30/07/2021 08:38
សម្ព័ន្ធយុវជនឃុំឌិញអាងជូនអំណោយដល់គ្រួសារដែលកំពុងអនុវត្តការជម្លៀសនៅនឹងផ្ទះ
បច្ចុប្បន្ននៅលើភូមិសាស្រ្ដឃុំឌិញអាងមានករណី F២ ចំនួន ៤៦ គ្រួសារកំពុងជម្លៀសនៅ នឹងផ្ទះដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ សម្ព័ន្ធយុវជនឃុំឌិញអាងបានចលនាបានអំណោយ ៥០ ចំណែកអាស្រ័យដោយដូនជី ត្រឹងធីហ្វាបាក់ ព្រះចៅអធិការវត្តអាងថាញ់ ឧបត្ថម្ភទឹកប្រាក់ ២០ លានដុង សម្រាប់ជូនដល់គ្រួសារ ៤៦ គ្រួកំពុងជម្លៀសនៅនឹងផ្ទះ អំ ណោយមួយចំណែកៗរួមមានទឹកប្រាក់ ១០០.០០០ ដុង អង្ករ ១០ គីឡូក្រាម ម៉ី ០១ ធុង របាំង មុខនិងសម្ភារប្រើប្រាស់ផ្សេងៗទៀតគិតជាតម្លៃ ៤០០.០០០ ដុង។ ក្រៅពីនោះសម្ព័ន្ធយុវជន ឃុំឌិញអាងនៅទាំងចលនាកម្មាភិបាល សមាជិកយុវជនជូនទឹកដោះគោ នំនិងរបាំងមុខដល់ កុមារ ០៨ រូប សរុបតម្លៃ ៦០០.០០០ ដុង ៕ ខាក់លឿង-លឺវវូ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។