12/10/2021 08:21
បច្ចុប្បន្ន ឃុំង៉ុកបៀងមានហ្វូងគោ ៥.១៥៥ ក្បាលរបស់អ្នកចិញ្ចឹម ១.១៣៣ គ្រួសារ។ មូលដ្ឋានបានចាត់តាំងចាក់ថ្នាំបង្ការជំងឺដោយឥតគិតថ្លៃឱ្យគោបាន ៤.១៥០ ក្បាល ចលនាសង្គមូបនីយកម្មចាក់ថ្នាំបង្ការជំងឺបាន ១៧៥ ក្បាល។ នៅមានគោ ៨៣០ ក្បាលទៀតមិនទាន់បានចាក់ថ្នាំបង្ការជំងឺ ក្នុងនោះ មានគោផើម ៤១២ ក្បាល និងគោអាយុក្រោមពី ២ ខែ ១០៨ ក្បាល។ ឃុំមានគោ ៣០១ ក្បាលកើតជំងឺរបស់គ្រួសារចិញ្ចឹម ១៤៧ គ្រួ ក្នុងនោះមានគោ ៣៧ ក្បាលងាប់ដោយសារជំងឺ សរុបទម្ងន់ ៦.៤៧៩,៥ គីឡូក្រាមបានកម្ទេចចោល។
លោកវ៉ហ្វាងឡាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងកំពុងប្រកបការងារ។
លោកវ៉ហ្វាងឡាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងបានឱ្យដឹងថា៖ ឃុំបង្កើតប៉ុស្តិ៍គ្រប់គ្រងជំងឺរលាកដុំពកស្បែកលើក្របីគោនៅ ២ កន្លែង ភ្ជាប់ភូមិសាស្រ្តឃុំឡុងស៊ើង ស្រុកកូវង៉ាង និងត្រង់ផ្លូវបែកជាបួននៃភូមិព្រៃវល្លិ(បេ) ដើម្បីធានាការផ្តោះប្តូរព័ត៌មានទាំងក្នុងនិងក្រៅអំពីការគ្រប់គ្រងអាសន្នរោគ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស សមាជិកគណៈចង្អុលការឧបត្ថម្ភភូមិសាស្រ្ត ក្តាប់ស្ថានភាពអាសន្នរោគដូចជា ចែកចាយខិត្តបណ្ណផ្សព្វផ្សាយអំពីការបង្ការជំងឺ និងណែនាំគ្រួសារប្រជាជនពីរបៀបបង្ការជំងឺ។ ពីព្រោះចំនួនគោរបស់គ្រួសារខ្លះកើនមានដល់ជិត ២០ ក្បាល បើបណ្តោយទុកឱ្យកើតមានជំងឺមួយក្បាលណា ប្រាកដជាពិបាកជៀសបានការឆ្លងរាលដាលទៅគោផ្សេង ម៉្លោះហើយការកម្ទេចចោលនោះគឺសំដៅកាត់ផ្តាច់ការឆ្លងរាលដាល។
អនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគរលាកស្បែកដុំពកលើគោ ក្របី បណ្តាប៉ុស្តិ៍គ្រប់គ្រង លើភូមិសាស្រ្តបង្កើនការប្រចាំការ ២៤/២៤ ម៉ោង ពិនិត្យការដឹកជញ្ជូនពាហនសត្វរបស់ប្រជាជន។ គិតតាំងពីប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគបានបង្កើតឡើង និងបង្កើនការគ្រប់គ្រង បណ្តាកងកម្លាំងប្រចាំប៉ុស្តិ៍បានពិនិត្យឃើញ ២ ករណីបំពានការកំណត់ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគ រួមមាន៖ ១ ករណីដឹកជញ្ជូនគោចេញទៅលក់ក្រៅមូលដ្ឋាន។ ១ ករណីទិញគោរួចជួលឡានពីខាងក្រៅចូលមកដឹកគោ។ កងកម្លាំងប្រចាំការប៉ុស្តិ៍មិនអនុញ្ញាតឱ្យដឹកជញ្ជូនឆ្លងប៉ុស្តិ៍ដោយចាប់បង្ខំឱ្យវិលត្រឡប់ទៅក្រោយវិញ។
លោកវ៉ហ្វាងឡាង បានឱ្យដឹងបន្ថែមទៀតថា៖ បើសិនប្រហែសធ្វេសក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគ ទុកបណ្តោយឱ្យអាសន្នឆ្លងរាលដាលដោយបរិវេណទូលំទូលាយ ចំនួនគោងាប់កើនឡើងខ្ពស់ នឹងឥទ្ធិពលដល់ប្រភពចំណូលរបស់ប្រជាជន។ ពីព្រោះ ក្នុងបណ្តាឆ្នាំកន្លង គ្រួសារជាច្រើនពឹងអាស្រ័យទៅលើរបរចិញ្ចឹមគោទើបមានជីវភាពធូរធា។ អាស្រ័យហេតុនោះ គណៈចង្អុលការមូលដ្ឋានដាក់ចេញគោលដៅត្រូវអនុវត្តម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព ប្រញាប់ស្តារវិស័យចិញ្ចឹមសត្វ។
អាសន្នរោគរលាកដុំពកស្បែក ជាអាសន្នរោគប្រកបដោយគ្រោះថ្នាក់ មានការឆ្លងរាលដាលឆាប់រហ័ស បង្កការបង់ខាតដល់អ្នកចិញ្ចឹម។ អាស្រ័យអាសន្នរោគកើតមានឡើងចំពេលដែលអាសន្នរោគកូវីដ‑១៩ កំពុងប្រែប្រួល ស្មុគស្មាញ ម៉្លោះហើយគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគលើពូជដំណាំ សត្វចិញ្ចឹម ស្រុកថ្កូវ ស្ថាប័នជំនាញការ ព្រមានដល់អ្នកចិញ្ចឹម ឲ្យអនុវត្តល្អការធ្វើអនាម័យទ្រុងក្រោលឱ្យបានល្អ អនុវត្តការបាញ់ថ្នាំកម្ចាត់មេរោគក្នុងទ្រុងក្រោល។ គម្លាតគោចិញ្ចឹមជាមួយបណ្តាប្រភេទសត្វពាំនាំចម្លងជំងឺដូចជា៖ រុយ មូស របោមដោយរបៀបដាក់មុងឱ្យគោទាំងថ្ងៃទាំងយប់ បើសិនឃើញគោកើតជំងឺត្រូវយកឱ្យនៅដោយឡែក រួចផ្តល់ដំណឹងដល់រដ្ឋអំណាចមូលដ្ឋាន បុគ្គលិកបសុសត្វមានដំណោះស្រាយទាន់ពេល មិនទុកឱ្យអាសន្នរោគកើតមានឡើង បង្កការអន្តរាយដល់អ្នកចិញ្ចឹម៕
អត្ថបទ‑រូបថត៖ សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។