03/08/2021 08:41
ការងារដំបូងដែលមីងថាច់ធីសុភាព នៅភូមិហ្វាថាញ់ធ្វើនោះគឺទូរស័ព្ទឲ្យបងស្រីជាកម្មាភិបាលរបស់ក្រុមហ៊ុនមួយនៅឃុំតឹងហ៊ុង ស្រុកទីវកឹង ដើម្បីជូនដំណឹងអំពីការបានរំសាយចេញពីតំបន់ហ៊ុមព័ទ្ធហើយសុំចូលធ្វើការមកវិញ។ បងសុភាពចែករំលែកថា៖ ពេលបានចេញពីតំបន់ហ៊ុមព័ទ្ធ គ្រួសារខ្ញុំក៏ដូចជាគ្រួសារ ២០ គ្រួទៀតនៅក្នុងភូមិរីករាយណាស់ ព្រោះមនុស្សទាំង ៦៤ នាក់សុទ្ធសឹងមានសុខភាពធម្មាតា”។ អស់រយៈពេល ២១ ថ្ងៃនៅក្នុងតំបន់ហ៊ុមព័ទ្ធ ថ្វីត្បិតប្រជាជនបានកងកម្លាំងប្រចាំប៉ុស្ដិ៍ និងរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភសម្ភារប្រើប្រាស់ចាំបាច់សម្រាប់គ្រួសារដូចជា៖ អង្ករ ម៉ីកញ្ចប់។ល។ ប៉ុន្តែនរណាក៏មានការបារម្ភ ផ្ទះនៅចម្ងាយពីគ្នាមិនដល់ ៥០ ម៉ែត្រផង ប៉ុន្តែផ្ទះនរណាអ្នកនោះនៅ។ ក្នុងរយៈពេលអនុវត្តការហ៊ុម ព័ទ្ធ គ្រួសារនីមួយៗតែងគោរពតាមការកំណត់ ពីការឧបត្ថម្ភរបស់បុគ្គលិកសុខាភិបាលពិនិត្យសុខភាព យកគំរូធ្វើកោសល្យវិច័យតាមពេលកំណត់ អនុវត្តតាមអនុសាសន៍ ៥K ។ល។
ភូមិហ្វាថាញ់ ឃុំហ៊ុងហ្វាបានរំសាយចេញពីការហ៊ុមព័ទ្ធ។ រូបថត៖ ថាញ់ក្វាង
លោកឡឹមជីហាយ ប្រធានគណៈកម្មការប្រជាជនភូមិហ្វាថាញ់បានឲ្យដឹង៖ ក្នុងរយៈពេល ២១ ថ្ងៃធ្វើចត្តាឡីស័ក ក៏ជារយៈពេលជួបការលំបាករបស់ប្រជាជននៅទីនេះ។ រាល់ការប្រជុំជីវភាពតែងជួបលំបាក ប៉ុន្តែប្រជាជនបានប្រតិបត្តិម៉ឹងម៉ាត់តាមសេចក្តីកំណត់របស់ស្ថាប័នមានសមត្ថកិច្ច រួមដៃគ្នាជាមួយគណៈ កម្មាធិការបក្ស រដ្ឋអំណាចដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងតំបន់ចត្តាឡីស័ក ហ៊ុមព័ទ្ធ។ ក្រោយពេលបានរំសាយចេញពីការហ៊ុមព័ទ្ធ ជីវភាពរបស់ប្រជាជនវិលមកសភាពដើមវិញ បណ្តាគ្រួសារនៅក្នុងតំបន់ហ៊ុមព័ទ្ធក៏បានចាប់ផ្តើមពលកម្មផលិត លំនឹងជីវភាព។ ទន្ទឹមនឹងនោះបន្តអនុវត្តល្អ និងគ្រប់គ្រាន់បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមការណែនាំរបស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចមូលដ្ឋាន។
តំបន់ហ៊ុមព័ទ្ធឃុំហ្វាថាញ់បានរុះរើមិនត្រឹមតែជាក្តីរីករាយរបស់ប្រជាជននៅឃុំហ៊ុងហ្វា ហើយនៅទាំងជាក្តីរីករាយរួមរបស់ប្រជាជនស្រុកទីវកឹង។ ថ្វីត្បិតដូច្នោះក្ដី ស្រុកទីវកឹងនៅមានតំបន់ហ៊ុមព័ទ្ធ ធ្វើចត្តាឡីស័កនៅភូមិតឹងដាយ ឃុំហ៊ីវទឺ ដោយមានគ្រួសារប្រជាជនចំនួន ១០ គ្រួ ដោយមានមនុស្សរាយ ៣០ នាក់ (មានគ្រួសារ ១ គ្រួចេញចាកពីស្រុកកំណើតទៅរកស៊ីឆ្ងាយ) ចាប់ពីម៉ោង ១៥ ថ្ងៃទី ១២ កក្កដាមកដល់ពេលនេះ។ តំបន់ហ៊ុមព័ទ្ធនៅភូមិតឹងដាយមានប្រវែង ៣០០ ម៉ែត្រ នៅកណ្តាលវាលស្រែ ម៉្លោះហើយជីវភាពរបស់ប្រជាជនធ្លាប់ជួបការលំបាក បច្ចុប្បន្នកាន់តែលំបាកជាងទៀត។ ក្រោយរយៈពេលបានហ៊ុមព័ទ្ធ សុខភាពរបស់ប្រជាជនធម្មតា គ្មានគ្រុនក្តៅ គ្មានក្អក គ្មានរោគសញ្ញាជំងឺផ្លូវដកដង្ហើម និងលទ្ធផលធ្វើកោសល្យវិច័យ ០២ លើកសុទ្ធសឹងអវិជ្ជមានជាមួយវិរុស SAR‑CoV‑2។ អាស្រ័យអនុវត្តល្អបណ្តាវិធានការហ៊ុមព័ទ្ធ បំបាត់ជំងឺ មកដល់ពេលនេះតំបន់ហ៊ុមព័ទ្ធនៅភូមិតឹងដាយគ្មានករណីរាលដាលថ្មីឡើយ។ ចាប់តាំងពីពេលដែលបានហ៊ុមព័ទ្ធមកដល់ពេលនេះ ឃុំចាត់ឲ្យកងកម្លាំងប្រចាំ ២៤/២៤ ម៉ោងនៅតំបន់ហ៊ុមព័ទ្ធ (មាន ២ ប៉ុស្ដិ៍) ដើម្បីពិនិត្យប្រជាជននៅក្នុងតំបន់យ៉ាងម៉ត់ចត់ បង្ការកុំឲ្យជំងឺរីករាលដាលទៅខាងក្រៅ។
តាមប្រសាសន៍របស់លោក ហ្វិញមិញជី លេខាគណៈកម្មាធិការបក្សឃុំហ៊ីវទឺ ចំពោះតំបន់ហ៊ុមព័ទ្ធ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បានបង្កើតក្រុមព័ស្តុភារ សន្តិសុខ សុខាភិបាល ដើម្បីអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគ។ បច្ចុប្បន្នប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធតែងប្រតិបត្តិល្អតាមបណ្តាសេចក្តីកំណត់អំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ដើម្បីធានាជីវភាពរបស់ប្រជាជន កងកម្លាំងប្រចាំនៅប៉ុស្ដិ៍ទាំង ០២ បានសហការជាមួយក្រុមព័ស្តុភាររបស់បណ្តាឃុំ បំផុសចលនាសប្បុរសជននៅក្នុងនិងក្រៅមូលដ្ឋានឧបត្ថម្ភសម្ភារប្រើប្រាស់ចាំបាច់ក្នុងគ្រួសារដូចជា៖ ស្បៀង អាហារ។ល។
បងដាំងហ្វាងវ៉ូ អនុលេខាអង្គការសម្ព័ន្ធយុវជនឃុំហ៊ីវទឺបានឲ្យដឹងថា៖ ចាប់តាំងពីមានសេចក្ដីសម្រេចចិត្តហ៊ុមព័ទ្ធមកដល់ពេលនេះ កម្មាភិបាល បុគ្គលិកបណ្តាផ្នែក អង្គការមហាជនឃុំហ៊ីវទឺបានបំផុសចលនា ឧបត្ថម្ភជាង ៧៧ លានដុង (រួមទាំងប្រាក់មុខ និងអំណោយ)ឧបត្ថម្ភដល់ប្រជាជន និងកម្លាំងប្រចាំប៉ុស្ដិ៍។ ដើម្បីធានាជីវភាពប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ ឃុំបានបង្កលក្ខណៈល្អបំផុតដើម្បីប្រជាជនទទួលបានសម្ភារនៅខាងក្រៅផ្ញើចូល ប៉ុន្តែធានាម៉ឹងម៉ាត់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ ទន្ទឹមនឹងនោះថ្នាក់ដឹកនាំមូលដ្ឋាន រួមជាមួយបណ្តាអង្គការមហាជនបន្តបំផុសចលនាបណ្តាប្រភពឧបត្ថម្ភប្រជាជនក្នុងតំបន់ហ៊ុមព័ទ្ធដើម្បីធានាជីវភាព៕
ប្រែសម្រួល៖ សុខា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។