21/02/2025 09:02
អ្នកស្រី ង្វៀងធីញៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែ មានប្រសាសន៍ឱ្យដឹងថា៖ ឆ្នាំ ២០២៤ ស្រុកកូវកែ ដឹកនាំចង្អុលការអនុវត្តសម្រេច និងសម្រេចលើស ២៣/២៣ ភាគកម្រិតនៃសេចក្ដីសម្រេចចិត្ត។ សរុបតម្លៃផលិត សម្រេច ជាង ២២.៩០០ ពាន់លានដុង កើន ១៤% ប្រៀប ជាមួយឆ្នាំ ២០២៣ ប្រមូលទុនទូទាំងសង្គមសម្រេច ៣.៨៣០ ពាន់លានដុង កើន ១១,៤% ប្រៀបជាមួយឆ្នាំ ២០២៣។ ប្រមូលថវិកាតាមគម្រោងដែលខេត្តប្រគល់ឱ្យជាង ៥៧ ពាន់លានដុង សម្រេចជិត ១០៤% ប្រៀបជាមួយគម្រោងថវិកា។ ផ្សព្វផ្សាយអនុវត្ត ៥៩ សំណង់កសាងស្ថិរវន្តសរុបទុន វិនិយោគជាង ២៥៦ ពាន់លានដុង។ ពង្រីកថ្មីផលិត ផល OCOP ២១ ប្រភេទ បង្កើនចំនួនផលិតផល OCOP គិតមកទល់ពេលនេះចំនួន ៥៨ ប្រភេទ។ បណ្ដាវិស័យវប្បធម៌ សុខាភិបាល អប់រំសុខុមាល ភាពសង្គម ជនជាតិ សាសនា បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។ គិតដល់ចុងឆ្នាំ ២០២៤ អត្រា គ្រួសារក្រីក្ររបស់ស្រុកថយចុះនៅ ០,៤៣% ថយ ចុះ ០,១៥% ប្រៀបជាមួយឆ្នាំ ២០២៣។ល។
កសិករស្រុកកូវកែប្រមូលផលស្រូវ។
ក្នុងបណ្ដាខែនៃដើមឆ្នាំ ២០២៥ បណ្ដាមូលដ្ឋានបន្តអនុវត្តការបំផុសចលនាបង្វែរផ្ទៃដីដែលផលិតស្រូវសម្រេចទិន្នផលទាប ជិត ៦០ ហិកតាមកដាំដូង និងបណ្ដាប្រភេទឈើផ្លែមានកំពឹស។ ក្នុងនោះ ឃុំហ្វាតឹង មានផ្ទៃដីប្រមាណ ០៧ ហិកតា ផ្ដុំឱ្យការដាំដូងខ្ទិះ ចម្រុះជាមួយប្រភេទដំណាំមានរយៈពេលខ្លីដោយរបៀប “យកខ្លីចិញ្ចឹមវែង”។ ទន្ទឹមនឹងនោះ ដើម្បីធានាឱ្យការអនុវត្តន៍សម្រេចបណ្ដាភាគកម្រិត ស្រុកកូវកែប្រមូលផ្ដុំទូទាំងប្រព័ន្ធនយោបាយ ប្រគល់ភារៈឱ្យគណៈ ផ្នែកនីមួយៗទទួល បន្ទុក ដាក់ចេញបណ្ដាដំណោះស្រាយច្បាស់លាស់ ដើម្បីជម្នះភាពអន់ខ្សោយ ទន្ទឹមនឹងនោះគួបផ្សំ បណ្ដាកម្មវិធីគម្រោងការរបស់ខេត្ត និងមជ្ឈិម ជ្រោងខ្ពស់តួនាទីរបស់ប្រជាជនចូលរួមអនុវត្តគម្រោងបង្កជាកម្លាំងរឹងមាំចម្រុះអនុវត្តបណ្ដាភារកិច្ច គោល ដៅ។ ក្នុងនោះយកចិត្តទុកដាក់ដល់ការបន្ថយភាព ក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ៕ អត្ថបទ-រូបថត៖ សម្បត្តិ
ភូមិក្បាលទូកបេ ឃុំថាញ់ស៊ើង ស្រុកថ្កូវ មានគ្រួសារប្រជាជន ២៣៧ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរ ៧,៣%។ ដោយអាស្រ័យអនុវត្តល្អការងារបំផុសចលនាប្រជាជន ទើបជួយឱ្យ ជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ។