17/02/2022 21:04
ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិតស្រូវ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ បានប្រកាសព្រមានដល់ប្រជាកសិករអនុវត្តត្រូវតាមកាលបរិច្ឆេទ ចុះពូជតាមការណែនាំរបស់ផ្នែកកសិកម្មមូលដ្ឋាន។ ទន្ទឹមនឹងនោះ ចុះពូជប្រមូលផ្តុំព្រមៗគ្នា ភ្ជាប់ជាមួយតំបន់នៅលើវាលស្រែក្នុងតំបន់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តន៍គ្រប់គ្រងទឹកនិងគ្រប់គ្រងរោគជំងឺជាទូទៅនៅលើស្រែស្រូវឲ្យមានប្រសិទ្ធភាព។
មន្ទីរកសិកម្មប្រកាសព្រមានដល់ប្រជាជនគប្បីអាទិភាពបណ្តាពូជស្រូវមានរយៈពេលខ្លី មានទិន្នផល និងគុណភាពល្អ សមស្របជាមួយលក្ខណៈរបស់តំបន់នីមួយៗ មានថាមពលជម្នះនឹងជំងឺបានល្អ ដូចជា៖ OM ១៨ OM៥៤៥១ OM៤៩០០ ដាយថើម ៨, ST៥, ST ២៤ ST២៥។ល។ ទម្ទឹមនឹងនោះ ត្រូវអនាម័យវាលស្រែនិងធ្វើដីតាមការណែនាំរបស់ផ្នែកកសិកម្មដើម្បីជំនួយឲ្យស្រូវដុះ លូតលាស់ល្អតាំងពីដើមរដូវ ពិនិត្យមើលស្មៅ ខ្យងហោងលឿង ប្រិតសំចៃជី ថ្នាំការពាររុក្ខជាតិ និងកម្លាំងឆ្លូកស្រូវ។ ទន្ទឹមជាមួយនោះ យោងតាមលក្ខណៈតំបន់ដីនីមួយៗ និងស្ថានភាពលូតលាស់របស់ស្រូវ មាមីងកសិករប្រើជីជាមួយ ចំនួនសមស្របតាមការណែនាំរបស់ផ្នែកសិកម្មមូលដ្ឋាន។
ម៉ាស៊ីនប្រមូលផលស្រូវ។ រូបថត៖ រតនា
ផ្នែកកសិកម្មក៏បានជំរុញទឹកចិត្តបង្កើនការព្រាចជីសរីរាង្គគ្រប់ប្រភេទតាំងពីដើមរដូវពី ១៥០-២០០ គីឡូក្រាមក្នុងមួយហិកតា ដើម្បីកែលម្អ បង្កើនជាតិជីឲ្យដី។ ព្រាចជីតុល្យភាព N-P-K (ជីដាម-ឡឹង-កាឡី) ជៀសវាងការព្រាចជីចំនួន (ពិសេសគឺជីដាម) ព្រាចគ្រប់ចំនួន ត្រូវពេល ត្រូវរបៀប ត្រូវតាមអាកាសធាតុនៃរដូវកាល ដើម្បីជៀសវាងការខ្ជះខ្ជាយ។
មាមីងកសិករគប្បីប្រើពូជស្រូវទទួលស្គាល់កម្រិត ១ ព្រោះរង្វើល ព្រោះជាជួរជាមួយបរិមាណព្រោះមិនឲ្យលើសពី ១២០ គីឡូក្រាម ក្នុងមួយហិកតា ជួយឲ្យដើមស្រូវមានបរិវេណលូតលាស់និងរីកចម្រើនល្អមិនសូវមានជំងឺ តាំងពីនោះប្រិតចំចៃជីនិងថ្នាំការពាររុក្ខជាតិ កម្លាំងថែទាំ។ ទន្ទឹមនឹងនោះ អនុវត្តព្រមៗគ្នាបណ្តាវិធីសាស្រ្តផលិតបច្ចេកទេសជឿនលឿន ដូចជា៖ “បន្ថយ ៣ បង្កើន ៣”, “១ ត្រូវ ៥ បន្ថយ” គ្រប់គ្រងជំងឺជាទូទៅ (IPM) ប្រិតសំចៃទឹកតាមវិធានការស្រោចស្រព “សើមគោក ឆ្លាស់គ្នា” ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត។
កសិករត្រូវរវាំងស្រែញឹកញាប់ដើម្បីរកឃើញបណ្តាមុខសញ្ញាជំងឺ និងមានវិធានការបង្ការ កម្ចាត់ទាន់ពេល ប្រើថ្នាំការពាររុក្ខជាតិតាមការណែនាំ “៤ ត្រូវ” អាទិភាពការប្រើថ្នាំមានប្រភពជីវសាស្រ្ត ថ្នាំគីមីសាស្រ្តមានផ្ទុកជាតិពុលតិច សុវត្ថិភាពដល់ការកម្ចាត់ជំងឺនិងបរិស្ថាន បាញ់ថ្នាំនៅពេលដែលជំងឺ បំផ្លាញនៅដំណាក់កាលបង្ការ កម្ចាត់ជំងឺនិងបាញ់ថ្នាំនៅពេលចាំបាច់ តាមការណែនាំរបស់កម្មាភិបាលជំនាញបច្ចេកទេស។
តាមប្រសសន៍របស់នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ លោកផាមមិញទ្រៀង ចំពោះតំបន់ដែលមានលក្ខណៈផលិតស្រូវជួបការលំបាក អាស្រ័យមិនអាចធ្វើម្ចាស់ការបានប្រភពទឹក រាំងស្ងួតជាប្រចាំ ជ្រាបជាតិជូរប្រៃ បណ្ដាលចំណាយប្រាក់ទុនក្នុងការផលិតខ្ពស់ ទិន្នផលទាប ផ្នែកកសិកម្មជម្រុញទឹកចិត្តឲ្យប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិតដើម្បីកាត់បន្ថយការបង់ខាត។ ឆ្នាំ ២០២២ នេះខេត្តបម្រុងបង្វែរដីផលិតស្រូវផ្តល់ទិន្នផលទាបជាង ១.៣០០ ហិកតាមកដាំដំណាំផ្សេងឬចិញ្ចឹមជលផល៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។