13/08/2021 07:51
ដើម្បីធានាពីគុណភាពទឹកបម្រើដល់តម្រូវការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរ ដំណាក់ផ្គត់ផ្គង់ទឹកមួយចំនួនលើភូមិសាស្រ្តបានមូលដ្ឋានសហការជាមួយផ្នែកពាក់ព័ន្ធពិនិត្យបណ្តាឧបករណ៍បូមសម្រិតមួយដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតអំពីទឹកជ្រាបជាតិកំបោរមូលដ្ឋានតែងស្តាប់យោបល់លាតត្រដាងរបស់ជនរួមជាតិខ្មែរជុំវិញគុណភាពទឹក បើសិនពិនិត្យឃើញទឹកមានសម្បុរ ឬក៏មានក្លិនប្លែកខុសពីធម្មតានោះក៏រកវិធានការជម្នះបន្ទាន់។ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ ឃុំដូងចូវបានភ្ជាប់នាឡិកាទឹកបន្ថែមជាង ៣០ គ្រឿងជូនជនរួមជាតិខ្មែរ។
បងស្រីថាច់ធីរី នៅភូមិដំបងពាក់ ឃុំដូងចូវបានឱ្យដឹងថា៖ ខ្ញុំប្រើប្រាស់ទឹកដំណាក់ផ្គត់ផ្គង់ទឹកអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ខ្ញុំនឹកឃើញកាលពីឆ្នាំ ២០១៥ ទឹកប្រើប្រាស់ធម្មតាស្រាប់តែប្រែទៅជាពណ៌ក្រហម ប្រជាជនលាតត្រដាងឡើងទៅឃុំ តែក្នុងរយៈពេលខ្លីទឹកក៏ប្រែមកសភាពធម្មតាវិញ។ តាំងពីពេលនោះរហូតមកទល់ពេលនេះមិនមានឃើញសញ្ញាអ្វីចម្លែកទៀតឡើយ។
ដំណាក់ផ្គត់ផ្គង់ទឹកឃុំដូងចូវកាន់តែបានវិនិយោគទុនជួសជុលដើម្បីបម្រើជនរួមជាតិខ្មែរ។
ដំណាក់ផ្គត់ផ្គង់ទឹកទាំងអស់សុទ្ធតែបានយកទឹកមកពីក្រោមដី រួចវិនិច្ឆ័យដោយឧបករណ៍សម្រិត បន្ទាប់មកទើបបញ្ជូនតាមបំពង់មេ និងបំពង់រងទៅដល់គ្រួសារប្រជាជន។ អាស្រ័យហេតុនោះ គុណភាពប្រភពទឹកសម្រេចសម្បទា QCVN 0២: ២០០៩/BYT របស់ក្រសួងសុខាភិបាល។
ដើម្បីអនុវត្តគោលដៅ ផែនការនាំយកទឹកស្អាតទៅដល់ប្រជាជន រយៈពេលកន្លង មានគ្រួសារជាង ២០ គ្រួដែលនៅរាត់រាយឆ្ងាយពីតំបន់អាសយជនតែងបានបង្កលក្ខណៈឱ្យបានបុលទុនអាទិភាពសរុបជាង ២០០ លានដុងដើម្បីអន្ទងបំពង់ទឹក និងដាក់ភ្ជាប់នាឡិកាទឹកសម្រាប់ប្រើប្រាស់។ គ្រួសារបងថាច់តួ នៅភូមិកោះត្លាច ជាគ្រួសារមួយក្នុងបណ្តាគ្រួសារដែលបានបុលទុនអាទិភាពអន្ទងទឹកចូលសម្រាប់ប្រើប្រាស់បានឱ្យដឹងថា៖ ក្រោយពេលកសាងគ្រួសារ អាស្រ័យមានបំណងចង់ពង្រីកការផលិត ចិញ្ចឹមសត្វ ម៉្លោះហើយខ្ញុំសាងសង់ផ្ទះនៅលើចំណែកដីឆ្ងាយពីតំបន់អាសយជន ម៉្លោះហើយខ្ញុំជម្រាបជូនទៅរដ្ឋអំណាចមូលដ្ឋានពិនិត្យឱ្យខ្ញុំបានបុលទុន ១០ លានដុងសម្រាប់អន្ទងទឹកស្អាត។ ប្រើប្រាស់ទឹកស្អាតអាស្រ័យដំណាក់ផ្គត់ផ្គង់ជួយឱ្យគ្រួសារខ្ញុំស្ងប់ចិត្ត មិនបារម្ភពីការឥទ្ធិពលដល់សុខភាពរបស់សមាជិកក្នុងគ្រួសារ។
ក្នុងរយៈពេលច្រើនឆ្នាំកន្លង មូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅជាង ៧៣% មិនទាន់បានកែតម្លើងថ្លៃទឹកឡើយ។ លោកស្រី ផាមធីយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឱ្យដឹងថា៖ ចង់កែតម្លើងថ្លៃទឹកម្តងៗនោះ មូលដ្ឋានតែងក្តាប់យោបល់លាតត្រដាងពីប្រជាជន។ រួមជាមួយនោះគឺលក្ខណៈ ជីវភាពរបស់គ្រួសារប្រជាជនលើភូមិសាស្រ្តតំបន់ជនបទនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកជួនកាលក៏ជួបលំបាក ប្រាក់ចំណូល ជួនកាលមិនទៀងទាត់ ម៉្លោះហើយមូលដ្ឋានស្នើដល់ផ្នែកពាក់ព័ន្ធសុំមិនឱ្យកែតម្លើងថ្លៃទឹក។ បច្ចុប្បន្នតម្លៃទឹកនៅតំបន់ដូចជាឃុំដូងចូវក្នុងមួយម៉ែត្រត្រីគុណ ៦.៤០០ ដុង សមស្របតាមក្តីប្រាថ្នារបស់ប្រជាជន។
ដើម្បីកាត់បន្ថយការទាញយកផលទឹកក្រោមដីពេញពាស ជាកត្តាធ្វើឱ្យឥទ្ធិពលដល់បរិស្ថាន ឃុំដូងចូវកំពុងស្នើមជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានជនបទវិនិយោគទុនកសាងដំណាក់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំមានថាមពលបូមសម្រិតធំជាង ខ្ពស់ជាងសព្វថ្ងៃ។ បើសិនដំណាក់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំបានផ្សព្វផ្សាយអនុវត្តនោះ ដំណាក់មួយចំនួននៅតាមបណ្តាភូមិនឹងផ្អាកធ្វើសកម្មភាព ប៉ុន្តែចំនួនគ្រួសារប្រជាជននៅតែមានទឹកស្អាតគ្រប់ប្រើប្រាស់៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។