01/12/2020 04:36
ពិធីប្រជុំសាខាសមាគមនារីភូមិអាងឌិញកូវ។ រូបថត៖ ហុងញុង
លោកស្រីផាមធីថាំង ប្រធានសាខាសមាគមនារីភូមិអាងឌិញកូវបានឲ្យដឹង៖ សាខាមានសមាជិកា ១៨២ នាក់ ការប្រមូលផ្តុំនារីចូលរួមក្នុងអង្គការចាត់តាំងសមាគមជាភារកិច្ចមួយមានតួនាទីសំខាន់ និងជាការលំបាករបស់សាខាសមាគមផងដែរ។ គិតតាំងពីឆ្នាំ ២០១៥ មកដល់ពេលនេះ សាខាកសាងបានបណ្តាទម្រង់ដើម្បីប្រមូលផ្តុំនារីចូលរួមក្នុងអង្គការចាត់តាំងសមាគម ។ ទម្រង់ “សាមគ្គីជំនួយគ្នាទៅវិញទៅមក” គឺជាទម្រង់មួយបានសមាជិកាភាគច្រើនចូលរួម។ ទម្រង់បានជំនួយឲ្យបណ្តាស្ថានភាពដែលជួបការលំបាកដូចជា៖ មានជំងឺធ្ងន់ គ្រោះធម្មជាតិ។ល។
ពេលទើបតែបានបង្កើតឡើង ទម្រង់ជួបការលំបាកអាស្រ័យសមាជិកា នារីមិនទាន់យល់អស់ពីអត្ថន័យរបស់ទម្រង់។ ឆ្លងតាមបណ្តាការប្រជុំជីវភាព និងបានកម្មាភិបាលបំផុសចលនា ផ្តើមពីនោះសមាជិកាបានស្ម័គ្រចិត្តចូលរួមទម្រង់ ក៏ដូចជាចូលរួមក្នុងអង្គការចាត់តាំងសមាគមកាន់តែច្រើនឡើង។ ដំបូងសាខាមានសមាជិកាតែ ១២៦ នាក់ មកដល់ពេលនេះកើនឡើងបាន ១៤២ នាក់។ ពេលមានសមាជិកាម្នាក់ណាត្រូវស្លាប់ សមាជិកាម្នាក់ៗស្ម័គ្រចិត្តគបវាល់ ២០.០០០ ដុងដើម្បីឧបត្ថម្ភ។
លោកស្រីផាមធីថាំងបានឲ្យដឹងបន្ថែមថា៖ ទម្រង់ “សាមគ្គីជំនួយគ្នាទៅវិញទៅមក” បានធ្វើសកម្មភាពកាលពីខែសីហា ឆ្នាំ ២០១៨ គិតមកដល់ពេលនេះឧបត្ថម្ភដល់សមាជិកាបាន ០៩ លើកនាក់ អស់ទឹកប្រាក់ជាង ២៥,៥ លានដុង។ ក្រៅពីនោះ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធិភាពទម្រង់នេះ សាខាសមាគមនៅទាំងបំផុសចលនាបណ្តាសប្បុរសជនឧបត្ថម្ភបានជិត ២០០ លានដុង (អំណោយ) ជូនគ្រួសារក្រីក្រ និងគ្រួសារជិតក្រ គ្រួសារដែលមានស្ថានភាពលំបាកលំបិន ចលនាកសាងផ្ទះមេត្តាធម៌តម្លៃ ៣០ លានដុង និងឧបត្ថម្ភទឹកប្រាក់ ១០ លានដុងជូនគ្រួសារ សមាជិកាត្រឹងធីយីមិញដើម្បីលោះដីផលិតមកកសាងស្ពានជនបទ គិតតម្លៃជាង ៥៣ លានដុង បំផុសចលនាសមាជិកានារីផ្ញើប្រាក់ប្រិតសំចៃបានជាង ១៧០ លានដុង ជួយឧបត្ថម្ភដល់សមាជិកានារី ៧២ លើកនាក់បានខ្ចីបុលសម្រាប់ដាំដុះ ពង្រីកសេដ្ឋកិច្ចលំនឹងជីវភាព។ ចលនាបង្កើតក្រុមហ៊ុនទុនទិញប័ណ្ណគាំពារសុខាភិបាលដោយមានសមាជិកា ១២ នាក់ចូលរួមទឹកប្រាក់ក្នុងមនុស្សម្នាក់ក្នុងមួយខែ ១០០.០០០ លានដុង រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចលក្ខឋានលេខ ១៣ (អំពីសុខាភិបាល) ក្នុងការកសាងជនបទថ្មី។ មីងត្រឹងធីយីមិញឲ្យដឹង៖ ទម្រង់”សាមគ្គីជំនួយគ្នាទៅវិញទៅមក” របស់សាខាសមាគម មិនត្រឹមតែជំនួយឲ្យគ្រួសារខ្ញុំមានផ្ទះនិងលោះបានដីផលិតមកប៉ុណ្ណោះ នៅទាំងឧបត្ថម្ភឲ្យខ្ញុំមានប្រាក់ព្យាបាលជំងឺជាមួយនឹងចំនួនប្រាក់ ៤,៣ លានដុង”។
បងស្រីង្វៀងធីឡេធី្វ អនុប្រធានសមាគមសហព័ន្ធនារីឃុំតឹងបិញបានឲ្យដឹងថា៖ ឆ្លងតាមបណ្តាចលនាធ្វើសកម្មភាព សាខាសមាគមនារីភូមិអាងឌិញកូវបានផ្សារភ្ជាប់រវាងបណ្តាសមាជិកាជាមួយនារី។ ជាពិសេសគិតតាំងពីពេលបានអនុវត្តទម្រង់ “សាមគ្គីជំនួយគ្នាទៅវិញទៅមក” គិតមកដល់ពេលនេះសាខាសមាគមភូមិអាងឌិញកូវគ្មានសមាជិកាស្ថិតក្នុងក្របខ័ណជាគ្រួសារក្រីក្រ ទិសដៅខាងមុខនេះ សមាគមនារីឃុំនឹងបើកទូលាយបណ្តាទម្រង់ក្នុងសាខាសមាគមទូទាំងឃុំ ដើម្បីរួមចំណែកអនុវត្តការងារកាត់បន្ថយភាពក្រីក្រចីរភាពនៅលើភូមិសាស្ត្រ យោងតាមទម្រង់ ”សាមគ្គីជំ នួយគ្នាទៅវិញទៅមក” សាខាសមាគមនារីភូមិអាងឌិញកូវបានប្រធានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងជូនលិខិតសរសើរ អាស្រ័យដោយមានស្នាដៃក្នុងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”៕
ប្រែសម្រួល៖ សុខា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។