15/02/2022 09:12
តំបន់រដ្ឋបាលឃុំតឹងហ៊ីបបានវិនិយោគទុនកសាងប្រកបដោយភាពស្រស់ស្អាត។
ដើម្បីសម្រេចបានគោលដៅកសាងជនបទថ្មី គណៈចង្អុលការឃុំបានផ្ដុំកម្លាំងចង្អុលការផ្សព្វផ្សាយអនុវត្តល្អភារកិច្ចសំខាន់ៗ ទម្លុះទម្លាយអំពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពូជដំណាំ សត្វចិញ្ចឹមឡើងវិញឱ្យសមស្របជាមួយតំបន់នីមួយៗតាមទិសដៅបង្កើនតម្លៃ និងអភិវឌ្ឍរឹងមាំ។ ផលិត និងប្រមូលផលស្រូវ ៣ រដូវចំនួន ៤.៣៦០ ហិកតា ដំណាំគ្រប់ប្រភេទចុះពូជបានជាង ៤០០ ហិកតា បរិមាណផលសម្រេចបាន ២.៦៧៧ តោន។ ឈើឧស្សាហកម្មភ្ជាប់ជាមួយនឹងការដាំស្មៅចិញ្ចឹមគោចំនួន ៤៣,៥ ហិកតា។ បង្វែរផ្ទៃដីដែលផលិតស្រូវមិនសូវមានផលមកដាំស្មៅ ដាំឈើហូបផ្លែច្រើនប្រភេទនាំមកតម្លៃសេដ្ឋកិច្ចបាន ១៧,៨ ហិកតា។ មានទម្រង់ដាំបន្លែក្នុងផ្ទះសំណាញ់មួយកន្លែង ផលិតស្រូវគុណភាពខ្ពស់តាមទិសដៅសរីរាង្គបង្កបានតម្លៃផលិតក្នុងមួយហិកតា ក្នុងមួយឆ្នាំសម្រេចបាន ១១៣ លានដុង។ មូលដ្ឋានតែងយកចិត្តទុកដាក់ដល់ការងារ ពង្រីកឧស្សាហកម្ម ឧស្សាហសិប្បកម្ម មុខរបរជនបទ។ បច្ចុប្បន្ន ឃុំមានអាជីវកម្ម ៦ កន្លែង និងមូលដ្ឋានពាណិជ្ជកម្ម និងសេវាកម្មភោជនាហារ ភេសជ្ជៈ ៣៣០ កន្លែង។ មានគ្រួសារ ៥០ គ្រួធ្វើសកម្មភាពក្នុងវិស័យកាត់ត្រកៀតប៉ោងផ្គត់ផ្គង់ឲ្យទីផ្សារក្នុង និងក្រៅខេត្ត ដោយចំនួនត្រកៀតប៉ោងស្ងួតគិតជាមធ្យមក្នុងមួយខែបាន ១,៥ តោន និងមានគ្រួសារជាង ១០០ គ្រួត្បាញផលិតផលពីត្រកៀតប៉ោង។ ក្នុងមួយឆ្នាំដោះស្រាយការងារធ្វើជូនពលករជិត ៣០០ នាក់។
ទន្ទឹមនឹងនោះ មូលដ្ឋានបង្កលក្ខណៈឱ្យប្រជាជនបានបុលទុនពីធនាគារ មូលនិធិឥណទាន ដើម្បីផលិត-ធ្វើអាជីវកម្ម បង្វែរមុខរបរ ចូលរួមគម្រោងការពង្រីកសេដ្ឋកិច្ច កម្មវិធីបន្ថយភាពក្រីក្រ។ល។ ដោយមានគ្រួសារចំនួន ២.១៣៩ លើកគ្រួបុលទុនអាទិភាព សរុបរួមជិត ៧៧,៥ ពាន់លានដុង ក្នុងនោះទុនធនាគារកសិកម្ម និងអភិវឌ្ឍជនបទ ៤៨ ពាន់លានដុង មានគ្រួសារ ៤៣២ លើកគ្រួបុលទុនធនាគារ គោលនយោបាយសង្គមជាង ២៧,៦ ពាន់លានដុង។ មូលដ្ឋានបង្កើតបានទម្រង់មូលនិធិឧបត្ថម្ភកសិករពង្រីកសេដ្ឋកិច្ចគ្រួសារ(ប្រភពមូលនិធិឧបត្ថម្ភកសិករខេត្ត) សម្រាប់គ្រួសារ ១៦ គ្រួ ជាមួយនឹងទឹកប្រាក់ចំនួន ៤០០ លានដុង។ ឆ្លងតាមរយៈការវិនិយោគទុន និងការឧបត្ថម្ភពីបណ្ដាប្រភព បានជួយឲ្យប្រជាជនមានលក្ខណៈពង្រីកការផលិត ចិញ្ចឹមសត្វសន្សឹមៗពង្រីកបានទម្រង់រកទទួលទានមានប្រសិទ្ធភាព រួមចំណែកបន្ថយភាពក្រីក្រ លំនឹងជីវភាពគ្រួសារ។
លោកថាច់ថាញ់ម៉ី ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីបបានឱ្យដឹងថា៖ ជំរុញការកសាងជនបទថ្មី មូលដ្ឋានទទួលបានការបត់បែងថវិកាជាង ៤៩,៣ ពាន់លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភ ២៣,៧ ពាន់លានដុង ថវិការបស់ខេត្តជាង ២១ ពាន់លានដុង ថវិកាស្រុក ២៥០ លានដុង និងប្រជាជនរួមវិភាគទានជិត ៤,៤ ពាន់លានដុង។ នៅចុងឆ្នាំ ២០២១ គណៈចង្អុលការឃុំ បំផុសចលនាប្រជាជនចូលរួមកសាងបង្គោលអគ្គិសនីថាមពលព្រះអាទិត្យប្របតាមផ្លូវខេត្តលេខ ៩១១ បាន ១៤៧ ដើម មានប្រវែងជាង ២ គីឡូម៉ែត្រ សរុបថវិកាជាង ២០០ លានដុង។ ក្រៅពីនោះ នៅមានសំណង់អុជបំភ្លឺសាធារណៈដទៃៗទៀត លើភូមិសាស្រ្តសុទ្ធតែមានការចូលរួមកសាងរបស់ប្រជាជន។ លទ្ធផល ឆ្លងតាមរយៈការផ្ទៀង ផ្ទាត់ឃុំកសាងសម្រេច ១៩/១៩ លក្ខឋាន៕
អត្ថបទ‑រូបថត៖ សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។