16/06/2023 15:39
អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៤០៧១/QD-UBND ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការផ្តល់សច្ចាប័នលើគម្រោងការវិនិយោគកសាងសំណង់ វិនិយោគកសាងដំណាក់បូមទឹកដោយអគ្គិសនី-ប្រឡាយបេតុងអណ្តែតចំនួន ១៥ ខ្សែសម្រាប់ផលិតកសិកម្ម។ ស្រុកថ្កូវ បានវិនិយោគកសាងដំណាក់បូមទឹកដោយអគ្គិសនី-ប្រឡាយបេតុងអណ្តែត ០៥ ខ្សែសម្រាប់ផលិតកសិកម្មនៅ ០៦ ឃុំ តឹងស៊ើង តឹបស៊ើង ឡុងហ៊ីប តឹងហ៊ីប ង៉ាយស្វៀង និងឃុំង៉ុកបៀង សរុបថវិកា ជាង ១00 ពាន់លានដុង ពីប្រភពថវិការបស់មជ្ឈិម និងខេត្តវិនិយោគ។
ប្រឡាយបេតុងនៅភូមិព្រៃវល្លិ៍ អា ឃុំង៉ុកបៀង ស្រុកថ្កូវ។
សំណង់ទាំងនោះរួមមាន៖ ដំណាក់បូមទឹកដោយអគ្គិសនី តឹងស៊ើង-តឹបស៊ើង សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ២00 ហិកតា របស់ប្រជាជកសិករ ១00 គ្រួសារ ភ្ជាប់ជាមួយនឹងកសាងប្រឡាយបេតុងអណ្តែត និងលូក្រោមដីប្រវែង ៣.៦៧០ ម៉ែត្រ។ ដំណាក់បូមទឹកនៅភូមិជ្រៃធំ ឃុំង៉ាយស្វៀង សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ៥0 ហិកតា របស់ប្រជាកសិករ ១៦០ គ្រួសារ ភ្ជាប់ជាមួយនឹងកសាងប្រឡាយបេតុងអណ្តែតប្រវែង ១.០១៥ ម៉ែត្រ។ ដំណាក់បូមទឹកដោយអគ្គិសនីនៅភូមិខ្នោស-ភូមិទ្រព្រះបាទ ឃុំតឹងហ៊ីប សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ២០០ ហិកតា របស់ប្រជាកសិករ ១០០ គ្រួសារ ភ្ជាប់ជាមួយកសាងប្រឡាយបេតុងអណ្តែតសម្រាប់បូមទឹកប្រវែង ៣.៦៣៩ ម៉ែត្រ។ ដំណាក់បូបទឹកដោយអគ្គិសនីឃុំឡុងហ៊ីប - ញ៉ីទ្រឿង សម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្ម ១៨០ ហិកតា របស់គ្រួសារប្រជាកសិករជាង ១២០ គ្រួសារ ភ្ជាប់ជាមួយនឹងកសាងប្រឡាយបេតុងអណ្តែត និងលូក្រោមដីសម្រាប់បូមទឹកប្រវែង ១.៧៦៧ ម៉ែត្រ។ ដំណាក់បូមទឹកដោយអគ្គិសនី នៅភូមិកំពង់សាលា - ភូមិប្រាង្គ និង ភូមិព្រៃវល្លិ៍ អា និង ព្រៃវល្លិ៍ បេ ឃុំង៉ុកបៀងសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ៤០០ ហិកតា របស់ប្រជាជនកសិករ ១៧០ គ្រួសារ ភ្ជាប់ជាមួយនឹងកសាងប្រឡាយបេតុងអណ្តែតសម្រាប់បូមទឹកប្រវែង ៨.២៧០ ម៉ែត្រ។
តាមប្រភពដំណឹងពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ ៖ បច្ចុប្បន្ន សម្ទុះកសាងដំណាក់បូមទឹកដោយអគ្គិសនី- ប្រឡាយបេតុងអណ្តែត សម្រេចបាន ៧០% ។ តាមការគ្រោងទុក នឹងដាក់ឱ្យប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំ ២០២៤ ។ គោលបំណងនៃការវិនិយោគកសាងដំណាក់បូមទឹកដោយអគ្គិសនី-ប្រឡាយបេតុងអណ្តែតគឺសម្រាប់បម្រើការផលិតកសិកម្មនៅតំបន់ដែលរងគ្រោះ រាំងស្ងួត និងជ្រាបជាតិជូរប្រៃដូចនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត៕
ដំណឹង‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។