17/05/2022 07:34
តាមរយៈនោះ ខេត្តអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយ ៦ យ៉ាង រួមមាន៖ ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ស្ដីពីការឧបត្ថម្ភពង្រីកទីផ្សារពលកម្ម ឧបត្ថម្ភពង្រីកផ្គត់ផ្គង់‑តម្រូវការពលករ។ ពង្រីកប្រព័ន្ធព័ត៌មានទីផ្សារពលកម្ម តភ្ជាប់ផ្គត់ផ្គង់‑តម្រូវការពលករ។ ពង្រីកបណ្ដាញសុខុមាលភាព និងគាំពារ។ ឧបត្ថម្ភតភ្ជាប់ទីផ្សារពលកម្មក្នុង និងក្រៅប្រទេស ពង្រីកបណ្ដាទីផ្សារពលកម្មជាលក្ខណពិសេស។ លើកកម្ពស់ប្រសិទ្ធភាពចាត់តាំង ដំណើរការទីផ្សារពលកម្ម។ ខេត្តនឹងផ្ទៀងផ្ទាត់ តម្រែតម្រង់បណ្ដាការកំណត់មានពាក់ព័ន្ធអំពីការផ្គត់ផ្គង់‑តម្រូវការពលករ តភ្ជាប់ផ្គត់ផ្គង់‑តម្រូវការពលករដើម្បីសមស្របជាមួយច្បាប់ទម្លាប់របស់ទីផ្សារពលកម្ម និងសមស្របជាមួយផលប្រយោជន៍ ស្របច្បាប់របស់ពលករ និងអ្នកប្រើប្រាស់ពលករ។ អនុវត្តបណ្ដាកម្មវិធី គម្រោងផែនការ ផែនការឧបត្ថម្ភបង្កការងារធ្វើ ជំរុញទឹកចិត្តចូលរួមទីផ្សារពលកម្ម សម្រាប់បណ្ដាក្រុមពលករ លក្ខណពិសេស ដូចជា៖ អ្នកពិការ ពលករជនជាតិភាគតិច ពលករតំបន់ជនបទ ពលការិនី សិស្ស និស្សិតទើបបញ្ចប់ការសិក្សាបណ្ដាសាលាមហាវិទ្យាល័យ និងប្រព័ន្ធមូលដ្ឋានអប់រំអាជីព។
កម្មករកំពុងប្រកបការងារ។ រូបថត៖ រតនា
ទន្ទឹមនឹងនោះ ខេត្តផ្សព្វផ្សាយបណ្ដាកម្មវិធីបណ្ដុះបណ្ដាល បំពាក់បំប៉នលទ្ធភាពអាជីពសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ពលករ មុនពេលចូលរួមទីផ្សារពលកម្ម។ អនុវត្តបណ្ដាកម្មវិធីបណ្ដុះបណ្ដាល លើកកម្ពស់លទ្ធភាពសម្រាប់ពលករក្នុងរយៈពេលធ្វើការ សមស្របជាមួយលក្ខណពិសេសរបស់មុខសញ្ញាពលករម្នាក់ៗ។ មូលដ្ឋានជំរុញទឹកចិត្តអ្នកប្រើប្រាស់ពលករចូលរួមក្នុងដំណាក់កាលអប់រំបណ្ដុះបណ្ដាល អប់រំអាជីព។
ដើម្បីពង្រីកប្រព័ន្ធព័ត៌មានទីផ្សារពលកម្ម តភ្ជាប់ផ្គត់ផ្គង់‑តម្រូវការពលករ គណៈកម្មាធិការប្រជាជនខេត្តចង្អុលការឲ្យមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តសហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធឡើងគម្រោងផែនការ និងពង្រីកបណ្ដាញមូលដ្ឋានសេវាកម្មការងារធ្វើតាមការកំណត់របស់ច្បាប់ និងសមស្របជាមួយទីផ្សារពលកម្មរបស់ខេត្ត តំបន់ក្នុងប្រទេស និងអន្តរជាតិ។ វិនិយោគលើកកម្ពស់លទ្ធភាពសកម្មភាពរបស់បណ្ដាមជ្ឈមណ្ឌលសេវាកម្មការងារធ្វើសាធារណៈ ដើម្បីអនុវត្តបណ្ដាសេវាកម្មការងារធ្វើ តភ្ពាប់ព័ត៌មានទីផ្សារពលកម្ម ពិភាគ ព្យាករណ៍ទីផ្សារពលកម្មរបស់ខេត្ត តភ្ជាប់ជាមួយបណ្ដាមូលដ្ឋាន តំបន់ និងទូទាំងប្រទេស។ បណ្ដុះបណ្ដាល បំពាក់បំប៉ន លើកកម្ពស់លទ្ធភាពសម្រាប់កងជួរបេក្ខភាពធ្វើការងារសេវាកម្មការងារធ្វើអំពីចំណេះដឹង លើកកម្ពស់លទ្ធភាពភាសាបរទេស ព័ត៌មានវិទ្យា និងលទ្ធភាពប្រមូលបញ្ចូល វិនិច្ឆ័យ ទាញយកផលព័ត៌មានទីផ្សារពលកម្មបម្រើការប្រឹក្សាយោបល់ ឧទ្ទេសនាមការងារធ្វើ។ល។
បណ្ដាអង្គភាពបង្កើនការចាត់តាំងបណ្ដាកម្មវិធីណែនាំអាជីព ពហុសណ្ឋានបណ្ដាសកម្មភាពផ្ដល់ជូន ផ្សព្វផ្សាយព័ត៌មានទីផ្សារពលកម្មដល់អង្គការដែលមានតម្រូវការស្វែងរកមនុស្ស និងបណ្ដាបុគ្គលមានតម្រូវការការងារធ្វើ ដូចជាចាត់តាំងកម្មវិធីសន្និបាត វេទិកាសន្និបាតទំនាក់ទំនងការងារធ្វើ ចុះផ្សាយផ្សព្វផ្សាយ ផ្ដល់ជូនព័ត៌មានលើបណ្ដាមធ្យោបាយព័ត៌មានមហាជន។ ចាត់តាំងសន្និបាត សិក្ខាសាលាផ្សព្វផ្សាយ បធានបទទាក់ទងដល់វិស័យការងារធ្វើ ទីផ្សារពលកម្ម កសាង ចេញផ្សាយបណ្ដាសំណុំឯកសារ ព្រឹត្តិបត្រផ្សព្វផ្សាយ ចាត់តាំងបណ្ដាពិធីប្រឡងផ្សព្វផ្សាយបណ្ដាព័ត៌មានទាក់ទងដល់ការងារធ្វើ និងទីផ្សារពលកម្ម។
នៅពេលខាងមុខ ខេត្តត្រាវិញនឹងជំរុញមាំសកម្មភាពពិគ្រោះយោបល់ ឧទ្ទេសនាមការងារធ្វើរបស់បណ្ដាមជ្ឈមណ្ឌលអប់រំអាជីព អប់រំជាប្រចាំបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាអាជីវកម្មបង្កើតមជ្ឈមណ្ឌលសេវាកម្មការងារធ្វើឯកជនដើម្បីបញ្ជូនពលករទៅធ្វើការនៅក្នុង និងក្រៅខេត្ត ទៅធ្វើការនៅបរទេសតាមកិច្ចសន្យា។
លោកង្វៀងវ៉ាំងអ៊ុក នាយកមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញបានឱ្យដឹង ទូទាំងខេត្តមានមូលដ្ឋានអប់រំអាជីពចំនួន ១៦ កន្លែង ក្នុងនោះមានសាលាឧត្តមសិក្សា ២ កន្លែង (សាលាឧត្តមសិក្សាវិជ្ជាជីវៈ និងសាលាឧត្តមសិក្សាសុខាភិបាល) មជ្ឈមណ្ឌលអប់រំអាជីព‑អប់រំជាប្រចាំថ្នាក់ស្រុកចំនួន ៦ កន្លែង មូលដ្ឋានអប់រំដទៃទៀតមានបណ្ដុះ បណ្ដាលអាជីពចំនួន ៨ កន្លែង។ គិតជាមធ្យម រៀងរាល់ឆ្នាំ បណ្ដាមូលដ្ឋានអប់រំអាជីពក្នុងខេត្តបញ្ជូនសិស្សបណ្ដុះបណ្ដាលអាជីពជូនពលករចំនួន ១៩.០០០ នាក់។ ទោះជាដូច្នោះក៏ដោយ ក្នុងចំនួននោះ មានពលករត្រឹមតែ ៧០០ នាក់បានបណ្ដុះបណ្ដាលកម្រិតឧត្តមសិក្សា ពលករជាង ៣០០ នាក់កម្រិតមធ្យម ពលករជិត ២.០០០ នាក់កម្រិតបឋម។ ចំនួនពលករក្រៅពីនោះ ភាគច្រើនបានបណ្ដុះបណ្ដាលរបរជនបទ ឬតាមបណ្ដាកម្មវិធីបណ្ដុះបណ្ដាលជាប្រចាំដទៃទៀត៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។