មាមីងកសិករស្រុកថ្កូវបានបង្វែរដីផលិតមិនសូវមានផល ២៦៩,៩ ហិកតាមកផលិតបណ្ដាផលដំណាំផ្សេងផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ រួមចំណែកកែលម្អជីវភាពជូនប្រជាជន។ ដូចជាទម្រង់ដាំពោតពូជ(ឃុំឡុងហ៊ីប ង៉ុកបៀង) ទម្រង់ដាំពោតសទន់ (ឃុំហាមយ៉ាង អាងក្វាងហ៊ឺវ ថាញ់ស៊ើង ង៉ាយស្វៀង)ក្នុងមួយរដូវចំណេញពី ៤០-៤៥ លានដុងក្នុងមួយហិកតា ខ្ពស់ជាងពី ២,៥-០៣ ដងប្រៀបជាមួយផលិតស្រូវ។ ទម្រង់ដាំល្ពៅ (ឃុំហាមយ៉ាង តឹបស៊ើង) ក្នុងមួយរដូវចំណេញពី ៤៣ លានដុងក្នុងមួយហិកតា ទម្រង់ដាំសណ្ដែកដី (ឃុំឡុងហ៊ីប ង៉ុកបៀង)ក្នុងមួយរដូវចំណេញពី ៥០-៥៥ លានដុងក្នុងមួយហិកតា ទម្រង់ផលិតស្រូវគួបផ្សំជាមួយការចិញ្ចឹមបង្កងសាវទាវ(ឃុំគីមស៊ើង ហាមយ៉ាង)ក្នុងមួយរដូវចំណេញ ៥០ លានដុងក្នុងមួយហិកតា ខ្ពស់ជាង ៣,៣ ដងប្រៀបជាមួយការផលិតស្រូវ ៕
ប្រែសម្រួល៖ លឺវវ៉ូ
កសិករថែទាំដំណាំ។
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។