22/07/2022 09:28
នៅបណ្តាថ្ងៃពាក់កណ្តាលខែកក្កដា យើងខ្ញុំបានធ្វើដំណើរតាមលោក ថាច់វណ្ណថាយ អនុប្រធានសមាគមអតីតយុទ្ធជនឃុំដូងស្វឹងទៅទស្សនាទម្រង់ដាំដំណាំរបស់លោកថាច់ង៉ុកភឿង អនុប្រធានសាខាសមាគមអតីតយុទ្ធជន ភូមិបាយ៉ាម (អា) ឃុំដូងស្វឹង។ពេលកំពុងប្រមូលផលម្រះ លោកថាច់ភឿងរីករាយថា៖ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រួសារខ្ញុំបានដាំម្រះ ២.៥ កុង។ បន្ទាប់ពីបានថែទាំជាង ២ ខែ ម្រះចាប់ផ្ដើមអំណោយផល។ បច្ចុប្បន្នគ្រួសារនេះកំពុងប្រមូលផលម្រះរាល់ថ្ងៃប្រមាណ ១៥០ គីឡូក្រាម លក់ជាមួយតម្លៃ ១៤.០០០ ដុងក្នុងមួយគីឡូក្រាម។ដោយសារអាកាសធាតុមិនអំណោយផល បើធៀបនឹងឆ្នាំមុន ទិន្នផលមិនខ្ពស់ទេ។ប៉ុន្តែតាមការប៉ាន់ស្មាន គិតប្រាក់ចំណាយរួចស្រេចគ្រួសារនៅចំណេញជាង ១៥លានដុង។ ទន្ទឹមនឹងដី ២,៥ កុងសម្រាប់ដាំដំណាំដូចជា ម្រះ ត្រសក់ និងល្ពៅ ដើម្បីឱ្យមានប្រាក់ចំណូលប្រចាំថ្ងៃស្ថិរភាព គ្រួសារលោកមានៅទាំងដាំបន្លែ ដូចជា សាលាដ ស្ពៃ ជី ជាដើម នៅជុំវិញផ្ទះសរុបជិត ០១ កុង។ ក្នុងមួយថ្ងៃក៏អាចរកបានប្រាក់ពី ២០០.០០០ ‑ ៥០០.០០០ ដុងដែរ។
អតីតយុទ្ធជន ថាច់ង៉ុកភឿង ថែទាំចំការម្រះ។
អាស្រ័យចេះបង្វែរដីផលិតស្រូវគ្មានផល មកដាំដំណាំ ទើបគ្រួសារលោកមាភឿង បានរួចផុតពីភាពក្រីក្រក្នុងដំណាក់កាលដំបូងទើបតែផ្តើមអាជីព។ លោកបានរៀបរាប់ថានៅឆ្នាំ ១៩៧៩ ខ្ញុំបានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពស្ម័គ្រចិត្តក្នុងសមរភូមិនៅកម្ពុជា។ ក្នុងរយៈពេលបំពេញយោធារបស់ខ្ញុំ ជួបប្រទះការលំបាកជាច្រើន ប៉ុន្តែខ្ញុំខិតខំឆ្លងកាត់ការលំបាក។ ដល់ឆ្នាំ ១៩៨២ បន្ទាប់ពីបានចេញពីជួរទ័ព លោកមាបានត្រឡប់មកស្រុកវិញ មានគ្រួសារ ហើយចាប់ផ្តើមរកទទួលទាន ដោយសារតែគាត់គ្មានបទពិសោធន៍ក្នុងការងារធ្វើស្រែ ហេតុនោះមានដី ប៉ុន្តែផលិតស្រូវគ្មានផល។ ប៉ុន្តែយោងលើស្មារតី “កងទ័ពរបស់អ៊ំហូ” មិនសុខចិត្តស៊ូទ្រាំជាមួយការលំបាក លោកមាបានសិក្សាស្វែងយល់ពីបទពិសោធន៍បណ្តាទម្រង់ផលិតនៅតាមមូលដ្ឋានជាច្រើនក្នុងស្រុក និងក្នុងខេត្ត ហើយចាប់ផ្តើមបង្វែរដីផលិត ដើម្បីស្វែងរកដំណាំសមស្របជាមួយដីនៅក្នុងភូមិ។
ដោយឃើញផ្ទាល់ភ្នែកទម្រង់ ឡើងរងដាំដំណាំនៅតាមបណ្តាមូលដ្ឋានជាច្រើនក្នុងខេត្តកំពុងអនុវត្តទទួលបានជោគជ័យ លោកមា ភឿងចាប់ផ្ដើមធ្វើតាម។ គាត់ សាកល្បងដាំត្រសក់ ១ កុង។ ដំណើរការបច្ចេកទេសបានប្រើប្រាស់ត្រូវតាមការណែនាំហេតុនោះ ត្រសក់បានផ្ដល់ទិន្នផល និងប្រាក់ចំណេញច្រើនជាងពីរដងបើប្រៀបជាមួយការផលិតស្រូវ។ បច្ចុប្បន្ន លោកមាមានផ្ទៃដីដាំដំណាំជាង ៣,៥ កុង ក្នុងមួយខែអាចរកបានប្រាក់ចំណូលពី ១០ ‑ ២០ លានដុង។
លោក ថាច់វណ្ណថាយ (ខាងស្តាំ) មកទស្សនាចំការដាំបន្លែរបស់លោកមា ថាច់ង៉ុកភឿង។
លោក ថាច់វណ្ណថាយ អនុប្រធានសមាគមអតីតយុទ្ធជន ឃុំ ដូងស្វឹងមានប្រសាសន៍ថា៖ សាខាសមាគមអតីតយុទ្ធជនភូមិ បាយ៉ាម (អា) មានសមាជិកចំនួន ១៤ នាក់ ក្នុងនោះសមាជិកខ្មែរជាង ៩០% ។ សមាជិកអតីតយុទ្ធជនថាច់ង៉ុកភឿង ជាសមាជិកម្នាក់ដែលខិតខំប្រឹងប្រែងពង្រីកការផលិតក្នុងឃុំ។ លោកមាតែងអស់ពីចិត្តជួយសមាជិកក្នុងការអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងការផលិត។ ទន្ទឹមនឹងនេះ លោកមា ក៏បានខ្នះខ្នែងស្វែងរកប្រាក់ទុនឧបត្ថម្ភដល់សមាជិកក្រីក្រ ដែលខ្វះខាតដើមទុនផលិត បំផុសចលនាបង្កើតក្រុមផលិតកសិកម្មបាន០២ក្រុម មានសមាជិក០៤ នាក់ និងក្រុមចិញ្ចឹមគោមេមានសមាជិក១០ នាក់ បានរក្សារហូតដល់ឥឡូវនេះ។ បណ្ដាសមាជិករបស់ក្រុមនេះបាន ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកដោះស្រាយឲ្យបុលទុនពី ២០ ‑ ៦០ លានដុងក្នុងម្នាក់សម្រាប់ពង្រីកសេដ្ឋកិច្ច។ ជាពិសេសដូចជា សមាជិក ហ្វិញថាញ់តឹង និងសមាជិក ហ្វិញក្វាង បានរួចផុតពីភាពក្រីក្រ ក៏ដោយសារការចិញ្ចឹមគោ និងដាំដំណាំផងដែរ។ ចាប់តាំងពីពេលនោះមក សមាជិកជាច្រើនបានរួចផុតពីភាពក្រីក្របន្តិចម្តងៗ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
អត្ថបទ‑រូបថត៖សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។