21/01/2025 08:49
ទម្រង់ដាំស្រកានាគ។
គិតតាំងពីខែមិថុនា ឆ្នាំ ២០២២ រហូតដល់ចុងឆ្នាំ ២០២៤ កាសែតត្រាវិញផ្សព្វផ្សាយលើទំព័រកាសែតឧភយភាសាវៀត-ខ្មែរ និងកាសែត Online ជាមួយនឹងប្រភេទដំណឹង អត្ថបទ កំណត់ ត្រា។ល។ បធានបទសម្បូណ៌បែប សម្រេចលទ្ធផលល្អ បម្រើភារកិច្ចនយោបាយដែលបានប្រគល់ជូន លើកកម្ពស់ការយល់ដឹងជូនកម្មាភិបាល បុគ្គលិក និយោជិត ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសអ្នកជាប្រមុខក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦៨៧ /QĐ-TTg ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ការដឹកនាំចង្អុលការរបស់គណៈ កម្មាធិការប្រជាជនខេត្ត ការសហប្រតិបត្តិការ របស់គណៈកម្មាធិការបក្ស បណ្តាផ្នែក និងបណ្តាមូលដ្ឋាន អាជីវកម្ម មូលដ្ឋានក្នុងខេត្តស្តីពីសេដ្ឋ កិច្ចវិលជុំ។
ក្នុងរយៈកាល ០២ ឆ្នាំកន្លង កាសែតត្រាវិញ ចុះផ្សាយពាក់ព័ន្ធដល់បធានបទពង្រីកសេដ្ឋកិច្ចវិលជុំបានប្រមាណ ៩០០ ដំណឹង អត្ថបទ រូបថត។ ក្នុងនោះមាន ៣៤០ ដំណឹង ២៦០ អត្ថបទ និងជាង ៣០០ រូបថត។
កាសែតត្រាវិញផ្សព្វផ្សាយពហុវិស័យ អំពីវិស័យឧស្សាហពាណិជ្ជកម្មកាសែតត្រាវិញប្រ មូលផ្តុំផ្សព្វផ្សាយអំពីផ្នែកឧស្សាហពាណិជ្ជកម្មកសាង ផ្សព្វផ្សាយ និងអនុវត្តបណ្តាទម្រង់សេដ្ឋកិច្ចវិលជុំ ជំរុញការផលិត និងប្រើប្រាស់ស្ថិរភាពថាមពលប្រិតសំចៃ និងមានប្រសិទ្ធភាព នៅលើភូមិសាស្ត្រខេត្ត។ ក្នុងនោះយកចិត្តទុកដាក់ ផ្សព្វផ្សាយលទ្ធផលផ្លាស់ប្តូររចនាសម្ព័ន្ធថាមពលតាមទិសដៅបៃតង ជ្រះស្អាត ស្ថិរភាព បង្កើនសមាមាត្រថាមពលកកើតឡើងវិញ បង្កើនបណ្តា វិធានការបច្ចេកវិទ្យាធានាភាពអភិវឌ្ឍន៍ស្រុះស្រួលថាមពលថ្មី បង្កើនសមត្ថភាពសម្រួបសម្រួល ថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធអគ្គិសនី (សំខាន់នោះគឺ ថាមពលអគ្គិសនីព្រះអាទិត្យ និងវាយោអគ្គិសនី) បន្ថយការបង់ខាតថាមពល។
អំពីវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទកាសែត ត្រាវិញផ្សព្វផ្សាយអំពីលទ្ធផល លទ្ធិគ្រប់គ្រងគោលនយោបាយដើម្បីបង្កជារបៀងធរមានប្បញ្ញត្តិសម្រាប់បង្កបង្កើត ពង្រីកបណ្តាទម្រង់សេដ្ឋកិច្ចវិលជុំនៅក្នុងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ស្រាវជ្រាវអនុវត្តបណ្តាវិធានការលើក កម្ពស់លទ្ធភាពច្នៃឡើងវិញ ប្រើប្រាស់វត្ថុធាតុ ដើមកាកសំណល់កសិកម្មប្រកបដោយនិរន្តរភាព ស្រាវជ្រាវផ្សព្វផ្សាយបច្ចេកវិទ្យាវិនិច្ឆ័យវត្ថុធាតុ ដើមកាកសំណល់កសិកម្ម វិនិយោគស្រាវជ្រាវ និងផ្លាស់ប្តូរវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្នុងការវិនិច្ឆ័យវត្ថុធាតុដើមកសិកម្ម។ ផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគម្រោងការអនុវត្តសេដ្ឋកិច្ចវិលជុំ ទៅក្នុងការពង្រីកបណ្តាកន្សោមតម្លៃកសិផល ចម្បងដើម្បីលើកកម្ពស់លទ្ធភាពប្រជែង(បង្កង ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់) ពូជឈើដាំសរីរាង្គ ផលិតស្រូវ-បង្កងក្នុងបណ្តាទម្រង់សរីរាង្គ វិលជុំ បរិសុទ្ធកាត់បន្ថយកខ្វក់បរិស្ថាន។ ជាពិសេស គឺកសាង និងផ្សព្វផ្សាយកម្មវិធីកសិកម្មបៃតងពង្រីកសេដ្ឋកិច្ចស្ថិរភាព សេដ្ឋកិច្ចវិលជុំទៅក្នុង ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ស្រាវជ្រាវ ស្នើផ្សព្វផ្សាយកម្មវិធីឃុំជនបទថ្មីនីមួយៗមាន ទម្រង់សេដ្ឋកិច្ចវិលជុំមួយ (ផលិតផល OCOP )។ ក្នុងនោះ ផ្សព្វផ្សាយជម្រៅទៅក្នុងបណ្តាផលិតផលដែលបានផលិតពីដូងខ្ទិះសម្រេច OCOP ផ្កាយ ៣ ផ្កាយ ៤ និងផ្កាយ ៥។ល។
ក្នុងវិស័យបច្ចេកទេស-បច្ចេកវិទ្យា កាសែតត្រាវិញផ្សព្វផ្សាយអនុវត្តភារកិច្ចជំរុញបណ្តាសម្បទាផ្លាស់ប្តូរជាមួយនឹងបណ្តាផលិតផលមុខទំនិញ សេវាកម្មពីទម្រង់សេដ្ឋកិច្ចវិលជុំ អាស្រ័យ ដោយផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យាផ្សព្វផ្សាយបណ្តាគម្រោងការអនុវត្ត។ ជាពិសេសវិស័យពលកម្ម-យុទ្ធជនពិការ និងសង្គម នេះគឺជាវិស័យសំខាន់ កាសែតត្រាវិញប្រមូលផ្តុំផ្សព្វផ្សាយលទ្ធផលបណ្តុះបណ្តាលកម្លាំពលករក្នុងផ្នែកអាជីវកម្មដែលមានតម្រូវការអនុវត្តសេដ្ឋកិច្ចវិលជុំ សហការប្រឹក្សាឧទ្ទេសនាមផ្តើមអាជីព និងចាត់តាំងបណ្តុះបណ្តាលពង្រីកប្រភពធន ធានឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្ត។
អាចបញ្ជាក់បានថា ឆ្លងតាមរយៈការផ្សព្វផ្សាយអនុវត្តគម្រោងការពង្រីកសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្តបានរួមចំណែកជំរុញ ការពង្រីកសេដ្ឋកិច្ចព្រមៗគ្នា គ្រប់វិស័យ ស្ថិរភាព។ ជាពិសេសគឺ ជំរុញសម្ទុះកំណើនកសាងជនបទថ្មី ដោះស្រាយការងារធ្វើ កាត់បន្ថយភាពក្រីក្រ បង្កើនកំណើនសេដ្ឋកិច្ចតាមគោលដៅឆ្នាំក្រោយកើនជាងឆ្នាំមុន។
ទម្រង់ស្រះចិញ្ចឹមបង្កង។
ឆ្លងតាមនោះផ្សព្វផ្សាយអំពីសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្តក្នុងរយៈកាល ០២ ឆ្នាំកន្លង បានរួមចំណែកលើកកម្ពស់ការយល់ដឹងផ្លាស់ប្តូរវិធានការផលិតពីតូចល្មមរាត់រាយ ឆ្លងមកទ្រង់ទ្រាយធំចងសម្ព័ន្ធអន្តរតាមគោលដៅ សកម្មបំផុត។
គិតមកដល់ពេលនេះ បញ្ចាក់បានថា កាសែតត្រាវិញផ្សព្វផ្សាយអំពីគម្រោងការពង្រីកសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្ត ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ សមស្រប និងទាន់ពេល។ អនុវត្តគម្រោងការពង្រីកសេដ្ឋកិច្ចវិលជុំ រួមចំណែកជាមួយនឹងគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជា ជនខេត្ត ក៏ដូចជាបណ្តាមន្ទីរ ផ្នែក មូលដ្ឋាន អាជីវកម្មអនុវត្តសម្រេចបណ្តាភារកិច្ច ភាគកម្រិតអំពីសេដ្ឋកិច្ចដែលសេចក្តីសម្រេចចិត្តមហា សន្និបាតបក្ខភាគខេត្តបានដាក់ចេញក្នុងអាណត្តិកាល ២០២០-២០២៥៕ អត្ថបទ-រូបថត៖ រតនា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។