04/12/2020 08:58
ក្នុងរយៈពេល ០២ ថ្ងៃ (ទី ២៦, ២៧) វិច្ឆិកា ស្រុកទីវកឹងសហការជាមួយនឹងមន្ទីរយុត្តិធម៌ខេត្តចាត់តាំងវគ្គហ្វឹកហាត់បំពាក់បំប៉នមុខជំនាញសម្រុះសម្រួលនៅមូលដ្ឋាន ០២ ថ្នាក់ ជូនអ្នកសម្រុះសម្រួលជាង ៣៥០ រូប នៅ ៨០/៨០ ភូមិ អនុសង្កាត់របស់ឃុំ ទីប្រជុំជនចំនួន ១១/១១ ក្នុងស្រុក។
បណ្តាកម្មាភិបាលចូលរួមបំពាក់បំប៉នមុខជំនាញ។
នៅទីនេះ បណ្ដាតំណាងបានកម្មាភិបាលជំនាញរបស់មន្ទីរយុត្តិធម៌ខេត្តឧទ្ទេសនាមអំពីបណ្ដាមាត្រា ខ្ទង់ ខ្លឹមសារសំខាន់ៗនៃច្បាប់សម្រុះសម្រួលនៅមូលដ្ឋានដោយមាន ៥ ជំពូក ៣៣ មាត្រា មានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ០១ មករាឆ្នាំ ២០១៤។ ចំណេះដឹងមួយចំនួនស្ដីពីការប្រសព្វព័ត៌មាន ករណីសម្រុះសម្រួល ជំនាញស្វែងយល់អំពីវណ្ឌទំនាស់ប៉ះពាល់ដល់ផលប្រយោជន៍ បណ្ដាលឲ្យកើតបញ្ហាវណ្ឌទំនាស់ ជំនាញស្វែងយល់ច្បាប់ កំណត់ បញ្ហាផ្លូវច្បាប់ក្នុងករណីត្រូវសម្រុះសម្រួល ជំនាញអនុវត្តច្បាប់ ទំនៀមទម្លាប់ ប្រវេណីល្អប្រពៃក្នុងសកម្មភាព សម្រុះសម្រួលនៅមូលដ្ឋាន ជំនាញចាត់តាំង បញ្ជាការ ត្រួតពិនិត្យកិច្ចសម្រុះសម្រួលនិងជំនាញបញ្ចុះបញ្ចូលភាគីទាំងសងខាងឲ្យឯកភាពក្នុងលទ្ធផលសម្រុះសម្រួល បញ្ចប់ការទាស់ទែង ខ្វែងគំនិត្យគ្នា៕
*វិនិយោគទុនជាង ១,២ ពាន់លានដុងកសាងស្ពានគមនាគមន៍ជនបទភូមិដាយស៊ឺ ឃុំតឹបង៉ាយ
ពិធីដំណើរការកសាងសំណង់
តាមគម្រោងប្លង់ ស្ពានជនបទភូមិដាយស៊ឺ ឃុំតឹបង៉ាយមានទ្រង់ទ្រាយកម្រិត ៤ ប្រវែង ២៤,៦ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្ពស់ពីមុខទឹក ៦ ម៉ែត្រ សរុបថវិកាវិនិយោគ ១,២៥ ពាន់លានដុង។ ក្នុងនោះ ការិយាល័យតំណាងកាសែតគមនាគមន៍នៅទីក្រុងកឹងធើឧបត្ថម្ភ ៥០០ លានដុង ក្រៅពីនោះអាស្រ័យថវិកាស្រុកនិងប្រជាជននៅមូលដ្ឋានបដិភាគ។ តាមការគ្រោងទុក សំណង់នឹងអនុវត្តសម្រេចក្នុងរយៈពេល ៩០ ថ្ងៃ (ពីថ្ងៃទី ២៦/១១/២០២០- ២៦/០២/២០២១)។
សំណង់នេះក្រោយពេលអនុវត្តសម្រេចនឹងបន្តភ្ជាប់គមនាគមន៍និងបង្កលក្ខណៈឲ្យរថយន្តបើកបរឆ្លងទៅមកងាយស្រួលរវាងបណ្ដាភូមិ៖ ដាយស៊ឺ សមចោយ និងភូមិជិតខាងមួយចំនួនរបស់ឃុំតឹបង៉ាយ៕
ថាញ់ក្វាង-ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។