10/01/2023 09:33
លោកមាថាច់ច័ន្ទថែទាំគោ។ អត្ថបទ-រូបថត៖ សុខា
កើតចេញ និងធំដឹងក្តីពីគ្រួសារក្រមួយ ទើបកសិករថាច់ច័ន្ទ នៅភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវតែងជំនួយឲ្យគ្រួសារក្រីក្រដោយអស់ពីចិត្តពេលដែលគាត់មានគ្រប់លក្ខណៈ។
នាំយើងខ្ញុំមកកាន់គ្រួសារលោកមា ថាច់ច័ន្ទ លោកផាមហ៊ឺវតឹម ប្រធានសមាគមកសិករឃុំភឿកហ៊ឹងឲ្យដឹង៖ រាប់សិបឆ្នាំកន្លង លោកមាថាច់ច័ន្ទ តែងជាកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ស្រុក ថ្នាក់ខេត្តមួយរូប។ ជាពិសេសគឺកាលពីខែសីហា ឆ្នាំ ២០១៦ លោកមាថាច់ច័ន្ទ ជាកសិករជនជាតិខ្មែរម្នាក់គាត់របស់ខេត្តត្រាវិញ បានមជ្ឈិមសមាគមកសិករវៀតណាមជូនកិត្តិនាម “កសិករវៀតណាមឆ្នើម”។
ចាប់ផ្តើមកសាងគ្រួសារតាំងពីឆ្នាំ ១៩៨៨ មានតែដីស្រែតិចតួចសម្រាប់ផលិតស្រូវ អាស្រ័យដីទួលខ្ពស់ និងប្រព័ន្ធធារាសាស្ត្រនៅអន់ខ្សោយ ទើបការផលិតស្រូវរបស់លោកមាច័ន្ទមិនសូវមានផល។ ដើម្បីជម្នះការលំបាកនេះ លោកមាបានធ្វើដំណើរទៅកាន់ស្រុក និងខេត្ត ដើម្បីស្វែងរកវិស្វករកសិកម្ម។ អាស្រ័យព្យាយាមឆ្លងកាត់ការលំបាក និងបានចូលរួមបណ្តាវគ្គហ្វឹកហាត់ជំរុញកសិកម្មនោះ លោកមាដកពិសោធបានថា ដើម្បីបង្កើនរដូវផលិតស្រូវត្រូវមានទឹកគ្រប់គ្រាន់។
លោកមាថាច់ច័ន្ទរំលឹករឿងដើម៖ ពេលនោះ ខ្ញុំបានបំផុសចលនាមាមីងខ្មែរនៅក្នុងភូមិជីកប្រឡាយដើម្បីផ្ទុកទឹកសាបបន្សាបជាតិជូរប្រៃ និងម្ចាស់ការក្នុងការបូមទឹកឲ្យស្រូវ ពេលនោះគ្រួសារខ្ញុំធ្វើគំរូឈានមុខក្នុងការបរិច្ចាគដីជិត ០៥ កុង ដើម្បីជីកប្រឡាយ។ ពេលដែលប្រភពទឹកបានធានា ក្នុងមួយឆ្នាំគ្រួសារខ្ញុំផលិតបានពី ០២ ដល់ ០៣ រដូវ។ ទទួលបានប្រភពចំណូលពីស្រូវ គ្រួសារខ្ញុំប្រិតសំចៃទិញដីស្រែបន្ថែម ដើម្បីបើកទូលាយទ្រង់ទ្រាយផលិត។ មកដល់បច្ចុប្បន្ន ក្រោយរយៈកាល ២០ ឆ្នាំ ផ្តើមអាជីព ខ្ញុំប្រិតសំចៃ ទិញបានដីស្រែជាង ១២០ កុង។ ទន្ទឹមជាមួយនោះ គ្រួសារ លោកមានៅទាំងឈានឡើងធូរធាអាស្រ័យទម្រង់ ដាំដើមដូងលើផ្ទៃដីជាង ០១ ហិកតា កសាងកសិដ្ឋាន ចិញ្ជឹមជ្រូក គោ មាន់ ទា។ល។ ជារៀងរាល់ឆ្នាំ លោកមាទទួលបានប្រាក់ចំណេញជាង ០១ ពាន់លានដុងពីទម្រង់ផលិតសម្បូរបែបនេះ។
មិនត្រឹមតែជាកសិករផលិតធ្វើអាជីវកម្មពូកែ លោកមាថាច់ច័ន្ទ នៅទាំងជាកសិករម្នាក់ចូលចិត្តបំពេញការងារសប្បុរសធម៌។ ជារៀងរាល់ឆ្នាំលោក មាបានឧបត្ថម្ភអាហារូបករណ៍ដល់សិស្សដែលមានស្ថានភាពលំបាករបស់សាលាបឋមសិក្សាភឿកហ៊ឹងបេចំនួន ១០ ចំណែក សរុបទឹកប្រាក់ ០៤ លានដុង។ ក្នុងរដូវវិស្សមកាល លោកមាបានសហការជាមួយរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភ ប៊ិក សៀវភៅសរសេរដល់សិស្ស និងគ្រូបងៀន អក្សរខ្មែរជិត ១០ លានដុង។ ក្នុងខណៈដែលអាសន្នរោគកូវីដ -១៩ រាតត្បាតស្មុគស្មាញកន្លងហើយនោះ លោកមាបានឧបត្ថម្ភអង្ករជាង ៣០០ គី ឡូក្រាម។ល។ ដោយការបរិច្ចាគផ្តើមចេញពីទឹកចិត្ត កសិករថាច់ច័ន្ទស័ក្តសមជាគំរូឆ្នើមនៅក្នុងជីវភាពធម្មតាដែលបានមាមីងខ្មែរជំនឿ ទំនុកចិត្ត និងគោរពស្រឡាញ់៕
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។