17/04/2023 10:08
សហករណ៍កសិកម្មព្រែកលប (ឃុំតឹងហ៊ុង) ជាសហករណ៍មួយក្នុងចំណោមសហករណ៍របៀបថ្មីរបស់ស្រុកទីវកឹងជំនាញផ្គត់ផ្គង់សេវាកម្មកសិកម្មក្នុងការលក់ចេញទិញចូល ដូចជា៖ ផ្គត់ផ្គង់ជី ពូជស្រូវ ថ្នាំការពាររុក្ខជាតិ ធារាសាស្រ្តសម្រួលទឹកបម្រើការផលិតកសិកម្មសម្រាប់សមាជិក និងមាមីងកសិករនៅមូលដ្ឋាន។ លោកហ្វិញដាំងខ្វា ប្រធានក្រុមប្រឹក្សាភិបាល នាយកសហករណ៍កសិកម្មព្រែកលបបានឲ្យដឹងថា៖ ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ សហករណ៍ពង្រីកសមាជិកបាន ៥១៩ នាក់ និងបង្កើតការងារធ្វើជាច្រើនជូនពលករជនបទនៅមូលដ្ឋាន។ ក្នុងដំណាក់កាលផលិតស្រូវ សមាជិកទាំងអស់របស់សហករណ៍សុទ្ធសឹងមានចំណេះដឹងក្នុងការផលិតត្រូវតាមនីតិវិធី បច្ចេកទេសផលិតប្រភេទពូជស្រូវដូចគ្នា ផលិតផលលក់ចេញព្រមៗគ្នាដោយចំនួនច្រើន គ្រប់តាមតម្រូវការរបស់អាជីវកម្ម។ បរិមាណផលស្រូវគុណភាពខ្ពស់ជារៀងរាល់ឆ្នាំរបស់សហករណ៍លក់ចេញនៅតាមទីផ្សារសម្រេចជាង ៤.៥០០ តោន។
អនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិត។
តាមប្រសាសន៍របស់លោកហ្វិញដាំងខ្វា ប្រធានក្រុមប្រឹក្សាភិបាល នាយកសហករណ៍ព្រែកលបឲ្យដឹងថា៖ ផ្ទៃដីផលិតរបស់សមាជិកនាពេលបច្ចុប្បន្នមានជិត ៣០០ ហិកតា។ ហើយសហករណ៍បានចងសម្ព័ន្ធផលិតក្នុងតំបន់វត្ថុធាតុដើមបានជាង ១០០ ហិកតាទៀត សរុបទាំងអស់ជាង ៤០០ ហិកតា។ នៅតំបន់នេះកាលពីមុន មាមីងកសិករច្រើនផលិតរាត់រាយ ផ្ដើមពីនោះ សហករណ៍ក៏បានប្រមូលផ្ដុំមកផលិតតាមរដូវកាលដើម្បីងាយស្រួលក្នុងការបង្ការកម្ចាត់ជំងឺឲ្យបានល្អ ហើយទទួលបានទិន្នផលខ្ពស់។
ចាប់តាំងពីមានសហករណ៍កសិកម្មព្រែកលប មាមីងកសិករនៅឃុំតឹងហ៊ុងស្ងប់ចិត្តក្នុងការផលិត។ ចំណេះដឹងក្នុងការផលិតស្រូវតាមបែបធម្មជាតិក៏បានលើកកម្ពស់ ផ្ដើមពីនោះ មាមីងកសិករប្រិតសំចៃជីគីមីសាស្រ្ត និងថ្នាំការពាររុក្ខជាតិបានចំនួនច្រើន រួមចំណែកកាត់បន្ថយដល់កម្រិតទាបបំផុតការកខ្វក់បរិស្ថាន កែប្រែបង្កើនជាតិជីឲ្យដីផលិត។ លោកមាថាច់ធី នៅភូមិផ្សារ (ឃុំតឹងហ៊ុង)ឲ្យដឹងថា៖ “ពេលបានចូលរួមសហករណ៍ យើងខ្ញុំបានផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសផលិត របៀបបង្ការកម្ចាត់ជំងឺស្រូវទាន់ពេល។ ផលិតផលស្រូវរបស់យើងខ្ញុំផលិតបានសហករណ៍ប្រមូលទិញដោយតម្លៃលំនឹង និងខ្ពស់ជាងទីផ្សារខាងក្រៅ។ ចាប់តាំងពីពេលមានដំណាក់បូមទឹកមកទល់ពេលនេះ យើងខ្ញុំម្ចាស់ការបានប្រភពទឹក ទិន្នផលស្រូវសម្រេចបានខ្ពស់ជាង”។
បច្ចុប្បន្ន សហករណ៍កសិកម្មព្រែកលបចុះកិច្ចសហការជាមួយអាជីវកម្មនីហរណអង្ករ ០៤ កន្លែង។ អាស្រ័យលក់ផ្ទាល់ឲ្យបណ្ដាអាជីវកម្មច្នៃអង្ករនីហរ័ណ ម៉្លោះហើយតម្លៃខ្ពស់ជាងទីផ្សារនៅមូលដ្ឋានពី ៥០ ដល់ ២៥០ ដុងក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងនោះ សហករណ៍នៅទាំងសហការជាមួយបណ្ដាអាជីវកម្មផ្គត់ផ្គង់ពូជ ជី ថ្នាំការពាររុក្ខជាតិដើម្បីផ្គត់ផ្គង់ឲ្យសមាជិក។ គិតមកដល់ពេលនេះ សហករណ៍បានចុះកិច្ចសហការជាមួយអាជីវកម្ម ០៥ កន្លែងដើម្បីផ្គត់ផ្គង់សម្ភារសម្រាប់ផលិតតាមរយៈជួយឲ្យសមាជិកបានប្រសព្វជាមួយប្រភពទុនវិនិយោគដំបូងមានគុណភាព តម្លៃសមស្រប។
តាមគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ុង ចាប់តាំងពីបានបង្កើតមកដល់ពេលនេះ សហករណ៍កសិកម្មព្រែកលបបានរួមចំណែកយ៉ាងច្រើនក្នុងដំណាក់កាលបង្កើន និងផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មនៅមូលដ្ឋាន។ ស្ថិតនៅចំពោះមុខ ការជ្រាបជាតិជូរប្រៃ កម្មាភិបាលបច្ចេកទេសតែងម្ចាស់ការទៅមើលស្រែស្រូវ រួចណែនាំមាមីងកសិករវិនិច្ឆ័យរោគជំងឺដើម្បីស្រូវសម្រេចបានទិន្នផលខ្ពស់។ ទន្ទឹមនឹងនោះ តាមដានម៉ត់ចត់កម្រិតប្រៃក្នុងទឹកនៅក្នុង និងក្រៅដំណាក់បូមមុនពេលបូមទឹកចូលស្រែដើម្បីជូនជាព័ត៌មានឲ្យបានទាន់ពេលដល់មាមីងកសិករក្នុងទូទាំងឃុំ។ លោកត្រឹងតឹងថាញ់ ប្រធានសមាគមកសិករឃុំតឹងហ៊ុងបានឲ្យដឹងថា៖ បន្ទាប់ពីបានចូលរួមសហករណ៍ សមាជិកសមាគមកសិករបានណែនាំអំពីវិទ្យាសាស្រ្តបច្ចេកទេសក្នុងដំណាក់កាលផលិត។ ផ្ដើមពីនោះ លទ្ធផលសេដ្ឋកិច្ចរបស់សមាជិកកសិករនាំមកយ៉ាងខ្ពស់។ ជាពិសេស ប្រភពចំណូលរបស់មាមីងកសិករបានកែលម្អជាងបើប្រៀបនឹងពេលមិនទាន់ចូលរួមសហករណ៍។
កសិករចុះពូជស្រូវជាជួរ។
អនុវត្តគោលការណ៍របស់រដ្ឋាភិបាលស្ដីពីការពង្រីកសេដ្ឋកិច្ចសមូហភាព លើកទឹកចិត្តមាមីងកសិករផលិតកសិកម្ម តាមទិសដៅបែបធម្មជាតិចងសម្ព័ន្ធកន្សោមតម្លៃ រួមចំណែកជំរុញរហ័សការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនោះ រដ្ឋអំណាច អង្គការចាត់តាំងមហាជនឃុំបានផ្ដុំកម្លាំងផ្សព្វផ្សាយឲ្យប្រជាជនយល់ច្បាស់អំពីតួនាទីរបស់សេដ្ឋកិច្ចសហការក្នុងការលុបបំបាត់ភាពក្រីក្រ។ ទន្ទឹមនឹងនោះ លើកទឹកចិត្តឲ្យសហករណ៍ ក្រុមសហការផលិតអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន បច្ចេកវិទ្យាទៅក្នុងការផលិត ច្នៃផលិតផល លើកកម្ពស់លទ្ធភាពសម្របសម្រួលតាមអាកាសធាតុប្រែប្រួល។
លោកត្រឹងក្វឹកខាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ុងវាយតម្លៃ៖ អាចនិយាយបានថា ចាប់តាំងពីមានសហករណ៍កសិកម្មព្រែកលបមកទល់ពេលនេះបាននាំមកប្រសិទ្ធភាពជាក់ស្ដែង។ ទីមួយគឺបានរួមចំណែកជួយមូលដ្ឋានអនុវត្តសម្រេចលក្ខឋានលេខ ១៣ ស្ដីពីការកសាងជនបទថ្មីកម្រិតខ្ពស់ និងបង្កើតបានទម្រង់ជាច្រើនជួយដល់មាមីងកសិករកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត បង្កើន តម្លៃផលិតផល ដូចជាទម្រង់ដំណាក់បូមទឹកបម្រើវាលស្រែធំ ទម្រង់ជីប្រាជ្ញា ទម្រង់ស្រូវធម្មជាតិ ទម្រង់បន្ថយ ៣ បង្កើន ៣ ។ល។ បានរួមចំណែកជួយឲ្យមាមីងកសិករបង្កើនប្រភពចំណូល បំបាត់ភាពក្រីក្រនៅមូលដ្ឋាន។
នៅពេលខាង សហករណ៍កសិកម្មព្រែកលបនឹងបង្កើនគុណភាពធ្វើសកម្មភាព ផ្គត់ផ្គង់សម្ភារកសិកម្មតាមតម្រូវការរបស់បណ្ដាគ្រួសារសមាជិក និងកសិករ។ ទាញយកផល និងគ្រប់គ្រងឲ្យបានល្អជាងទៀតដំណាក់បូមទឹកនៅភូមិផ្សារឃុំតឹងហ៊ុង។ កសាងយីហោសម្រាប់អង្ករ និងផលិតផល OCOP ផលិតស្រូវតាមនីតិវិធីអង្ករសុវត្ថិភាព។ ទន្ទឹមនឹងនោះបើកទូលាយបន្ថែមបណ្ដាសេវាកម្ម៖ ច្នៃសាច់ដូង ប្រមូលផលស្រូវ ប្រមូលកាកសំណល់ កសាង និងទាញយកផលទីផ្សារ៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។