16/07/2021 08:24
ទម្រង់ចិញ្ចឹមគោជួយឲ្យគ្រួសារប្រជាជនរួតភាពក្រីក្រ។ រូបថត៖ រតនា
ដើម្បីផ្សព្វផ្សាយទម្រង់កាត់បន្ថយភាពក្រីក្រ សាខាបក្សភូមិប្រាសាទ(បេ)បានជំរុញមាំការផ្សព្វផ្សាយផ្ទាល់ និងប្រយោលក្នុងប្រជាជន បំផុតគឺបណ្តាគ្រួសារក្រីក្រ ជិតក្រសំដៅលើកកម្ពស់ចំណេះដឹង ពង្រីកការចូលរួមយ៉ាងសកម្មរបស់អ្នកក្រីក្រស្តីពីការងារកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ ភូមិសហការផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយអាទិភាពដល់គ្រួសារក្រីក្រ ជាក់ស្តែងដូចជា៖ ឧបត្ថម្ភគ្រួសារក្រីក្រ ០៦ គ្រួជួសជុលផ្ទះតាមកម្មវិធី ១៣៥ ក្នុងមួយខ្នងៗតម្លៃ ២៥ លានដុង ឧបត្ថម្ភគោ ១៦ ក្បាលឲ្យគ្រួសារក្រីក្រចិញ្ចឹម បន្ថយប្រាក់សាលា ១០០% ដល់ កូនរបស់គ្រួសារក្រីក្រ និងបន្ថយប្រាក់សាលា ៥០% ឲ្យកូនគ្រួសារជិតក្រជនជាតិភាគតិចនៅក្នុងភូមិ។ ជាពិសេស ភូមិចាត់តាំងជូនបណ្ណគាំពារសុខាភិបាលដល់អ្នកក្រីក្រ ប្រជាជនក្នុងឃុំសម្រេច ១០០% ជួយឲ្យគ្រួសារក្រីក្របានប្រសព្វជាមួយបណ្តាសេវ៉ាកម្ម និងបានពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ រួមចំណែកបំបាត់ចោលបណ្តាទម្លាប់ចាស់ក្នុងការព្យាបាលជំងឺ លើកកម្ពស់សុខភាពប្រជាជន។
តាមលោកគាងថាញ់យៀង ភូមិត្រួតពិនិត្យជាញឹកញាប់ លើកទឹកចិត្តឲ្យពង្រីកទូលាយបណ្តាទម្រង់ចិញ្ចឹមគោ ចិញ្ចឹមមាន់ព្រលែងក្នុងចម្ការដែលបានផ្សព្វផ្សាយក្នុងបណ្តាឆ្នាំមុននោះ។ អាស្រ័យអនុវត្តមានប្រសិទ្ធភាពបណ្តាទម្រង់កាត់បន្ថយភាពក្រីក្រ និងបង្កលក្ខណៈឲ្យប្រជាជនបានប្រសព្វផ្ទាល់ជាមួយប្រភពទុនឧបត្ថម្ភ បានជួយឲ្យគ្រួសារក្រីក្របានប្រសព្វបច្ចេកទេសទំនើប ជ្រើសរើសវិធីសាស្រ្តពង្រីកការផលិតសមស្របជាមួយនឹងបណ្តាគ្រួសារ ជាមួយលក្ខណៈរបស់មូលដ្ឋាន ផ្តើមពីនោះកាត់បន្ថយភាពក្រីក្រស្ថិរភាព។
ទន្ទឹននឹងការងារជំរុញមាំកាត់បន្ថយភាពក្រីក្រ ភូមិប្រាសាទ(បេ)នៅទាំងចលនាប្រជាជនបើកទូលាយផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្តសម្រាប់បម្រើក្នុងការផលិត និងជីវភាពប្រជាជន។ ក្នុងនោះ លេចធ្លោបំផុតគឺភូមិចលនាប្រជាជនបរិច្ចាគដីបើកទូលាយផ្លូវកៅស៊ូតាមភ្លឺប្រឡាយលេខ ០១ និងចលនាគ្រួសារប្រជាជន ១៤ គ្រួបរិច្ចាគដី រួចកសាងផ្លូវបេតុងពីឈាបនដ្ឋានដល់ប្រឡាយភូមិគោកប្រវែងជាង ៥០០ ម៉ែត្រ។ ផ្លូវទាំងនេះរួមជាមួយប្រព័ន្ធផ្លូវគមនាគមន៍ច្រើនកន្លែងទៀតបានបម្រើឲ្យការពង្រីកផលិត ដឹកជញ្ជូនមុខទំនិញ ពង្រាយប្រជាជន និងរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រក្នុងពេលខាងមុខ។
លោកគាងថាញ់យៀងបានសង្កត់ធ្ងន់ថា៖ ការងារកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ គ្រួសារក្រីក្រភាគច្រើនខិតខំរៀនរបរដោយខ្លួនឯង ម្ចាស់ការស្វែងយល់រៀនសូត្របទពិសោធន៍ក្នុងការផលិត ម្ចាស់ការបង្កការងារធ្វើ ខិតខំដើម្បីរួចផុតពីភាពក្រីក្រ កែលម្អជីវភាព។ ឆ្នាំនេះ ភូមិប្រាសាទ(បេ)ត្រៀមបម្រុងបណ្តាប្រភពទុនឧបត្ថម្ភរបស់ឃុំ បណ្តាអាជីវកម្ម អង្គការមហាជន សប្បុរសជនបន្តជំរុញមាំការអនុវត្តបណ្តាកម្មវិធីពង្រីកសេដ្ឋកិច្ចក្នុងសហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាជន និងកសាងទម្រង់កាត់បន្ថយភាពក្រីក្រស្ថិរភាពក្នុងតំបន់ជនរួមជាតិខ្មែរ៕
តឹងឡឹក-តឹងង៉ុក
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។