18/02/2025 09:27
បងង្វៀងធីទូ (ប្រពន្ធបងទ្រុង) ជាមួយនឹងស្រែ កក់របស់គ្រួសារគាត់។
នាគកោះ ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករមានគ្រួសារជនរួមជាតិខ្មែរជាង ២៧០ គ្រួ ស្មើ ៧០% នៃចំនួនគ្រួសារប្រជាជនរួម។ នាគកោះមានផ្ទៃដីកសិកម្ម ៨៧,៩ ហិកតា ក្នុងនោះផ្ទៃដីផលិតស្រូវមិនសូវបានផល ២៣ ហិកតា ចម្ការដូង ៦៣,៤ ហិកតា។ ចំពោះផ្ទៃដីផលិតស្រូវមិនសូវបានផលជាដីទំនាប។ ផ្តើមពីស្ថានភាពជាក់ស្តែងនោះ សាខាបក្ស និងរដ្ឋអំណាចភូមិចលនាប្រជាជនឲ្យបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានមកដាំដូង និងដាំកក់វិញ។
ដំណាក់កាល ២០២៣-២០២៤ សាខាបក្ស រដ្ឋអំណាច និងអង្គការមហាជនភូមិ ចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផល ៥,៣ ហិកតា មកដាំដូង សម្រេច ១២៥% នៃផែនការ។
លោកថាច់ហៀង កសិករនៅភូមិនាគកោះ បានឲ្យដឹងថា៖ បច្ចុប្បន្នគ្រួសារខ្ញុំមានផ្ទៃដីផលិតស្រូវ ១,២ ហិកតា និងផ្ទៃដីដាំដូង ០,១ ហិកតា។ ជាច្រើនឆ្នាំកន្លង គ្រួសារខ្ញុំមានជីវភាពធូរធាដោយសារចម្ការដូង។ ថ្វីត្បិតតម្លៃដូងប្រែប្រួលមិនទៀងទាត់ ប៉ុន្តែមានប្រាក់ចំណូលរឿយៗ ម៉្យាងទៀតដាំដូងចំណាយទុនតិច មិនសូវចំណាយកម្លាំងថែទាំ ជាពិសេសសមស្របនឹងលក្ខណៈ ដីធ្លីនៅទីនេះ។ ដំណាក់កាលដូងលក់បានតម្លៃ ១ ទ្វាទស ១00 ពាន់ដុង (១២ ផ្លែ) គ្រួសារខ្ញុំមានប្រាក់ចំណូលមធ្យម ជាង ១00 លានដុងក្នុងមួយឆ្នាំ។ ឆ្នាំ ២០២៣ គ្រួសារខ្ញុំបានបង្វែរផ្ទៃដីស្រែផលិតស្រូវមិនសូវបានផល 0,៤ ហិកតាមកដាំដូងបន្ថែមទៀត។
ប្រជាជននៅភូមិនាគកោះ អនុវត្តទម្រង់យកខ្លី ចិញ្ចឹមវែង ឆ្លៀតដាំបន្លែនៅចម្ការដូង។
ចំពោះគ្រួសារបងថាច់ទ្រុង នៅភូមិនាគកោះ ជាគ្រួសារមានស្ថានភាពលំបាកប៉ុន្តែដោយសារបង្វែរផ្ទៃដីស្រែផលិតស្រូវមិនសូវបានផលមកដាំកក់ទើបជីវភាពបានធូរធាសង់បានផ្ទះមួយខ្នងតម្លៃជាង៤០០លានដុងព្រមទាំងសល់ប្រាក់ទុនបន្ថែមសម្រាប់ទិញគោមកចិញ្ចឹមទៀតផង។ ជាពិសេសបន្តការវិនិយោគទុនដើម្បីពង្រីកផ្ទៃដីដាំកក់ពី ០,៤ ហិកតា កើនឡើង ១,៦ ហិកតា។
បងង្វៀងធីទូ (ប្រពន្ធផងទ្រុង) បានឲ្យដឹងថា៖ បើតាមខ្ញុំយល់ឃើញថា កក់ជាប្រភេទដំណាំងាយដាំ ងាយថែទាំ ទោះបីរដូវប្រាំង ឬរដូវវស្សា កក់ក៏លូតលាស់ល្អ។ ជាពិសេស ងាយលក់ ប្រាក់ចំណេញខ្ពស់ជាងផលិតស្រូវពី ៣-៤ ដង។ បន្ទាប់ពីប្រមូល ផល យកទៅហាលឲ្យស្ងួត មានឈ្មួញមកទិញដល់ផ្ទះជាមួយតម្លៃពី ២០ - ២៥ ពាន់ដុង ក្នុងមួយគីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំចំណេញបានពី ០៨-១០ លានដុងក្នុង ០,១ ហិកតា។
អ្នកស្រីស៊ើងធីយឹង លេខាសាខាបក្សភូមិនាគកោះ មានប្រសាសន៍ថា៖ ដើម្បីអនុវត្តល្អការងារផ្លាស់ប្តូរ ពូជដំណាំ ភូមិបានបង្កើនការផ្សព្វផ្សាយ ចលនាបណ្តាគ្រួសារដែលមានផ្ទៃដីផលិតស្រូវមិនសូវបានផលទៅរៀនបច្ចេកទេសជឿនលឿនក្នុងការដាំ និងថែទាំដូង និងកក់សមស្របនឹងលក្ខណៈដីធ្លីនៅទីនេះ។ ការពង្រីកសក្តានុពលរបស់មូលដ្ឋាន មិនត្រឹមតែបង្កើនប្រសិទ្ធ ភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅទាំងការពារបរិស្ថានទៀតផង។ ពីព្រោះដាំដូង និងដាំកក់មិនសូវប្រើថ្នាំការពាររុក្ខជាតិ ប្រសិន បើគ្រួសារដែលមានផ្ទៃដីផលិតស្រូវមិនសូវបានផលយល់ព្រមបង្វែរផ្ទៃដីមកដាំដូងឬដាំកក់ទាំងអស់គ្នាពិតជាជំរុញវិស័យសេដ្ឋ កិច្ចរបស់ភូមិរីកចម្រើនស្ថិរភាពនាពេលអនាគត៕
អត្ថបទ-រូបថត៖ សុជា
ភូមិក្បាលទូកបេ ឃុំថាញ់ស៊ើង ស្រុកថ្កូវ មានគ្រួសារប្រជាជន ២៣៧ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរ ៧,៣%។ ដោយអាស្រ័យអនុវត្តល្អការងារបំផុសចលនាប្រជាជន ទើបជួយឱ្យ ជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ។