23/07/2024 08:43
យុទ្ធជនពិការចូវវ៉ាំងទុយជាមួយឆាយាលក្ខណ៍របស់ប្រពន្ធ។
លោកចូវវ៉ាំងទុយនិងអ្នកស្រីថាច់ធីហ្គឿង (ឈ្មោះសម្ងាត់គឺភុកឡើយ) នៅភូមិពាម ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវជួបគ្នាក្នុងសង្រ្គាមហើយក្រោយមកបានជាប្ដីប្រពន្ធ។ គាត់ទាំងពីរសុទ្ធតែជាយុទ្ធជនពិការប្រភេទ ៤/៤។ ពេលវិលមកកាន់ជីវភាព ធម្មតា ប្ដីប្រពន្ធគាត់នៅតែរក្សាគុណសម្បត្តិកង ទ័ពអ៊ំហូ ខិតខំឆ្លងកាត់ការលំបាកឈានឡើងក្នុង ជីវភាព ចូលរួមបណ្ដាចលនាបដិវត្តន៍នៅមូលដ្ឋាន។
យុទ្ធជនពិការចូវវ៉ាំងទុយ កើតឆ្នាំ ១៩៤៩ និងយុទ្ធនារីពិការថាច់ធីហ្គឿង កើតឆ្នាំ ១៩៤៧ ចូលរួមធ្វើសង្រ្គាមសមរភូមិស្រុកថ្កូវក្នុងឆ្នាំ ១៩៦៦ ។ កាលនោះ លោកចូវវ៉ាំងទុយជាកងឈ្លបរបស់ឃុំ អ្នកស្រីថាច់ធីហ្គឿងជាអ្នកនាំសារ។ នៅច្រើនកន្លែង សម្រុកប្រយុទ្ធរបស់ខ្មាំង ពួកគាត់ទាំងពីរត្រូវរបួសច្រើនលើករួចបានទទួលស្គាល់ជាយុទ្ធជនពិការប្រភេទ ៤/៤។
អាស្រ័យរងរបួស ម៉្លោះហើយការធ្វើពលកម្មរបស់លោកចូវវ៉ាំងទុយ និងប្រពន្ធថាច់ធីហ្គឿងជួបការលំបាកច្រើន។ ជីវភាពគ្រួសារខ្វះមុខខ្វះក្រោយ ពីរនាក់ប្ដីប្រពន្ធត្រូវយ៉ាប់យ៉ឺនជាមួយមុខរបរជាច្រើនប៉ុន្តែមិនគ្រប់ហូបខណៈដែលកូនគាត់ទាំង ០៤ នាក់បានកើតបន្តបន្ទាប់គ្នា ។ ដើម្បីមានលុយចិញ្ចឹមកូនរៀនសូត្រត្រឹមត្រូវ អនាគតភ្លឺស្វាង ប្ដីប្រពន្ធគាត់ត្រូវធ្វើគ្រប់របរតាំងពីដាំដុះ ចិញ្ចឹមសត្វ លក់ដូរ។ល។
ទោះជាក្រលំបាកនឿយហត់យ៉ាងណាក៏ដោយប្ដីប្រពន្ធលោកចូវវ៉ាំងទុយនៅតែរក្សាគុណសម្បត្តិ កងទ័ពអ៊ំហូដោយខិតខំពុះពារឆ្លងកាត់ការលំបាក បណ្ដើរ ចូលរួមអនុវត្តបណ្ដាចលនាបដិវត្តន៍មូលដ្ឋានបណ្ដើរ។ គ្រួសារគាត់បានបរិច្ចាគដីប្រមាណ ៨០ ម៉ែត្រក្រឡាសម្រាប់មូលដ្ឋានធ្វើផ្លូវកៅស៊ូនៅខាងមុខផ្ទះ ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ កសាងភូមិវប្បធម៌ជនបទថ្មី។ ជាមួយស្មារតី “អ្នកមានរក្សាខ្សត់” ប្ដីប្រពន្ធលោកចូវវ៉ាំងទុយបានជូនដីជាង ២០០ ម៉ែត្រក្រឡាដល់មិត្តរួមអាវុធគឺលោក ផាមទ្រុងថាញ់ នៅភូមិពាមជាមួយគ្នា សម្រាប់សាងសង់លំនៅឋានរួមចំណែកជាមួយមូលដ្ឋានអនុវត្តសម្រេចលក្ខឋានស្ដីពីលំនៅឋានសម្រាប់ប្រជាជនក្នុងការកសាងជនបទថ្មី។
នៅឆ្នាំ ២០១៦ អាស្រ័យដោយមានជំងឺធ្ងន់ ប្រពន្ធរបស់លោកចូវវ៉ាំងទុយបានទទួលមរណភាព។ ចំពោះខ្លួនគាត់ទោះជាមានអាយុច្រើន កម្លាំងខ្សោយ ប៉ុន្តែនៅតែជួយកិច្ចការរបស់កូនដែលនៅ ជាមួយដូចជាកាត់ស្មៅឲ្យគោថែទាំចម្ការឈើហូបផ្លែជាដើម។
និយាយអំពីប្ដីប្រពន្ធលោកចូវវ៉ាំងទុយ លោក ផាមថាញ់ទ្រុង ប្រធានសាខាសមាគមអតីត យុទ្ធជនភូមិពាមស្ងើចសរសើរ៖ ការដែលគ្រួសារមួយមានស្ថានភាពលំបាកប៉ុន្តែឲ្យដីអ្នកជិតខាងជារឿងអស្ចារ្យ។ តាមលោកទ្រុងថាញ់ ប្ដីប្រពន្ធលោក ចូវវ៉ាំងទុយតែងជាគំរូនិងជ្រោងខ្ពស់ស្មារតី “អ្នកមានរក្សាខ្សត់” អប់រំកូនចៅរស់នៅត្រឹមត្រូវរស់នៅមានប្រយោជន៍ សម្រាប់សង្គម រក្សាប្រពៃណីបដិវត្តន៍ សកម្មរួមចំណែកនិងចូលរួមបំពេញបណ្ដាសកម្មភាពរបស់ភូមិ របស់ឃុំ រួមកម្លាំងជាមួយមូលដ្ឋានកសាងជនបទថ្មី៕ អត្ថបទ-រូបថត៖ ថាច់ហ្វាង
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។