15/07/2022 08:49
ក្នុងពេលហ្វឹកហាត់ មាមីងកសិករបានឧទ្ទេសនាម អំពីលក្ខណៈពិសេសរបស់ដើមឫស្សី ដែលមានប្រភពមកពីខេត្តថាញ់ហ្វា មានឈ្មោះថាឫស្សីលួង ជាប្រភេទឫស្សីមានលក្ខណៈពិសេស បើប្រៀបជាមួយឫស្សីដែលធ្លាប់មានពីមុនមករបស់មូលដ្ឋាន ដូចជា៖ ឫស្សីមានដើមធំ កម្ពស់ពី ១៥‑២០ ម៉ែត្រ ដុះរង្វើលៗ គ្មានបន្លាដូចឫស្សីស្រុក មិនសូវមានមែក មិនសូវកើតជំងឺដង្កូវ ងាយដាំ ងាយថែទាំ ងាយប្រមូលផល និងផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ ឫស្សីលួង បានចាត់ទុកជាប្រភេទឈើលុបបំបាត់ភាពក្រីក្រ របស់បណ្តាខេត្តនៅតំបន់ភាគខាងជើង។ ឫស្សីនេះនឹងអំណោយផលក្រោយពេលដាំ ០៥ ឆ្នាំ។
ចំណែកពីងពង់ នៅតំបន់ភ្នំអានយ៉ាង ជាប្រភេទពីងពង់ផ្ដល់ទិន្នផលខ្ពស់ ដើមខ្ពស់ពី ០៨‑ ១៤ ម៉ែត្រ ធំជាងទ្វេដងបើប្រៀបជាមួយប្រភេទពីងពង់នាពេលបច្ចុប្បន្ន នៅមូលដ្ឋាន។ ពីងពង់នេះនឹងអំណោយផលក្រោយពេលដាំ ០៣ ឆ្នាំ ប្រសិនបើបានថែទាំល្អ ទិន្នផលនឹងខ្ពស់ជាងពី ០២‑០៣ ដង បើប្រៀបជាមួយ ពីងពង់នៅមូលដ្ឋាន។
ឫស្សី ពីងពង់ ០២ ប្រភេទនេះ សមស្របជាមួយតំបន់ដីនៅឃុំហាមយ៉ាង។ ក្នុងចម្ការដាំឫស្សីលួង មានអាយុសកាល ០២ ឆ្នាំរបស់គ្រួសារកសិករ ឡឹមវិញយ៉ាង នៅភូមិបន្ទាយក្រ (បេ) ដើមដែលខ្ពស់បំផុតជាង ០៦ ម៉ែត្រ។ កសិករ ឡឹមវិញយ៉ាងឱ្យដឹង៖ បច្ចុប្បន្នមានដើមឫស្សីមួយចំនួនអាចប្រមូលផលបាន ក្នុងរយៈកាលពី ០១‑០២ ឆ្នាំខាងមុខនេះ ក៏ដូចជាជំនួយឱ្យការពង្រីកដើមឈើ ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចនេះ នៅតំបន់ឃុំហាមយ៉ាង។ បន្តការផ្លាស់ប្តូរបណ្តាពូជឫស្សីបន្លានៅលើភូមិសាស្រ្ត ដែលផ្តល់លទ្ធផលសេដ្ឋកិច្ចទាប។
បានដឹងថា ដើមរស្សីលួង និងពីងពង់ ជាវត្ថុធាតុដើមសំខាន់សម្រាប់បម្រើភូមិរបរឫស្សី ពក ពីងពង់នាពេលបច្ចុប្បន្នរបស់ឃុំហាមយ៉ាង។ ការដាំនិងប្រើប្រាស់បណ្តាពូជឫស្សី ពីងពង់ដែលមានទិន្នផលខ្ពស់ មិនត្រឹមតែ រួមចំណែកលំនឹងវត្ថុធាតុដើម ផ្គត់ផ្គង់សម្រាប់ភូមិរបរ ហើយនៅទាំងបង្កើនប្រសិទ្ធភាពប្រើប្រាស់ដី ជំនួយឲ្យកសិករបង្កើនប្រភពចំណូល។ មិនត្រឹមតែបង្កើនប្រភពចំណូលប៉ុណ្ណោះទេ នៅថែមទាំងបង្កលក្ខណៈឱ្យឃុំហាមយ៉ាងផ្សព្វផ្សាយមុខទំនិញសិប្បកម្ម ទៅដល់បណ្តាខេត្ត ក្រុងនានា ក្នុងប្រទេស និងរួមចំណែករក្សា និងពង្រីកភូមិរបរប្រពៃណីរបស់មូលដ្ឋាន៕
ប្រែសម្រួល៖ សុខា
ចម្ការឫស្សីអាយុ ០២ ឆ្នាំរបស់កសិករឡឹមវិញយ៉ាង។ រូបថត៖ ហុងភុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។