25/11/2020 07:08
បណ្តាបុគ្គលឆ្នើមភូមិព្រើមទទួលបានការស្ងើចសរសើរស្នាដៃអនុវត្តល្អបណ្តាចលនា។
បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រ ០៩ គ្រួ គ្រួសារជិតក្រ២០គ្រួ។ ដើម្បីសម្រេចបានគោលដៅពង្រីកសេដ្ឋកិច្ច ជួយគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាពនោះ កន្លងហើយ ភូមិតែងខិតខំ អនុវត្តល្អបណ្តាចលនា បង្កលក្ខណៈឱ្យប្រជាជនប្រសព្វជាមួយវិទ្យាសាស្រ្ត-បច្ចេកទេស របៀបធ្វើថ្មីប្រសិទ្ធភាពដើម្បីលើកកម្ពស់ជីវភាព។ លោកឡេហ្វាងយិន លេខាសាខាបក្សភូមិព្រើមបានឱ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លង សាខាបក្សបំផុសចលនាបណ្តាគ្រួសារប្រជាជនលើភូមិសាស្រ្តឲ្យអនុវត្តល្អការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតសមស្របជាមួយស្ថានភាព និងលក្ខណៈរបស់មូលដ្ឋាន ។ ផ្តើមពីនោះផ្ទៃដីដែលផលិតស្រូវមិនសូវបានផលបានបង្វែរមកដាំបណ្តាឈើមានកំពឹសនិងដំណាំផ្សេងៗ។ចលនាគ្រួសារដែលចិញ្ចឹមសត្វឲ្យបង្ការអាសន្នរោគលើសត្វចិញ្ចឹមរបស់ខ្លួនដើម្បីកាត់បន្ថយការខូចខាតដល់កម្រិតទាបបំផុត។ អាស្រ័យហេតុនោះ ប្រសិទ្ធភាពប្រើប្រាស់ដីកសិកម្មក៏ដូចជាការចិញ្ចឹមសត្វរបស់មាមីងកាន់តែបានលើកកម្ពស់ គុណភាពជីវភាពកាន់តែបានកែលម្អ។ ជំរុញការពង្រីកសេដ្ឋកិច្ច អនុវត្តបណ្តាចំណេះដឹងវិទ្យាសាស្រ្ត - បច្ចេកទេសជឿនលឿន លើកកម្ពស់ប្រសិទ្ធភាពផលិតបានលេចឡើងគំរូឆ្នើមជាច្រើនដូចជា៖គ្រួសារបងថាច់ភេន គ្រួសារបងថាច់ផា បងសមិទ្ធិ។ល។ទទួលបានប្រាក់ចំណូលខ្ពស់ពីទម្រង់ផលិតស្រូវ ចម្ការឈើហូបផ្លែ។
ក្នុងឆ្នាំ២០២០ សាខាបក្ស គណៈកម្មការប្រជាជនភូមិចលនាគ្រួសារកសិករ ២៥ គ្រួបង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាព ៣០ហិកតាមកដាំបណ្តាឈើផ្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ក្រូចពោធិ៍សាត់ ក្រូចត្លុង។ បង្កើនចំនួនគិតមកទល់ពេលនេះ ភូមិមានចម្ការឈើហូបផ្លែ ៨២ ហិកតា។ ទន្ទឹមនឹងនោះភូមិនៅទាំងចលនាបង្កើតបានក្រុមសហការផលិតស្រូវគុណភាពខ្ពស់បាន ០៨ ក្រុម ដោយមានសមាជិកជាង ១២០ នាក់ចូលរួម ផលិតលើផ្ទៃដីជាង ២០០ហិកតា ក្រុមដាំឈើហូបផ្លែ ០៤ ក្រុមមានសមាជិកជាង ៦០ នាក់ ដាំលើផ្ទៃដី ៤៥ ហិកតា ក្រុមដាំដំណាំ ០២ ក្រុម មានសមាជិក ១៥នាក់ ដាំលើផ្ទៃដីជាង ២ហិកតា។
ដើម្បីធានាឲ្យការផលិតដាំដំណាំរបស់បណ្តាសមាជិកទទួលបានលទ្ធផលខ្ពស់ ភូមិសហការជាមួយធនាគារគោលនយោបាយសង្គម ដោះស្រាយឱ្យគ្រួសារប្រជាជន ២០២ គ្រួបុលទុនដោយប្រាក់ការអាទិភាព ជាមួយប្រាក់ទុនសរុបជាង៣,៥ពាន់លានដុង។ ប្រសិទ្ធភាពពង្រីកសេដ្ឋកិច្ចរបស់ភូមិបានសរឱ្យឃើញថាភូមិមានចំនួនគ្រួសារអ្នកមាន ធូរធា ២៨៧គ្រួ កសាងបានផ្ទះសម្បែងរឹងមាំហើយទិញបានបណ្តាមធ្យោបាយបើកបរ មើលស្តាប់ រីកចម្រើនយ៉ាងឆាប់រហ័ស។បងថាច់ផន សមាជិកក្រុមផលិតស្រូវគុណភាពខ្ពស់នៅភូមិព្រើមបានឱ្យដឹង៖ កាលពីមុនផលិតស្រូវតាមរបៀប ទ្រង់ទ្រាយតូចតាចរបស់អ្នកណាអ្នកនោះធ្វើស្រូវអ្នកណាអ្នកនោះលក់ ម៉្លោះហើយការជ្រើសរើសពូជសម្រាប់ផលិតក៏យោងទៅតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ពេលប្រមូលផល និងលក់ ពេលខ្លះតម្លៃប្រែប្រួលខុសប្រក្រតី ប្រាក់កម្រៃមិនសូវបានខ្ពស់។ ពេលចូលរួមជាមួយក្រុមសហការ ខ្ញុំទើបកត់សម្គាល់បានផលប្រយោជន៍ជាមួយស្មារតីសមូហភាព។ ពូជស្រូវដូចគ្នាប្រមូលផ្តុំនៅតំបន់ធំទូលាយ ឈ្មួញចូលមកទិញដោយតម្លៃខ្ពស់ជាង។ ចូលរួមក្រុមសហការផលិតស្រូវគុណភាពខ្ពស់ក្នុងមួយហិកតាៗទទួលបានប្រាក់ចំណេញពី ៣១ -៣២ លានដុង ខ្ពស់ជាងពី ៤-៥ លានដុងក្នុងមួយហិកតាប្រៀបជាមួយការផលិតធម្មតា។
លោកឡេហ្វាងយិនឱ្យដឹងបន្ថែម៖ ចូលរួមក្រុមសហការផលិត ដាំដំណាំ សមាជិកតែងមានគោលបំណងជួយគ្នាឱ្យមានភាពជឿនលឿនក្នុងជីវភាព។ អាស្រ័យហេតុនោះ បណ្តាគ្រួសារកាលពីមុនស្ថិតក្នុងសភាពក្រីក្រ បច្ចុប្បន្នមានលក្ខណៈឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។ បច្ចុប្បន្ន ជាមួយការពង្រីកសេដ្ឋកិច្ច ក្នុងនោះមានការលើកកម្ពស់គុណភាពកសិផល គិតដោយឡែកតែស្រូវរបស់មាមីងបានឈ្មួញជាច្រើនដឹងឮ។ ប្រការនេះកាន់តែបញ្ជាក់បាននូវទិសដៅសកម្មដើម្បីប្រជាជនមានលក្ខណៈពង្រីកសេដ្ឋកិច្ចកសិកម្មនៅមូលដ្ឋាន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។