11/02/2025 08:36
បងង្វៀងធីហុងហ្គឹម (ទី១ ខាងឆ្វេង) ប្រធានសមាគមនារីឃុំតឹបស៊ើង អញ្ជើញទៅទស្សនាទម្រង់ដាំដំណាំស្រោចទឹកដោយប្រព័ន្ធជ្រួចទឹករបស់បងធូហា។
បច្ចុប្បន្ន សមាគមមានសមាជិកា ៩៨% សម្រេចសម្បទាស្អាត ៣ យ៉ាង។ក្រៅពីនោះ សមាគមបង្កលក្ខណៈឲ្យសមាជិកា បុលទុនអាទិភាពសម្រាប់ផលិត ចិញ្ចឹមសត្វ ភ្ជាប់នឹងការពារបរិស្ថាន សរុបប្រភពទុនរបស់ធនាគារគោលនយោបាយសង្គមស្រុកជាង ១១,២ ពាន់លានដុង ដោះស្រាយឲ្យសមាជិកា ៥៣៤ នាក់បុល។
សាខាសមាគមសហព័ន្ធន៍នារីភូមិកំពង់ចាញ់ទ្រី ជាសាខាសមាគម ១/៩ សាខាសមាគមដែលអនុវត្តសម្រេចជោគជ័យចលនាឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ច ភ្ជាប់នឹងការពារបរិស្ថាន។ សាខាសមាគម មានសមាជិកា ១៦៨ នាក់ ក្នុងនោះសមាជិកាជនជាតិខ្មែរ ៨៩%។សាខាសមាគមលុបបំបាត់គ្រួសារសមាជិកាក្រីក្រ ១00% កាលពីឆ្នាំ ២០២១ រហូតមក។ ដើម្បីបន្តការគិតគូរជូនសមាជិកាពង្រីកសេដ្ឋកិច្ចគ្រួសារ សាខាសមាគមបានរក្សាខ្ជាប់ក្រុមបុលទុនចំនួន ០២ ក្រុម ។ នៅដើមឆ្នាំ ២០២៥ ក្រុមបង្កលក្ខណៈជូនសមាជិកា ៥0 នាក់ បុលទុនជិត ២ ពាន់លានដុង។
ទម្រង់ដាំដំណាំនៅឃុំតឹបស៊ើង ស្រោចទឹកដោយប្រព័ន្ធប្រិតសំចៃទឹកផង ការពារបរិស្ថានផង។
បានបុលទុនអាទិភាពនៅដើមឆ្នាំ ២០២៤ ចំនួន ៥0 លានដុងពីធនាគារគោលនយោបាយសង្គមស្រុក បងគីមធីធូហា នៅភូមិកំពង់ចាញ់ទ្រី បានវិនិយោគទិញបំពង់ជ័រធ្វើប្រព័ន្ធស្រោចស្រព ដើម្បីប្រិតសំចៃទឹកផង ការពារបរិស្ថានផង ។
បងគីមធីធូហា បានឲ្យដឹង៖ គ្រួសាររបស់ខ្ញុំដាំដំណាំជាង ១០ ឆ្នាំមកហើយ។ ពីមុនមកគ្រួសារខ្ញុំប្រើបំពង់ជ័រប្រភេទទន់ ពេលស្រោចទឹកដំណាំម្តងៗទាញបំពង់ចុះឡើងៗ ពេលខ្លះ បណ្តាលឲ្យខូចដំណាំ។ បានសមាគមនារីឃុំបង្កលក្ខណៈឲ្យបុលទុនអា ទិភាពគ្រួសារខ្ញុំក៏វិនិយោគក្នុងទម្រង់ស្រោចទឹកតាមប្រព័ន្ធស្រោចស្រពលើផ្ទៃដីដាំផ្កាជិត ០,១ ហិកតា ប្រាក់ទុនក្រៅពីនោះ ខ្ញុំចំណាយក្នុងការដាំដំណាំផ្សេងៗ និងចិញ្ចឹមមាន់លែងក្នុងចម្ការ។ ទម្រង់ស្រោចស្រពទឹកដោយប្រព័ន្ធប្រិតសំចៃបានទឹក កាត់បន្ថយប្រាក់ចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយកម្លាំងពលកម្មទៀតផង ។ បុណ្យតេតកន្លងហើយ ខ្ញុំដាំផ្កាស្បៃរឿង ០,១ ហិកតា ទូទាត់ខ្ទង់ចំណាយរួចខ្ញុំចំណេញ ជិត ២០ លានដុង។ ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងដាំត្រសក់ស្រូវ ដាំបន្លែ ហូបស្លឹកទៀតផង។ ជារៀងរាល់ឆ្នាំផ្តើមពី ដំណាំជាង ០,៣ ហិកតា ពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំចំណេញ ជិត ១០០ លានដុង ។
បងស្រី ង្វៀងធីហុងហ្គឹម ប្រធានសមាគមសហព័ន្ធន៍នារីឃុំ តឹបស៊ើង បានឲ្យដឹងថា៖ ចលនា ឧបត្ថម្ភបងប្អូននារីពង្រីកសេដ្ឋកិច្ចភ្ជាប់នឹងការពារបរិស្ថាន ជាការងារសំខាន់មួយ។ ពីព្រោះវិនិយោគក្នុងការងារការពារបរិស្ថាន ជាការវិនិយោគរីក ចម្រើនស្ថិរភាព។ ការពារបរិស្ថានជាផលប្រយោជន៍ និងកាតព្វកិច្ចរបស់សហគមន៍ និងសង្គម។ ដើម្បីរួមចំណែកអនុវត្តល្អការងារសំខាន់នោះ សមាគមបានសកម្មក្នុងការផ្សព្វផ្សាយដើម្បីកម្មាភិបាល សមាជិកាបង្កើនការយល់ដឹង និងទទួលខុសត្រូវក្នុងការងារការពារបរិស្ថាន។ ផ្តើមពីនោះ កម្មាភិបាល សមាជិកានៅមូលដ្ឋានតែងធ្វើជាគំរូឈានមុខធ្វើការងារមានប្រ យោជន៍ជាក់ស្ដែងដើម្បីការពារបរិស្ថាន។ ក្នុងនោះការដាំដំណាំ ចិញ្ចឹមសត្វ តែងយកចិត្តទុកដាក់ដល់ការងារការពារបរិស្ថានជានិច្ច៕
អត្ថបទ - រូបថត៖ សុជា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។