10/08/2021 08:43
តាមកំណត់ត្រារបស់យើងខ្ញុំ នៅបណ្ដោយផ្លូវដូចបានពោលខាងលើនោះ គឺចម្ងាយប្រហែលពីរបីម៉ែត្រឃើញមានកន្លែងចោលសំរាម កន្លែងខ្លះឃើញមានធុងសម្រាប់ដាក់សំរាម កន្លែងប្រជាជនបោះចោលនៅក្បែរផ្លូវហើយយូរៗទៅបានក្លាយជាកន្លែងចោលសំរាមនៅទីនោះតែម្ដង។
តាមប្រជាជននៅជុំវិញមួយចំនួនតប់ប្រមល់ កំណាត់ផ្លូវជាតិលេខ ៥៣ នៅតំបន់ឃុំហ្វាធ្វឹងថ្វីត្បិតមិនភ្លឺ ស្អាតដូចកំណាត់ផ្លូវដែលទើបជួសជុលបង្កើនកម្រិត ប៉ុន្តែបណ្ដាមធ្យោបាយចរាចរទៅមកញឹកញាប់។ ក្បែរផ្លូវជាតិលេខ ៥៣ កំណាត់នៅតំបន់ទីបញ្ចុះសពចំណុះភូមិបុត្រី និងខ្សាច់កណ្ដាល ឃុំហ្វាធ្វឹងតែងឃើញមានជាប់សំរាម ហើយក្លិនស្អុយ។
ប្រជាជនម្នាក់នៅភូមិបុត្រីក្បែរតំបន់ចាក់សំរាមបានឲ្យដឹងថា៖ ថ្វីត្បិតផ្ទះខ្ញុំនៅឆ្ងាយពីកន្លែងចាក់សំរាម ២០ ម៉ែត្រប៉ុន្តែនៅតែក្លិនពិបាកទ្រាំ។ ស្ថានភាពនេះកើតឡើងជាញឹកញាប់ ប៉ុន្តែមូលដ្ឋាន និងបណ្ដាផ្នែកពាក់ព័ន្ធនៅតែមិនទាន់ជម្នះបាន។ ប្រមាណពី ០៣ ដល់ ០៤ ថ្ងៃទើបកងកម្លាំងប្រមូលសំរាមមកប្រមូលម្ដង។ នៅមុខផ្ទះខ្ញុំពេលណាក៏លៃលកធុងដោយខ្លួនឯងសម្រាប់ដាក់សំរាម ប៉ុន្តែកងកម្លាំងមកប្រមូលសំរាមពេលខ្លះជ្រុលដៃធ្វើឲ្យសំរាមជ្រុះពាសពេញ។ មិនតែប៉ុណ្ណោះ ការយល់ដឹងរបស់ប្រជាជនមួយចំនួនមិនទាន់បានខ្ពស់ បំផុតគឺប្រជាជននៅក្បែរផ្លូវលំយកសំរាមចេញមកក្រៅប៉ុន្តែមិនដាក់ចូលត្រង់ធុង គឺដាក់ឲ្យតែរួចពីដៃនៅក្បែរធុងរួចចូលទៅផ្ទះវិញ។ ប្រសិនបើគំនរសំរាមនេះមិនបានប្រមូលរាល់ថ្ងៃ ទុកយូរ ពេលមានភ្លៀង ទឹកសំរាមហូរចេញជ្រាបចូលក្នុងដីយូរថ្ងៃក៏បណ្ដាលឲ្យមានក្លិនស្អុយ។
កន្លែងចាក់សំរាមរបស់ប្រជាជននៅភូមិបុត្រី ខ្សាច់កណ្តាល ឃុំហ្វាធ្វឹង ។ រូបថត៖ ម៉ីញ៉ឹង
ទោះបីរយៈពេលកន្លង ការងារផ្សព្វផ្សាយអំពីការពារបរិស្ថានដោយច្រើនរូបភាពបានបណ្ដាថ្នាក់ បណ្ដាផ្នែកយកចិត្តទុកដាក់អនុវត្ត ប៉ុន្តែលទ្ធផលមិនទាន់បានខ្ពស់។ ការងារផ្សព្វផ្សាយផ្ដុំច្រើនទៅលើបណ្ដាសេចក្ដីកំណត់ ខ្លឹមសាររបស់ច្បាប់ មិនទាន់ចំណាប់អារម្មណ៍ច្រើនដល់ការផ្សព្វផ្សាយអំពីផលអាក្រក់នៃការចោលសំរាមពាសពេញ និងវិនិច្ឆ័យដោយខ្លួនឯងដោយវិធីដុតឬកប់សំរាមនៅតំបន់ស្នាក់នៅ ម៉្លោះហើយ ប្រជាជនពិបាកយល់ច្បាស់អំពីសេចក្ដីកំណត់ និងឥទ្ធិពលអាក្រក់របស់សំរាម។ ទន្ទឹមនឹងនោះ ការបែងប្រភេទ ប្រមូលរួចវិនិច្ឆ័យសំរាមនៅលើភូមិសាស្រ្តនៅអន់ថយច្រើន។
មីងហ្វិញធីគីមត្វៀង នៅភូមិខ្សាច់កណ្ដាល ឃុំហ្វាធ្វឹងឲ្យដឹងថា៖ ថ្វីត្បិតមិនស្ថិតនៅក្នុងបរិវេណទីក្រុង ប៉ុន្តែឃុំនៅជិតក្រុងក៏មានចំនួនប្រជាជនច្រើន ម៉្លោះហើយចំនួនសំរាមរាល់ថ្ងៃក៏ច្រើនបង្គួរ។ ទោះបីមូលដ្ឋានបានលៃលកធុងសម្រាប់ដាក់សំរាមសម្រាប់បម្រើឲ្យប្រជាជននៅក្នុងតំបន់ ប៉ុន្តែមានកន្លែងខ្លះគ្មានឃើញ ធុងសំរាម ប្រជាជនជ្រើសកន្លែងដែលមិនសូវមានផ្ទះឬមុខផ្ទះសម្រាប់ចាក់សំរាមបណ្ដោះអាសន្ននៅក្បែរផ្លូវជាតិលេខ ៥៣។ បណ្ដាថ្ងៃជិតៗនេះ កងកម្លាំងប្រមូលសំរាមយឺតជាងមុនប្រមាណពី ០៣ ដល់ ០៤ ថ្ងៃទើបប្រមូលសំរាមម្ដង។ គ្រួសារមីងមុនពេលលក់អាហារស្រស់ស្រូបពេលព្រឹក (គុយទៀវ) ម៉្លោះហើយ ចំនួនសំរាមច្រើនបង្គួរ ដូច្នោះហើយសង្ឃឹមថាកងកម្លាំងឧស្សាហ៍មកប្រមូលសំរាមយកទៅវិនិច្ឆ័យឲ្យបានឆាប់រហ័ស បង្កបរិស្ថានជ្រះស្អាត ទន្ទឹមនឹងនោះ ស្នើឲ្យកងកម្លាំងប្រមូលសំរាមយកទៅវិនិច្ឆ័យនៅពេលយប់ឬនៅពេលដែលសមស្រប ព្រោះរថយន្តដឹកសំរាមក្លិនស្អុយពិបាកទ្រាំ ជះឥទ្ធិពលដល់ការរស់នៅ និងការធ្វើអាជីវកម្មជួញដូររបស់ប្រជាជន។
អាចនិយាយបានថា បណ្ដាឆ្នាំជិតៗនេះ រួមជាមួយសន្ទុះឡើងជាទីក្រុង ការបង្កើនចំនួនប្រជាជន ចំនួនសំរាមក្នុងការប្រជុំជីវភាព និងការផលិតធ្វើអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែច្រើនដែរ។ អាស្រ័យហេតុនោះការគ្រប់គ្រង និងវិនិច្ឆ័យសំរាមគប្បីមានវិធីសាស្រ្តព្រមៗគ្នា និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ រួមចំណែកកែលម្អគុណភាពបរិស្ថានរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ គប្បីមានការចូលរួមយ៉ាងសកម្មរបស់បណ្ដាថ្នាក់ បណ្ដាផ្នែក និងរដ្ឋអំណាចមូលដ្ឋានក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្ត បង្កទិដ្ឋភាពបរិស្ថានភ្លឺ ជ្រះ ស្អាត៕
ប្រែសម្រួល៖ ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។