06/01/2023 08:43
លោកគឹមចន្ទ លេខាសាខាបក្សភូមិបាកោយបានឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ ភូមិបាកោយកាត់បន្ថយគ្រួសារក្រីក្របានចំនួន ៣ គ្រួ គ្រួសារជិតក្រ ៦ គ្រួ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រចំនួន ៤ គ្រួ គ្រួសារជិតក្រ ៩ គ្រួ។ ដើម្បីភូមិមានលក្ខណៈជួយគ្រួសារក្រីក្របានចាកផុតពីភាពក្រីក្រ ជិតក្រ មូលដ្ឋានបានស្នើឡើងថ្នាក់លើ បង្កលក្ខណៈឱ្យបានបុលទុនពីធនាគារគោលនយោបាយសង្គមដោយគ្រួសារនីមួយៗបានបុលទុនតិចបំផុត ៥០ លានដុង និងបង្កើតគម្រោងការចិញ្ចឹមសត្វ។ គ្រួសារភាគច្រើន ដែលបានបុលទុនសុទ្ធតែប្រើប្រាស់ដើមទុនចំគោលដៅពង្រីកបានប្រសិទ្ធភាព។
គ្រួសារបងថាច់សាណាន់ នៅភូមិបាកោយ ឃុំដូងចូវជាគ្រួសារមួយ ដែលសម្រេចជោគជ័យក្នុងការចិញ្ចឹមគោបានជិត ២០ ក្បាល សរុបតម្លៃប្រមាណ ៤០០ លានដុង។ គិតដោយឡែកតែប្រភពចំណូលពីការលក់កូនគោក្នុងមួយឆ្នាំ បានពី ១១០-១២០ លានដុង។បងថាច់សាណាន់បានឱ្យដឹងថា៖ ផ្ដើមពីប្រាក់ទុនអាទិភាពបានជួយឱ្យគ្រួសារខ្ញុំមានលក្ខណៈបើកទូលាយទម្រង់ចិញ្ចឹមសត្វ ឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។
ទម្រង់ចិញ្ចឹមគោរបស់គ្រួសារថាច់សាណាន់។
តាមទស្សនៈរបស់បក្សយើងបានចង្អុលបង្ហាញ “ប្រជាជនមានបាន ប្រទេសជាតិរឹងមាំ” ម៉្លោះហើយការគិតគូរដល់គ្រួសារក្រីក្រជាភារកិច្ចមួយក្នុងបណ្ដាភារកិច្ចដែលគណៈកម្មាធិការបក្ស រដ្ឋអំណាចយកចិត្តទុកដាក់។ ឧបត្ថម្ភគោលនយោបាយ ជួយឱ្យមាមីងក្រីក្រមានលក្ខណៈផលិត ចិញ្ចឹមសត្វសមស្របជាមួយតំបន់ដី និងលក្ខណៈសេដ្ឋកិច្ចគ្រួសារ។ លោគគឹមសម្បូរ ប្រធានគណៈការងាររណសិរ្សភូមិបាកោយបានឱ្យដឹងថា៖ គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ រួមជាមួយការខិតខំឈានឡើងរបស់មាមីងខ្មែរនៅទីនេះ កាន់តែរីកចម្រើន។ បច្ចុប្បន្ន លំនៅឋានស្ថិរវន្ត ជាង ៧០% លំឋានធានា ៣ រឹង ជាង ២៣%។
លោកត្រឹងវ៉ាំងគ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឱ្យដឹងថា៖ ដើម្បីជំរុញមាំអនុវត្តការងារបន្ថយភាពក្រីក្រ ជារៀងរាល់ឆ្នាំ មូលដ្ឋានដាក់ចេញគោលដៅបន្ថយគ្រួសារក្រីក្រលើភូមិសាស្រ្តពី ២-២,៥% រួចបានបត់បែងស្មើគ្នាទៅតាមបណ្ដាភូមិ។ បច្ចុប្បន្ន គ្រួសារក្រីកក្រភាគច្រើនតែងបានប្រសព្វជាមួយប្រភពទុនអាទិភាពដោយសំណល់បំណុលឱ្យបុលជាង ១២ ពាន់លានដុង។ ដើម្បីបង្រួញគម្លាតរវាងជនបទ និងទីក្រុង ក្នុងពេលខាងមុខ ឃុំនឹងបន្តអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលដៅបន្ថយភាពក្រីក្រ ជួយឱ្យគ្រួសារក្រីក្រងាយស្រួលក្នុងការប្រសព្វជាមួយបណ្ដាសេវាកម្មសង្គម ដំបូងបង្អស់គឺអំពីសុខាភិបាល អប់រំ លំនៅឋាន ទឹកសម្រាប់ប្រជុំជីវភាព ។ល។ ទន្ទឹមនឹងនោះផ្ទៀងផ្ទាត់ បែងប្រភេទក្រុមគ្រួសារក្រីក្រតាមមូលហេតុដើម្បីដាក់ចេញដំណោះស្រាយឧបត្ថម្ភសមស្រប ។ ខិតខំបណ្ដុះបណ្ដាលមុខរបរឲ្យពលករជនបទ ក្នុងនោះមានពលករក្នុងគ្រួសារក្រីក្រ គ្រួសារគោលនយោបាយពី ៧០-៨០%ឡើងទៅ។
ដោយអាស្រ័យផ្សព្វផ្សាយព្រមៗគ្នា និងមានប្រសិទ្ធភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាឃុំលំបាកបានបង្កើនការវិនិយោគ ជីវភាពរបស់គ្រួសារក្រីក្រសន្សឹមៗបានឈានឡើង។ ក្នុងឆ្នាំ ២០២២ ស្រុកកាត់បន្ថយគ្រួសារក្រីក្របាន ៤៧៥ គ្រួ សម្រេច ២,២៤%។ សព្វថ្ងៃស្រុកនៅមានគ្រួសារក្រីក្រ ៤៥៩ គ្រួ ស្មើអត្រា ២,២១%នៃចំនួនគ្រួសារប្រជាជនរួម។ កាត់បន្ថយគ្រួសារជិតក្រ ១.១០២ គ្រួ ថយចុះ៥,២៨%។ ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់នៅតំបន់ជនបទសម្រេចជិត ៦៥ លានដុងក្នុងឆ្នាំ ២០២២៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។