14/02/2025 09:50
ស្ពានជនបទភូមិក្បាលទូកបេ តភ្ជាប់ដងផ្លូវគមនាគមន៍ជាមួយតំបន់នានា។
លោក ង្វៀងវ៉ាំងសី លេខាសាខាបក្ស ភូមិក្បាលទូកបេ មានប្រសាសន៍ឱ្យដឹងថា៖ អនុវត្តផែនការលេខ ៧១-KH/ĐU ចុះថ្ងៃទី ២០/៣/២០២៤ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំស្ដីពីអនុវត្តទម្រង់ “ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជន ផលប្រយោជន៍សម្រាប់ប្រជាជន” ក្នុងឆ្នាំ ២០២៤ ភូមិបំផុសចលនាប្រជាជនចាក់ក្រួសកសាងផ្លូវបេតុងបានប្រវែងប្រមាណ ៦០០ ម៉ែត្រ គិតជាតម្លៃ ៣០ លានដុង។ ក្នុងនោះ គណៈកម្មាធិការប្រជាជនឧបត្ថម្ភ ១០ លានដុង ចំនួនទឹកប្រាក់ ២០ លានដុងទៀតអាស្រ័យប្រជាជនរួមវិភាគទាន។ អនុវត្តសំណង់ផ្លូវបេតុង សាខាបក្ស និងប្រជាជនចូលរួមថ្ងៃពលកម្មប្រមាណ ៥០ ថ្ងៃ ក្លាយជាសំណង់យ៉ាងសំខាន់អំពីស្មារតីសាមគ្គីក្នុងការកសាងជនបទថ្មី។ ក្រៅពីនោះ ក្នុងឆ្នាំ ២០២៤ ភូមិបំផុសចលនា ដាក់ផ្គុំអំពូលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ សរុបតម្លៃ ៩ លានដុង ជួយឱ្យដងផ្លូវជាច្រើននៅតាមបណ្ដាតំបន់អា សយជន ភ្លឺ-បៃតង-ជ្រះ-ស្អាត បង្កើនចំនួនគិតមកទល់ពេលនេះភូមិកសាងបានបង្គោលអំពូលភ្លើងចំនួន ៦០ បង្គោលប្របតាមផ្លូវស្រុក និងដងផ្លូវមួយចំនួនក្នុងតំបន់អាសយជន។
ផ្លូវគមនាគមន៍ជនបទ។
ទទួលផលពីធារាសាស្រ្តវាលស្រែបម្រើឱ្យការផលិតជូនប្រជាកសិករ ម៉្លោះហើយកសិករក្នុងភូមិផលិតស្រូវទៅតាមរដូវនីមួយៗបានប្រមាណ ២៤០ ហិកតា សរុបបរិមាណផលក្នុងរដូវផលិតនីមួយៗសម្រេច ៧៨០ តោន និងចម្ការដូងបច្ចុប្បន្នមាន ២៧ ហិកតា ទិន្នផលសម្រេចប្រមាណ ២៤ តោនមួយហិកតាក្នុងមួយឆ្នាំ។ នៅពេលខាងមុខមានផ្ទៃដីផលិតស្រូវមួយចំនួនសម្រេចទិន្នផលទាប នឹងបានបង្វែរមកដាំដូង ព្រមទាំងដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់មួយចំនួនទៀត។ របរចិញ្ចឹមសត្វក្នុងភូមិក៏កំពុងមានការរីកចម្រើន។ បច្ចុប្បន្ន ភូមិមានជ្រូកប្រមាណ ១.៧០០ ក្បាលបានចិញ្ចឹមជាលក្ខណៈគ្រួសារ និងគោជាង ៤០០ ក្បាលសុទ្ធតែបានបង្កាត់ដោយបណ្ដាប្រភេទពូជគោប្រកបដោយគុណភាពខ្ពស់។ ភូមិតែងយកចិត្តដល់ការងារបណ្ដុះបណ្ដាលមុខរបរ ឧទ្ទេសនាមការងារធ្វើជូនពលករក្នុងភូមិ។ អាស្រ័យហេតុនោះ ភូមិមានពលករក្នុងអំឡុងអាយុជាង ៨៥%មានការ ងារធ្វើ។ ផ្ដើមពីនោះ ជួយឱ្យភូមិសម្រេចកម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងឆ្នាំ ២០២៤ ចំនួន ៦៤,២ លាន ដុង។
តាមប្រសាសន៍របស់អ្នកស្រី ង៉ូធីយីវហឿង លេខាគណៈកម្មាធិការបក្សឃុំ ថាញ់ស៊ើង៖ ក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីគោល ដៅជាតិកសាងជនបទថ្មី ភូមិក្បាលទូកបេ ទទួលបានការឧបត្ថម្ភកសាងថ្មី ជួសជុលបង្កើនកម្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ក្នុងឆ្នាំ ២០២៤ ភូមិនៅទាំងបំផុសចលនាសប្បុរសជនកសាងស្ពានជនបទបាន ៣ កន្លែង ធ្វើឱ្យបណ្ដាដងផ្លូវជន បទបានតភ្ជាប់គ្នាជាមួយបណ្ដាតំបន់លើភូមិសាស្រ្តប្រកបដោយភាពស្រួលរលូន។ក្រៅពីនោះនៅមានសំណង់ដទៃទៀតក៏បាន អនុវត្តដោយមានការចូលរួមបដិភាគរបស់ប្រជាជន ជួយឱ្យភូមិមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា។
នៅពេលខាងមុខ ភូមិមានផែនការបើកទូលាយដងផ្លូវមួយចំនួន ក្នុងនោះមានដងផ្លូវចុះទៅដល់តំបន់ផលិតកសិកម្មសំខាន់របស់ភូមិ ។ បំផុសចលនាបណ្ដាគ្រួសារដែលមានដីផលិតស្រូវសម្រេចទិន្នផលទាបមកដាំប្រភេទដំណាំមួយចំនួនសមស្របជាមួយស្ថានភាព និងតំបន់ដី។
លោក ង្វៀងហ្វាមិញ ប្រធានគណៈកម្មការប្រជាជនភូមិក្បាលទូកបេ បានឱ្យដឹងថា៖ បានការបំផុសចលនារបស់រដ្ឋអំណាចមូលដ្ឋាន ប្រជាជនលើភូមិសាស្រ្តតែងជ្រោងខ្ពស់បន្ទុករបស់ខ្លួនក្នុងការចូលរួមកសាងជនបទថ្មី លើកស្ទួយជីវភាព។ គិតដោយឡែកអំពីអត្រាចូលរួមគាំពារសុខាភិបាលសម្រចជាង ៩៥% ហើយភូមិនៅតែរក្សារហូតមកទល់ពេលនេះ។ បណ្ដាវិស័យវប្បធម៌សង្គម សន្តិសុខការពារជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមតែងបានរក្សាខ្ជាប់៕
អត្ថបទ-រូបថត៖ សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។