
លោកអ៊ុងជីថាំង (ទីពីរខាងស្តាំ) ប្រធានគណៈកម្មាធិការរណសិរ្សឃុំផុងភូ អញ្ជើញទៅសួរសុខទុក្ខ ព្រះតេជគុណ ថាច់ ម៉ូត និងគណៈកម្មវត្តមេពាំង។ក្នុងអំឡុងពេលសិក្សាបណ្តាថ្នាក់សកលក៏ដូច ជាក្នុងរយៈពេល ០៧ ឆ្នាំសិក្សាផ្នែកពុទ្ធិកមធ្យម សិក្សាបឋមភូមិ ទុតិយភូមិ នៅតាមវត្តនានាក្នុងខេត្ត ព្រះអង្គតែងជួបការលំបាកជាច្រើន។ ដំណាក់កាលនោះ ផ្លូវថ្នល់ និងជីវភាពប្រជាជននៅមាន ការលំបាកច្រើន ចំពោះគ្រួសារព្រះអង្គវិញនៅ កណ្តាលវាលឆ្ងាយពីសាលារៀន។ ដូច្នោះហើយ កាលវ័យកុមារព្រះអង្គតែងធ្វើដំណើរដោយថ្មើរ ជើងចម្ងាយជាង ០៥គីឡូម៉ែត្រ ។ លុះដល់រៀន ពុទ្ធិកសិក្សាវិញ ព្រះអង្គបាននិមន្តទៅសិក្សានៅតាមវត្តនានាក្នុងខេត្ត រួចតែងបានពុទ្ធបរិស័ទឧបត្ថម្ភចតុប្បច្ច័យរៀនសូត្របានល្អជានិច្ច។ យល់អំពីការលំបាកកាលវ័យកុមារ និងដឹងនូវគុណូបការៈរបស់ ពុទ្ធបរិស័ទ លុះដល់រៀនចប់បណ្តាថ្នាក់សិក្សាព្រះអង្គតែងយកព្រះទ័យទុកដាក់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន និងធ្វើនូវកិច្ចការជាច្រើន នាំមកនូវផលប្រយោជន៍ជូនសង្គម។ ជាពិសេស តាំងពីព្រះអង្គទទួលនាទីជាព្រះចៅអធិការ (ឆ្នាំ ២០០០) វត្តមេពាំងក៏ដូចជាទទួលនាទីជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក (ឆ្នាំ ២០១២) ព្រះអង្គកាន់តែខិតខំធ្វើអស់ពីព្រះទ័យទឹកចិត្តក្នុងកិច្ចការព្រះពុទ្ធសាសនា ការអប់រំព្រះសង្ឃ និងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន ដើម្បីធ្វើនូវការងារផ្សេងៗនាំមកនូវផលប្រយោជន៍ ជូនសង្គមជាតិ និងសាសនា ។
ព្រះតេជគុណ ថាច់ម៉ូត មានថេរដីកាថា៖ កាលពីជាង២០ឆ្នាំមុន ថ្វីត្បិតជីវភាពប្រជាពុទ្ធបិស័ទ នៅជួបការលំបាកច្រើនក៏ដោយប៉ុន្តែប្រជាពុទ្ធបរិ ស័ទតែងផ្គត់ផ្គង់ចតុប្បច្ច័យមានចង្ហាន់បិណ្ឌបាតជាដើម សម្រាប់ព្រះសង្ឃ ក៏ដូចជាអាត្មាសិក្សារៀន សូត្របានល្អ។ម្ល៉ោះហើយអាត្មាត្រូវតែចូលរួមធ្វើនូវការងារមានប្រយោជន៍ជូនពុទ្ធបរិស័ទ និងសង្គម។ កិច្ចការសព្វយ៉ាងរបស់អាត្មាក្នុងរយៈកាលកន្លង ប្រព្រឹត្តទៅបានល្អដូច្នោះ ក៏អាស្រ័យបានការឧបត្ថម្ភគាំទ្រពីសំណាក់គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទទាំងចតុទ្ទិស។
ជារៀងរាល់ឆ្នាំ ព្រះតេជគុណ ថាច់ម៉ូត តែង ចំណាយប្រាក់របស់ព្រះអង្គ និងបវារណាពុទ្ធបរិស័ទចូលរួមវិភាគទាន ដើម្បីរួមចំណែកជាមួយ រដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងឧបត្ថម្ភដល់អ្នកដែលមានស្ថានភាពលំបាកក្នុងជីវភាព។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ ព្រះអង្គបានឧបត្ថម្ភកសាងបង្គោលភ្លើង និងកសាងផ្លូវក្នុងភូមិប្រវែងជាង ០១ គីឡូម៉ែត្រ សរុបទឹកប្រាក់ជាង ៥០ លានដុង និងឧបត្ថម្ភប្រាក់ អគ្គិសនីសម្រាប់បំភ្លឺតាមដងផ្លូវជនបទតម្លៃក្នុង មួយខែជាង ០២ លានដុង ។ ព្រះអង្គបានឧបត្ថម្ភតាំងពីឆ្នាំ ២០១៩ ដល់ចុងឆ្នាំ ២០២១។ លុះដល់ដើមឆ្នាំ ២០២២ ពេលដែលរដ្ឋអំណាចមូលដ្ឋានចលនាឧបត្ថម្ភទិញអំពូលភ្លើងថាមពលព្រះអាទិត្យ ជំនួសឲ្យអំពូលភ្លើងអគ្គិសនីឧស្សាហកម្ម ព្រះតេជគុណ ថាច់ម៉ូត ក៏បន្តការឧបត្ថម្ភទឹកប្រាក់ជាង ៥០ លានដុងទៀត។ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ ព្រះអង្គតែងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងស្ពាន និងផ្លូវជនបទ ចូលរួមកសាង មូលនិធិ ដើម្បីអ្នកក្រីក្រ មូលនិធិបង្ការគ្រោះធម្មជាតិ មូលនិធិតបស្នងសងគុណជាដើម ឧបត្ថម្ភមូលនិធិនីមួយៗតិចបំផុតពី ០៣លានដុងឡើងទៅ។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាកជាដើមជារឿយៗទៀតផង។
លោក អ៊ុងជីថាំង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ផុងភូមានប្រសាសន៍ថា៖ ជាច្រើនឆ្នាំកន្លង ព្រះតេជគុណ ថាច់ម៉ូត តែងរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋាន ក៏ដូចជាគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំអនុវត្តការងារសុខុមាលភាពសង្គម ព្រមទាំងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានបានល្អទៀតផង។ ទង្វើសប្បុរសធម៌របស់ព្រះអង្គបានសាយភាយ ទូលំទូលាយនៅក្នុងសហគមន៍ និងសង្គម។ ហេតុនោះទើបសប្បុរសជន ក៏ដូចជាមាមីងពុទ្ធបរិស័ទក្នុង និងក្រៅស្រុក តែងមានសទ្ធាជ្រះថ្លាចំពោះព្រះអង្គនិងរួមវិភាគទានជាមួយព្រះអង្គ ដើម្បីបន្តការឧបត្ថម្ភរដ្ឋអំណាចមូលដ្ឋានក្នុងការកសាងសំណង់សាធារណប្រយោជន៍សង្គម និងឧបត្ថម្ភទាន់ពេល ចំពោះប្រជាជនដែលជួបការលំបាកក្នុងជីវភាព។
ការងារជាក់ស្តែង របស់ព្រះតេជគុណ ថាច់ម៉ូត បានប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការប្រជាជនស្រុកប្រគេនលិខិតសរសើរជាច្រើនដូចជា៖ “សម្រេចស្នាព្រះហស្ត ឆ្នើមក្នុងការអនុវត្តន៍ការងារជនជាតិ” “ស្នាព្រះហស្ត ឆ្នើមក្នុងការចលនាឧបត្ថម្ភការងារបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩”“ស្នាព្រះហស្តឆ្នើមក្នុងការ កសាងជនបទថ្មី។ល។ អត្ថបទ-រូបថត: សុជា