24/05/2022 09:08
ក្រុមប្រតិភូត្រួតពិនិត្យនៅសហករណ៍កសិកម្មង៉ុកថាច់។ រូបថត៖ ម៉ីញ៉ឹង
ក្រុមប្រតិភូបានពិនិត្យ ជាក់ស្តែងស្ថានភាពអនុវត្តលក្ខឋានស្រុកជនបទថ្មីនៅបណ្តាកន្លែងមួយចំនួនដូចជា៖ មជ្ឈមណ្ឌលអប់រំជាប្រចាំ អប់រំវិជ្ជាជីវៈស្រុក សហករណ៍កសិកម្មង៉ុកថាច់ និងសាលាវិទ្យាល័យញីទ្រឿង (ឃុំញីទ្រឿង) វត្តធ្លក ដំណាក់សុខាភិបាល សាលាអនុវិទ្យាល័យហ៊ីបហ្វា គណៈបញ្ជាការដ្ឋានយោធាឃុំ (ឃុំហ៊ីបហ្វា)។ ឆ្លងតាមរយៈនោះ បណ្តាមន្ទីរ ផ្នែកខេត្តបានស្នើឲ្យថ្នាក់ដឹកនាំស្រុកផ្តុំកម្លាំងកសាងផែនការលម្អិត សម្រេចសំណុំឯកសារស្រុកជនបទថ្មី វិនិយោគកសាងអាគារវប្បធម៌ ភូមិ ឃុំតាមសេចក្តីកំណត់។
គិតមកទល់ពេលនេះ ស្រុកកូវង៉ាងមាន ១៣/១៣ ឃុំសម្រេចលក្ខឋានជនបទថ្មី មានឃុំចំនួន ០៣ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ចំពោះស្រុកជនបទថ្មី គិតមកទល់ពេលនេះកសាងសម្រេច ០៧/០៩ លក្ខឋាន មាន ០២ លក្ខឋានមិនទាន់សម្រេចគឺលក្ខឋានទី ៥ អំពីសុខាភិបាល-អប់រំ-វប្បធម៌ (មជ្ឈមណ្ឌលវប្បធម៌-កីឡាស្រុកមិនទាន់សម្រេច មិនទាន់មានសាលាវិទ្យាល័យសម្រេចសម្បទាមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ អប់រំជាប្រចាំមិនទាន់សម្រេចគុណភាពអប់រំកម្រិតទី ១)។ លក្ខឋានស្ដីពីសេដ្ឋកិច្ច (មិនទាន់បង្កបង្កើតបានមជ្ឈមណ្ឌលបច្ចេកទេសកសិកម្ម)។ ស្ថិតលើមូលដ្ឋាននោះ ស្រុកស្នើឲ្យថ្នាក់ដឹកនាំខេត្តឧបត្ថម្ភការងារហ្វឹកហាត់ ណែនាំអនុវត្តបណ្តាខ្លឹមសារស្ដីពីលក្ខឋានឃុំជនបទថ្មី ជនបទថ្មីលើកកម្ពស់ ស្រុកជនបទថ្មីដំណាក់កាល ២០២១-២០២៥។ ប្រញាប់កសាងបណ្តាផ្លូវស្រុកស្រុតទ្រុឌទ្រោម។
លោកឡេថាញ់បិញចង្អុលការ៖ ស្រុកកូវង៉ាង គប្បីផ្តុំកម្លាំងយ៉ាងដាច់អហង្ការជាងទៀតក្នុងការអនុវត្តន៍កសាងប្រព័ន្ធផ្លូវគមនាគមន៍ ជំរុញមាំការងារអនាម័យបរិស្ថាន ប្រមូលនិងវិនិច្ឆ័យសំរាម ធានាទិដ្ឋភាពបរិស្ថានបណ្តាដងផ្លូវលើភូមិសាស្រ្ត។ ការិយាល័យអប់រំ-បណ្តុះបណ្តាល ធ្វើការទំនាក់ទំនងផ្ទាល់ជាមួយមន្ទីរអប់រំ-បណ្តុះបណ្តាល ត្រួតពិនិត្យខ្លឹមសារដែលពាក់ព័ន្ធ ដើម្បីបានណែនាំអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់ សម្រេចសារវន្តលក្ខឋានស្ដីពីវិស័យអប់រំ។ ចង្អុលការណែនាំ បង្កលក្ខណៈឲ្យសហករណ៍កសិកម្មធ្វើសកម្មភាពត្រឹមត្រូវតាមសេចក្តីកំណត់ ជាពិសេសគឺផ្លាស់ថ្មីវិធីសាស្រ្តសកម្មភាពធ្វើអាជីវកម្មឲ្យបានសមស្រប រួមចំណែកជំរុញសេដ្ឋកិច្ចសហការ សហករណ៍លើភូមិសាស្រ្តស្រុកធ្វើសកម្មភាពសម្រេចបានលទ្ធផលខ្ពស់៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។