08/04/2022 08:34
នៅខែមិថុនាឆ្នាំ ២០២០ គ្រួសារពូ ឡេវ៉ាំងតិច នៅភូមិកៃយ៉ា ឃុំហ៊ីបម៉ីដុង ស្រុកកូវង៉ាង បានមជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញផ្សព្វផ្សាយ (ប្រភពថវិកាគម្រោងការជំរុញកសិកម្មមជ្ឈិម) ទម្រង់បង្គាជើងសវប្បកម្ម ០២ ដំណាក់កាលអនុវត្តបច្ចេកវិទ្យា ៤.០ ក្នុងផ្ទៃស្រះ ០,៣ ហិកតា (ពេលវេលាចាប់ពីខែមិថុនា ដល់ខែតុលាឆ្នាំ ២០២០)។ លទ្ធផល អំពីប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ទម្រង់សុទ្ធសឹងសម្រេចលទ្ធផលខ្ពស់។
តាមការស្វែងយល់របស់យើងខ្ញុំ ក្នុងដំណាក់កាលអនុវត្តទម្រង់ គ្រួសារពូឡេវ៉ាំងតិចបានបដិភាគទុនជាមួយគម្រោងការសម្រាប់ទិញម៉ាស៊ីនវាស់ស្វ័យប្រវត្តមួយគ្រឿងសម្រាប់តាមដានសន្ទស្សន៍លេខបរិស្ថានទឹកបម្រើឲ្យការចិញ្ចឹមបង្កង។ ម៉ាស៊ីននោះតម្លៃ ២០០ លានដុង (គ្រួសារបដិភាគ ៥០%) ក្រោយពេលបញ្ចប់ទម្រង់ ម៉ាស៊ីននោះនឹងបានប្រគល់ឲ្យគ្រួសារប្រើប្រាស់ក្នុងការចិញ្ចឹមបង្កង។
ចម្ការក្រូចពោធិ៍សាត់គ្មានគ្រាប់របស់គ្រួសារបងង្វៀងវ៉ាំងខា។ រូបថត៖ ហ៊ឺវហ្វេ
តាមការលាតត្រដាងរបស់ពូឡេវ៉ាំងតិច ក្នុងដំណាក់កាលប្រើប្រាស់ម៉ាស៊ីននោះបានប្រមាណតែ ០២ ខែគឺខូចជាបន្តបន្ទាប់។ ទោះជាបានអ្នកផ្គត់ផ្គង់សហការជាមួយគម្រោងការវិនិយោគទម្រង់ ចុះកិច្ចសន្យាជាមួយគ្រួសារថានឹងជួសជុល និងធានាធ្វើសកម្មភាព ២៤/២៤ ម៉ោង។ល។ ប៉ុន្តែបានតែជិត ០២ ឆ្នាំ ម៉ាស៊ីននោះខូច គ្រួសារបាត់ទុន ១០០ លានដុង។ ក្នុងខណៈនោះ ទំនាក់ទំនងជាមួយអង្គភាព ផ្គត់ផ្គង់ម៉ាស៊ីន (សហការជាមួយគម្រោងការក្នុងការអនុវត្តន៍ទម្រង់) មិនបាន។
មិនត្រឹមតែធ្វើឲ្យបាត់ការជំនឿរបស់មាមីងកសិករអំពីឧបករណ៍ម៉ាស៊ីនវិនិយោគខ្វះគុណភាពក្នុងការអនុវត្តន៍ទម្រង់ កសិករនៅទាំងជួបបញ្ហាពិបាកដោះស្រាយចំពោះកសិករ ០២ រូប នៅភូមិរ៉ាច់ង៉ែ ឃុំថុងហ្វា ស្រុកកូវកែចូលរួមអនុវត្តទម្រង់ដាំក្រូចពោធិ៍សាត់គ្មានគ្រាប់គុណភាពខ្ពស់ (ស្ថិតក្នុងគម្រោងការ “ផ្ទេរជូនបច្ចេកទេសជឿនលឿន និងកសាងទម្រង់ពង្រីកពូជ និងដាំក្រូចគ្មានគ្រាប់គុណភាពខ្ពស់” បានផ្សព្វផ្សាយនៅស្រុកចូវថាញ់ និងកូវកែ មជ្ឈមណ្ឌលជំរុញកសិកម្មត្រាវិញតាមដានគ្រប់គ្រងគម្រោងការ)។
តាមប្រសាសន៍របស់កសិករ ង្វៀងវ៉ាំងខា នៅភូមិរ៉ាច់ង៉ែ ឃុំថុងហ្វា ស្រុកកូវកែ៖ នៅដើម ខែមីនាឆ្នាំ ២០២២ ចម្ការក្រូចពោធិ៍សាត់គ្មាន គ្រាប់ ០,៦ ហិកតារបស់គ្រួសារមានអាយុ ០៣ ឆ្នាំ (គម្រោងការ វិនិយោគក្នុងរយៈកាល ០២ ឆ្នាំ ២០១៩-២០២០)។ នេះជាឆ្នាំប្រមូលផល ដំបូង ប៉ុន្តែតាមនីតិវិធីផ្ទេរ ជូនក្នុងគម្រោងការ បរិមាណផលជាប់ផ្លែរបស់ក្រូចពោធិ៍សាត់គ្មានគ្រាប់សម្រេចទាប (ប្រមាណ ១០%) បើប្រៀបជាមួយចម្ការក្រូចពោធិ៍ដែលដាំធម្មតានៅមូលដ្ឋាន (ទិន្នផលក្រូចពោធិ៍សាត់គ្មានគ្រាប់ ១,២ តោន/០,៦ ហិកតា)។ អំពីតម្លៃតាមកិច្ចសន្យាក្នុងគម្រោងការ ២០.០០០ ដុងក្នុងមួយគីឡូ ក្រាម ហើយមានឈ្មួញមកប្រមូលទិញ។ ដល់ ពេលប្រមូលផល គ្រួសារលក់ក្រូចមិនបាន គ្រួសារត្រូវលក់ដូចក្រូចធម្មតា ជាមួយតម្លៃ ៨.០០០ ដុងក្នុងមួយគីឡូក្រាម។
បងស្រីង្វៀងធីធ្វី ប្រពន្ធបង ង្វៀងវ៉ាំងខា សំណេះសំណាលដោយតប់ប្រមល់ថា៖ គ្រួសារបានធ្វើការទំនាក់ទំនងជាច្រើនដងដើម្បីពឹងឧបត្ថម្ភបច្ចេកទេសវិនិច្ឆ័យក្រូចឲ្យជាប់ផ្លែ ប៉ុន្តែគ្មានឃើញឆ្លើយតបមក ហើយការណែនាំក៏គ្មានប្រសិទ្ធភាព។ ទោះបីគម្រោងការវិនិយោគ ១០០% កូនពូជ និងជី ០២ ឆ្នាំដំបូង ប៉ុន្តែនៅតែមិនគ្រប់បណ្ដាខ្ទង់ដែលគ្រួសាររក្សាសម្រាប់ចម្ការក្រូច។ គិតមកទល់ពេលនេះ គ្រួសារបានវិនិយោគទុនចូលក្នុងទម្រង់ជាង ៨០ លានដុងសម្រាប់ចំណាយក្នុងការថែទាំ ទិញជីដាក់ឲ្យក្រូច ប៉ុន្តែប្រមូលផលមិនបាន ១០ លានដុងផង។ ខណៈនោះ ចំពោះបណ្ដាចម្ការក្រូចធម្មតាមានអាយុ និងទំហំផ្ទៃដូចគ្នា (អាយុកាល ០៣ ឆ្នាំ) ផ្ដល់ទិន្នផលជាង ១០ តោន។ ក្នុងផ្ទៃចម្ការក្រូចគ្មានគ្រាប់ ០,៦ ហិកតា កន្លងហើយ អាស្រ័យដោយគ្មានលទ្ធផល គ្រួសារកាប់ចោល ០,២ ហិកតា នៅ ០,៤ ហិកតានឹងបម្រុងបំផ្លាញចោលឲ្យអស់ដើម្បីកែប្រែដាំក្រូចធម្មតាឡើងវិញ។ ប្រសិនបើច្បាមតាមចម្ការក្រូចដាំក្នុងគម្រោងការ គ្រួសារមិនអាចបន្តបានទៀត។ សង្ឃឹមថាផ្នែកគ្រប់គ្រងពេលផ្សព្វផ្សាយទម្រង់គប្បីមានគោលនយោបាយឧបត្ថម្ភឲ្យមាមីងកសិករ និងដោះស្រាយបណ្ដាបញ្ហាលំបាកពេលទម្រង់គ្មានប្រសិទ្ធភាព៕
ប្រែសម្រួល៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។