08/12/2020 07:02
គិតមកទល់ពេលនេះ សមាគមបង្កើត និងពង្រឹង “ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ បាន ០៥ ក្លឹបនៅបណ្តាភូមិ៖ ខ្នាច (អា) ភូមិទាលទោល (អា) ភូមិប្ល៉ីដើមស្វាយ ភូមិផ្នោរអណ្តែត ភូមិអូរតាពៅ ដោយមានសមាជិកជាសមាជិកអតីតយុទ្ធជននិងជាសមាជិកបណ្តាអង្គការមហាជនជិត ១០០ នាក់ចូលរួម។
សមាជិកអតីតយុទ្ធជននិងប្រជាជនអនាម័យបរិស្ថាន។
បណ្តា”ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ ទាំងនេះ អាស្រ័យដោយប្រធានសាខាសមាគមអតីតយុទ្ធជនភូមិធ្វើជាអធិការ។ ក្លឹបធ្វើសកម្មភាពតាមលក្ខន្តិកៈស្ម័គ្រចិត្ត ស្វ័យគ្រប់គ្រង ហើយទទួលខុសត្រូវនៅចំពោះមុខសមាគមអតីតយុទ្ធជនឃុំ។ ភារកិច្ចរបស់សមាជិកក្លឹបគឺចាត់តាំងបណ្តាសកម្មភាពការពារបរិស្ថាននៅតំបន់អាសយជន។ ផ្សព្វផ្សាយ អប់រំ និងចលនាប្រជាជនឱ្យប្រមូលសំរាមដាក់ត្រង់ទីកំណត់ ចូលរួមការពារបរិស្ថាន។ចាត់តាំងចេញទ័ពអនាម័យបរិស្ថានប្រមូលសំរាមតាមដងផ្លូវជនបទជារៀងរាល់ខែ ក្នុងឱកាសបុណ្យទានផ្សេងៗនិងក្នុងពេលចាត់តាំងបណ្ដាព្រឹត្តិការណ៍នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ បណ្តាសមាជិកក្លឹបនៅទាំងមានតួនាទីផ្សព្វផ្សាយចលនាប្រជាជនទាំងមូលកសាងរបៀបរស់នៅវប្បធម៌ដើម្បីរួមចំណែកកសាងភូមិវប្បធម៌ ជនបទថ្មី។ ឆ្នាំ ២០២០ បណ្តា “ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ ចាត់តាំងចេញទ័ព ១៧ លើក ដើម្បីបោសសំអាត កាប់ឆ្ការគុម្ពោតព្រៃឈើស៊ុមទ្រុមតាមសងខាងផ្លូវក្នុងឃុំសរុបប្រវែង ០៧ គីឡូម៉ែត្រ។ ដាំផ្កាកណ្ដឹងលឿងតាមសងខាងផ្លូវជនបទជាង ២.៣០០ ដើម។ ចាត់តាំងផ្សព្វផ្សាយ ១២ លើក អំពីលក្ខឋាន ០៨ យ៉ាងក្នុងការកសាងគ្រួសារជនបទថ្មី មានសមាជិកនិងប្រជាជន ជាង ៣៦០ នាក់ចូលរួម។ ចលនាគ្រួសារសមាជិក ១៤៣ គ្រួឱ្យចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជនបទថ្មី។ ឆ្លងតាមរយៈការត្រួតពិនិត្យ មានគ្រួសារសមាជិក ១៣៤/១៤៣សម្រេចសម្បទាគ្រួសារវប្បធម៌ ជនបទថ្មី។ល។
ឆ្នាំ ២០១៧ អាស្រ័យដោយប្រជាជនមួយចំនួននៅក្បែរទីធ្លាដីទំនេរ ស្មៅដុះស៊ុមទ្រុម ឃើញដូច្នោះពួកគាត់ច្រើនចោលសំរាមនៅទីនោះ។ មិនយូរប៉ុន្មានទីនោះក្លាយជា “គំនរសំរាម “ ក្នុងភូមិ។ ចាប់តាំងពីពេលបង្កើត “ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ ភូមិទាលទោល មកទល់ពេលនេះ បណ្តាសមាជិកនៃក្លឹបបានទៅផ្ទាល់គ្រួសារប្រជាជននៅក្បែរ “គំនរសំរាម” ផ្សព្វផ្សាយ ពន្យល់ឲ្យប្រជាជនយល់អំពីឥទ្ធិពលអាក្រក់មកពីបរិស្ថានកខ្វក់ ជាពិសេសបណ្តាសមាជិកក្លឹបបោសសំរាមអនាម័យបរិស្ថានជារឿយៗ ម៉្លោះហើយប្រជាជនរអែងចិត្តហើយផ្លាស់ប្តូរអាកប្បកិរិយា មិនចោលសំរាមពាសពេញដូចពីមុនទៀត ។
លោកង្វៀងវ៉ាំងបាវ - ប្រធានសាខាសមាគមអតីតយុទ្ធជន‑ អធិការក្លឹបបរិស្ថានរបស់អតីតយុទ្ធជនភូមិទាលទោលមានប្រសាសន៍ថា៖ ថ្វីត្បិតតែថ្ងៃធម្មតាសមាជិកក្លឹបមមាញឹកនឹងការងារ ប៉ុន្តែដល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យពួកគាត់ក៏ឆ្លៀតពេលចូលរួមអនាម័យបរិស្ថានក្នុងភូមិផងដែរ។ មុនពេលបង្កើតក្លឹប ប្រជាជនមិនទាន់បង្កើនស្មារតីទទួលបន្ទុកចំពោះកិច្ចការពារបរិស្ថានប៉ុន្មានឡើយ។ ពេលឃើញសមាជិកក្លឹបដែលជាអតីតយុទ្ធជនមានវ័យចាស់ក៏ពិតមែនតែពួកគាត់នៅតែចូលរួមអនាម័យបរិស្ថាន ប្រមូលសំរាម ប្រជាជនក៏មានស្មារតីទទួលបន្ទុកម្ចាស់ការចូលរួមអនាម័យបរិស្ថាន។ ប្រសិនបើនរណារវល់ការងារសំខាន់មិនអាចចូលរួមបាន ប្រជាជនក៏ស្ម័គ្រចិត្តចំណាយប្រាក់ឲ្យក្លឹបទិញទឹកផឹកជូនអ្នកចូលរួមអនាម័យបរិស្ថាន។
សំណេះសំណាលជាមួយយើងខ្ញុំអំពីប្រសិទ្ធភាពនៃទម្រង់ “ ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ លោកថាច់ថាញ់ថៀងឡុង អនុប្រធានសមាគមអតីតយុទ្ធជនឃុំដាឡុក មានប្រសាសន៍ថា៖ ចាប់តាំងពីធ្វើសកម្មភាពទម្រង់ “ ក្លឹបបរិស្ថាននៃអតីតយុទ្ធជន” នៅបណ្តាភូមិបាននាំមកលទ្ធផលជាក់ស្តែង។ ដំបូងបង្អស់គឺជួយឲ្យប្រជាជនបង្កើនការយល់ដឹងរួចប្រជាជនក៏ផ្លាស់ប្តូរអាកប្បកិរិយាហើយយកចិត្តទុកដាក់ចំពោះការងារអនាម័យបរិស្ថាន។ នោះគឺជាកត្តាសំខាន់បំផុតក្នុងការងារការពារបរិស្ថាន។ ក្នុងពេលខាងមុខ សមាគមអតីតយុទ្ធជនឃុំបន្តពង្រីកទម្រង់ “ ក្លឹបបរិស្ថានរបស់ អតីតយុទ្ធជន” នៅ ០៣/០៨ ភូមិក្រៅពីនោះ។ ដើម្បីបន្តការពង្រីកមានប្រសិទ្ធភាព “ ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន” សមាគមអតីតយុទ្ធជនឃុំ បង្កលក្ខណៈឲ្យសមាជិកក្លឹបចូលរួមបណ្តាថ្នាក់ហ្វឹកហាត់បង្កើនចំណេះដឹងសំខាន់ៗដើម្បីសមាជិកម្ចាស់ការជម្នះនឹងអាកាសធាតុប្រែប្រួលបំពាក់បំប៉នជំនាញផ្សព្វផ្សាយអំពីការពារបរិស្ថានជូនសមាជិកក្លឹប។ល។ ជួយឲ្យបណ្តាសមាជិកក្លឹបបន្តការផ្សព្វផ្សាយដល់ប្រជាជនទាំងមូលអនុវត្តល្អតាមច្បាប់ការពារបរិស្ថាននិងចូលរួមការពារបរិស្ថាន។ រួមចំណែកការពារបរិស្ថានខៀវ‑ជ្រះ‑ស្អាតប៉ុណ្ណោះទេហើយនៅទាំងបង្កបានជាទម្លាប់ដ៏ល្អក្នុងសហគមន៍ទៀតផង៕
អត្ថបទ‑រូបថត៖ សុជា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។