04/07/2023 13:52
អ្នកគ្រូថាច់ត្រឹងធីកឹម កថិកាចារិនីផ្នែកខាងទ្រឹស្តីមូលដ្ឋាន។
ជាច្រើនឆ្នាំកន្លង កថិកាចារិនីនិយោជិត សាលានយោបាយខេត្តត្រាវិញ តែងអនុវត្តល្អ ចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ក្នុងនោះមានអ្នកគ្រូថាច់ត្រឹងធីកឹម កថិកាចារិនីផ្នែកខាងទ្រឹស្តីមូលដ្ឋាន។
ឆ្នាំ ២០១៣ អ្នកគ្រូកឹមជានិស្សិតសាលាសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត ក្រុងហូជីមិញ។ អ្នកគ្រូកឹមកថិកាចារិនីនិងមិត្តភក្តិជំនឿទុកចិត្តពិនិត្យពង្រីកជាបក្ខជន។ នេះជាកិត្តិយសមួយមិនមែននិស្សិតណាក៏ទទួលយកបាន។ ក្នុងការរៀនសូត្រ អ្នកគ្រូកឹម តែងឈានមុខជានិច្ច អ្នកគ្រូប្រឡងយកសញ្ញាបត្រមហាវិទ្យាល័យនិទេ្ទសពូកែ។ រីឯក្នុងការរស់នៅវិញ អ្នកគ្រូតែងបានលោកគ្រូ អ្នកគ្រូនិងមិត្តភក្តិស្រឡាញ់រាប់អាន។
ឆ្នាំ ២០១៤ ឆ្លងផុតបេក្ខជនចំនួន៥រូប ក្នុងពិធីប្រឡងជម្រើសកថិកាចារ្យសាលានយោបាយ អ្នកគ្រូកឹមបានជាប់ជម្រើសចូលជាកថិកាចារិនី។ ក្រោយរយៈកាលធ្វើសកម្មភាពមួយឆ្នាំ អ្នកគ្រូបានក្លាយ ជាកថិកាចារិនីពេញទីនិងចូលរួមបង្រៀនផ្នែកខាងទស្សនវិជ្ជាម៉ាក-ឡេនីន។
អ្នកគ្រូជាសសរទ្រូងរបស់គ្រួសារ ម្នាក់ឯងទទួលបន្ទុករាល់កិច្ចការ ព្រោះម្តាយចាស់និងមានជំងឺច្រើនទៀតផង។ ជារៀងរាល់ខែអ្នកគ្រូសន្សំប្រាក់ ខែដែលទទួលបានយកមកឲ្យម្តាយទៅព្យាបាលជំងឺនៅក្រុងកឹងធើ តាមគម្រោង ព្យាបាលរបស់វេជ្ជបណ្ឌិត។ ឆ្លងកាត់ការលំបាកអំពីស្ថានភាព គ្រួសារ អ្នកគ្រួកឹមបានប្រឡងចូលរៀនថ្នាក់មហា បរិញ្ញាបត្រវិទ្យាស្ថាននយោបាយជាតិហូជីមិញ។ ឆ្នាំ២០២០ អ្នកគ្រូ ប្រឡងថ្នាក់មហាបរិញ្ញាបត្រទទួលបានពិន្ទុប្រភេទពូកែ (ពិន្ទុមធ្យមភាគ ៨,៣) និងការពារនិក្ខេបបទមហាបរិញ្ញាសម្រេចនិទ្ទេស ឆ្នើមដោយទទួលបាន៩,៥ ពិន្ទុជានិស្សិតមួយរូប ក្នុងចំណោមនិស្សិតទាំងឡាយដែលមានពិន្ទុខ្ពស់បំផុសរបស់សាលា។
ក្រោយពីជាប់មហាបរិញ្ញាបត្រ អ្នកគ្រូកឹមវិលត្រឡប់មកស្ថាប័ន សកម្មភាពបន្ត។ អ្នកគ្រូជាអ្នកចូលចិត្តអានសៀវភៅ ក្នុងមួយថ្ងៃ អ្នកគ្រូកឹមបញ្ចប់ការងារដោយទំព័រសៀវភៅ អ្នកគ្រូអានសៀវភៅជាច្រើននិងមានប្រភេទផ្សេងគ្នា។ តាមប្រសាសន៍ របស់អ្នកគ្រូកឹមការអានសៀវភៅមានផលប្រយោជន៍ បើកទូលាយចំណេះដឹងផងនិងកម្សាន្តផងក្រោយពេលមួយថ្ងៃធ្វើការហត់នឿយ។ អ្នកគ្រូជាសមាជិការបស់វេទិកាសៀវភៅជាច្រើននៅលើបណ្តាញសង្គម។
ប្រហែលជាមកពីចូលចិត្តដិតអារម្មណ៍នឹងសៀវភៅនិងការចូលចិត្តបង្ហាត់បង្រៀន បានជាអត្ថបទបង្រៀនរបស់អ្នកគ្រូកឹម ពេលណាក៏ទាក់ទាញអ្នករៀន។ ទន្ទឹមនឹងការសន្សំចំណេះដឹងអំពីជំនាញ អ្នកគ្រូកឹមបន្តរៀនសញ្ញាបត្រទី២ផ្នែកភាសាអង់ គ្លេសនៅសាលាសកលវិទ្យាល័យត្រាវិញ ដើម្បីលើកកម្ពស់បំណិនភាសាបរទេស ជាមួយ នឹងការខិតខំទាំងនោះ អ្នកគ្រូកឹមជាកថិកាចារិនីសម្រេចភារកិច្ចល្អច្រើនឆ្នាំបន្តបន្ទាប់។ ឆ្នាំសិស្សា ២០២១-២០២២ អ្នកគ្រូបានសាលាស្ងើចសរសើរជូនរង្វាន់ស្នាដៃ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
ដើមឆ្នាំ ២០២៣ អ្នកគ្រូកឹមមានកិត្តិយសបាន ផ្នែកជ្រើសរើស ចូលរួមពិធីប្រឡងកថិកាចារ្យពូកែដែលបានចាត់តាំងនៅសាលានយោយបាយត្រាវិញ។ អ្នកគ្រូទទួលបានស្នាដៃខ្ពស់បំផុតនិងទទួលបានកិត្តិនាមកថិកាចារិនីពូកែថ្នាក់សាលា។ ជាមួយនឹងស្នាដៃទាំងនោះ សាលាបានជ្រើសអ្នកគ្រូឲ្យចូលរួមពិធីប្រឡងកថិកាចារ្យពូកែទូទាំងប្រទេសដែលបានបម្រុង ចាត់តាំងឡើងក្នុងខែកញ្ញា ឆ្នាំ២០២៣នៅ ក្រុងហូជីមិញ។
អាចនិយាយបានថា អ្នកគ្រូកឹមជាគំរូឆ្នើមក្នុង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សក្តិសមជាកថិកាចារិនីល្អ របស់សាលានិងជាប្រភព នៃការផុសគំនិតជូន អ្នករាល់គ្នាឆ្លងកាត់ការលំបាកឈានឡើងក្នុង ជីវភាព៕ ប្រែសម្រួល៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។