
បច្ចុប្បន្ន ទូទាំងខេត្តមានមណ្ឌលហ៊ុមព័ទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ច្រើនកន្លែង ក្នុងនោះ នៅស្រុកថ្កូវមាន ០២ កន្លែង រួមមាន ២២ គ្រួសារ ដោយមានប្រជាជនចំនួន ៧៦ នាក់នៅភូមិផ្សារលើ ឃុំភឿកហ៊ឹង ទាក់ទងដល់ករណីជំងឺ BN38377 និង BN42232។ ក្នុងដំណាក់កាលដែល ត្រូវហ៊ុមព័ទ្ធ រដ្ឋអំណាចមូលដ្ឋានរួមជាមួយផ្នែក មានសមត្ថកិច្ចតែងយកចិត្តទុកដាក់ ឧបត្ថម្ភប្រជាជនស្ងប់ចិត្តក្នុងការប្រជុំជីវភាពប្រតិបត្តិត្រឹមត្រូវ បណ្ដាសេចក្ដីកំណត់ស្ដីពីបង្ការទប់ស្កាត់អាសន្នរោគ។
27/07/2021 08:02
ទោះបីត្រូវអនុវត្តការហ៊ុមព័ទ្ធ ចត្តាឡីស័ក តាំងពីថ្ងៃទី ០២ កក្កដាឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែមកដល់បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំលឿងហ្វា ស្រុកចូវថាញ់តែងបានធានាអំពីជីវភាព។ មាមីងតែងប្រតិបត្តិ និងអនុវត្តតាមបណ្ដាសេចក្ដីកំណត់ស្ដីពីការធ្វើចត្តាឡីស័ក មិនធ្វើដំណើរចេញផុតពីភូមិសាស្រ្ត។
23/07/2021 09:06
កាលពីថ្ងៃទី ១៥ កក្កដាសមាគមសហព័ន្ធនារីស្រុកថ្កូវចាត់តាំងពិធីជូនអំណោយ ៧០ ចំណែកដល់សមាជិកានៅតាមបណ្តាឃុំ ទីប្រជុំជនមានស្ថានភាពលំបាក សមាជិកាប្រកបរបរលក់រាយសន្លឹកឆ្នោតជាតិអាស្រ័យដោយត្រូវផ្អាកបណ្តោះអាសន្នដើម្បីបង្ការជំងឺតាមស្មារតីសារាចររបស់រដ្ឋាភិបាល។
09/07/2021 08:56
ឆ្នាំ ២០២០ នគរបាលខេត្តត្រាវិញទទួលយកសំណុំលិខិតរំលោភកាមគុណលើកុមារចំនួន ១៦ ករណី រួមមាន៖ ០៨ ករណីរំលោភកាមគុណកុមារ ០១ ករណីប្រព្រឹត្តអនាចារលើកុមារ និង ០៧ ករណីរួមរក្សជាមួយអ្នកមានអាយុគ្រប់ ១៣ ឆ្នាំ ដល់ក្រោមពី ១៦ ឆ្នាំ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលខេត្តបានទទួលសំណុំរឿង ករណីរំលោភកាមគុណអ្នកដែលមានអាយុក្រោមពី ១៦ ឆ្នាំ ០៤ ករណី ក្នុងនោះ មានបណ្តាករណីជនរងគ្រោះគឺជាកុមារីអាយុក្រោមពី ១០ ឆ្នាំ។ តាមរយៈតួលេខមួយចំនួនដើម្បីបញ្ជាក់ឱ្យឃើញថា ស្ថានភាពបទល្មើសរំលោភកាមគុណទៅលើកុមារនាពេលបច្ចុប្បន្ន កាន់តែស្មុគស្មាញ ជាមួយលក្ខណៈ កម្រិតបំពានកាន់តែធ្ងន់ធ្ងរ។
08/06/2021 13:05
អាស្រ័យបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល និងដីចម្ការចម្រុះមកដាំដំណាំគ្រប់ប្រភេទ គួបផ្សំជាមួយនឹងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលទៅក្នុងការផលិត ម៉្លោះហើយដំណាំរដូវភ្លៀងឆ្នាំ ២០២១ របស់មាមីងកសិករខ្មែរជាច្រើននៅបណ្ដាឃុំ៖ឡុងស៊ើង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ម៉ីហ្វា ញ៉ីត្រើង ស្រុកកូវង៉ាង ទទួលបានផលខ្ពស់។ នៅលើភូមិសាស្ត្រស្រុកមានកសិផលចម្បងមួយចំនួនដូចជា៖ សណ្តែកដី ត្រសក់ ឪឡឹក ពោត ត្រឡាច។ល។ លក់ជាមួយតម្លែពី ៥.០០០- ១២.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេល ទូទាត់ប្រាក់ចំណាយរួច ក្នុងមួយហិកតាមាមីងកសិករនៅចំណេញពី ៤០-៨០ លានដុងក្នុងមួយរដូវ។ បច្ចុប្បន្នមានដំណាំមួយចំនួនបានប្រមូលផលរួចស្រេច ហើយមានទីផ្សារលក់ចេញយ៉ាងលំនឹង៕
21/05/2021 07:24
តាមប្រភពព័ត៌មានពីថ្នាក់ដឹកនាំអគ្គិសនីទីក្រុងត្រាវិញស្ថិតក្រោមឱវាទក្រុមហ៊ុនអគ្គិសនីត្រាវិញ ក្នុងរយៈពេល ០៤ ខែដើមឆ្នាំ ២០២១ ទីក្រុងត្រាវិញប្រិតសំចៃអគ្គិសនីបាន ១.៥២៨.១០១ គីឡូវ៉ាត សម្រេច ២,៤% នៃចំនួនអគ្គិសនីប្រើ ប្រាស់រួម។ មុខសញ្ញាទាំង ០៤៖ រដ្ឋបាលបុព្វហេតុ បំភ្លឺនៅទីសាធារណៈ បំភ្លឺក្នុងការប្រជុំជីវភាព ធ្វើអាជីវកម្ម សេវាកម្ម ធ្វើអាជីវកម្មផលិតសុទ្ធសឹងអនុវត្តសម្រេចបើប្រៀបជាមួយនឹងផែនការ។
23/04/2021 08:51
រៀងរាល់ឆ្នាំ ឲ្យតែឈានចូលដល់ខែមីនាចំនួនអគ្គិសនីប្រើប្រាស់ខែក្រោយតែងកើនខ្ពស់ជាងខែមុន។ តាមការតាមដានក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ចំនួនអគ្គិសនីចាប់ផ្ដើមកើនបើប្រៀបជាមួយខែមករានិងខែកុម្ភៈ។ ជាពិសេស ចាប់តាំងពីខែមីនា ទាំងថាមពលនិងបរិមាណអគ្គិសនីកើនយ៉ាងខ្លាំងបើប្រៀបនឹងខែ មករា កុម្ភៈ។ ក្នុងខែមីនា ថាមពលកើនដល់កម្រិតខ្ពស់បំផុត សម្រេច ១៧៣,៩MW ប្រៀបនឹងខែកុម្ភៈកើន ១៣,៩% ប្រៀប នឹងខែមករាកើនជាង ១៨%។ បរិមាណអគ្គិសនី ប្រើប្រាស់ក្នុងខែមីនាសម្រេចជាង ១០០ លានគីឡូវ៉ាត ប្រៀបនឹងខែកុម្ភៈកើន ២៨,២% ប្រៀបនឹងខែមករា កើន ១៩,២%។ ប្រើអគ្គិសនីជាមធ្យមក្នុងមួយខែអស់ជាង ២៥.០០០ គីឡូវ៉ាត ពូត្រឹងហ្វាយបាវ ម្ចាស់មូលដ្ឋាន ផលិតទឹកកកទឹកសុទ្ធនៅភូមិហ្វាឡាក (សេ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្នឈានចូលរដូវក្ដៅ ម៉្លោះហើយ កម្រិតអគ្គិសនីប្រើប្រាស់របស់មូលដ្ឋានកើនជាង ៣០% បើប្រៀបនឹងបណ្ដាខែមុននេះ។ ដើម្បីប្រិតសំចៃ អគ្គិសនី យើងខ្ញុំផលិតនៅម៉ោងដែលមិនសូវ មានអ្នកដទៃប្រើអគ្គិសនីក្នុងបំណងប្រិតអគ្គិសនីផង កាត់បន្ថយប្រាក់ចំណាយឲ្យអាជីវកម្មផង។
02/04/2021 09:13
ក្នុងបណ្តាឆ្នាំកន្លងហើយ មានរាប់ពាន់គ្រួសារជនរួមជាតិខ្មែរនៅខេត្តត្រាវិញ បានចូលរួមជ្រោមជ្រែងកម្មវិធីប្រិតសំចៃអគ្គិសនី ឆ្លងតាមនោះជួយឱ្យប្រជាជនកាត់បន្ថយបានអគ្គិសនីរាប់លានគីឡូវ៉ាត់ និងគ្រួសារនីមួយៗកាត់បន្ថយបានប្រាក់ចំណាយអគ្គិសប្រចាំខែមួយចំណែកយ៉ាងធំ។
21/01/2021 15:06
ដំណាក់កាល ២០១៨-២០២០ ក្រៅពីការសហការជាមួយអង្គការមហាជនទាំង ០៥ អនុវត្តកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ភូមិ អនុសង្កាត់ប្រិតសំចៃអគ្គិសនីក្រុមហ៊ុនអគ្គិសនីត្រាវិញនៅទាំងសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មផ្សព្វ ផ្សាយចលនាប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃនិងមានប្រសិទ្ធភាព ការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីមានកម្រិត ថាមពលខ្ពស់លើភូមិសាស្រ្ដខេត្តបាន ៧៦ លើកដោយមានមនុស្សជាង ៤.០០០ លើកនាក់ចូលរួម។
11/12/2020 09:51
កាលពីថ្ងៃទី ០៤ ធ្នូ អគ្គិសនីស្រុកទីវកឹងចាត់ តាំងសន្និបាតបូកសរុបស្ងើចសរសើរ “គ្រួសារប្រិតសំចៃអគ្គិសនី” និង “ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ” ឆ្នាំ ២០២០។