13/05/2022 09:14
បងគឹមសុភាពអនាម័យម៉ាស៊ីនត្រាក់ទ័រ ។ រូបថត៖ ផាងត្វឹង
បងគឹមសុភាពឲ្យដឹង៖ ដើម្បីពង្រីកប្រពៃណីបដិវត្តន៍របស់គ្រួសារ ឆ្នាំ ១៩៩៨ ខ្ញុំចូលរួមក្រុម ស្វ័យត្រាណចល័តឃុំ ដល់ឆ្នាំ ២០១២ ជាសមាជិកនគរបាលភូមិ។ អាស្រ័យធ្វើការងារបានល្អ ដល់ឆ្នាំ ២០១៩ ខ្ញុំបានប្រជាជនទំនុកចិត្តបោះ ឆ្នោតតែងតាំងជាប្រធានគណៈកម្មការប្រជាជន ភូមិរហូតមកទល់ពេលនេះ។
ជាមួយភារកិច្ចដែលបានប្រគល់ឲ្យបងសុភាព រួមជាមួយគណៈប្រតិបត្តិការសាខាបក្សភូមិម្ចាស់ការចាត់តាំងផ្សព្វផ្សាយ ចលនាកម្មាភិបាល បក្ខជន ប្រជាជនប្រតិបត្តិល្អបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចលនាប្រ ជាជនអនុវត្តល្អបណ្តាចលនាប្រឡងប្រណាំង កសាងជនបទថ្មី សាមគ្គី កសាងជីវភាពវប្បធម៌ អារ្យធម៌ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់កសាង ពង្រឹងនិងពង្រីក បណ្តាសកម្មភាពរបស់គណៈការងាររណសិរ្សភូមិ។ បងតែងទៅកាន់មូលដ្ឋានដើម្បីស្វែងយល់ អំពីជីវភាព ស្តាប់យោបល់ គោលបំណងរបស់ប្រជាជនដើម្បីរបាយការណ៍ជូនថ្នាក់លើអនុវត្តល្អការងារកសាងបក្ស កសាងរដ្ឋអំណាចមូលដ្ឋាន។
តាមបទពិសោធន៍របស់បងសុភាព ដើម្បីធ្វើល្អការងារចលនាប្រជាជនចូលរួមកសាងបក្ស ពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន កម្មាភិបាលរបស់ភូមិ ត្រូវធ្វើជាគំរូឈានមុខទើបប្រជាជនជំនឿទុកចិត្ត ចូលរួមជ្រោមជ្រែង។ បងបានចែករំលែកថា៖ របៀបធ្វើល្អបំផុតគឺពឹង “ប្រជាជនចលនាប្រជាជន” មានន័យថា យើងចលនាអ្នកដែលសកម្មចូល រួមក្នុងបណ្តាចលនាជាមុនសិន ហើយក្រោយ មកពឹងអ្នកទាំងនោះចលនាបន្តអ្នកដទៃនៅលើ ភូមិសាស្រ្តចូលរួម។ ពេលចលនាអនុវត្តបណ្តាចលនាកសាងជនបទថ្មី កសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅចលនាមហាជនចូល រួមរក្សាសន្តិសុខមាតុភូមិ គណៈកម្មការប្រជាជន ភូមិត្រូវលើកឡើងពិភាក្សាដោយប្រជាធិបតេយ្យ យកយោបល់របស់ប្រជាជន។ល។ រួចបានប្រជាជននៅលើភូមិសាស្រ្តគាំទ្រ និងសកម្មចូលរួម។
ជារៀងរាល់ឆ្នាំ រួមជាមួយការវិនិយោគរបស់រដ្ឋ បងសុភាពនៅទាំងចលនាប្រជាជនក្នុងភូមិ បរិច្ចាគដី ចូលរួមជាកម្លាំងក្នុងការកសាងជនបទថ្មី។ បច្ចុប្បន្ននេះ ភូមិបត់ចែកមានការវិវឌ្ឍន៍យ៉ាងសកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែបានកសាង ព្រមៗគ្នា សមរម្យ ជីវភាពប្រជាជនកាន់តែបាន សុខដុម ឆ្នាំ ២០២១ អត្រាគ្រួសារក្រីក្ររបស់ភូមិនៅតែ ១,៥%។
ក្រៅពីការអនុវត្តន៍ល្អភារកិច្ចនយោបាយ បង សុភាពនៅទាំងជាគំរូក្នុងការពង្រីកសេដ្ឋកិច្ចគ្រួ សារ។ ជាមួយផ្ទៃដីផលិតស្រូវ ២,៨ ហិកតា បងសុភាពអនុវត្តល្អតាមវិទ្យាសាស្រ្ត-បច្ចេកទេស ដូចជាប្រើប្រាស់ពូជស្រូវថ្មីគុណភាពខ្ពស់ អនុវត្តវិធានការ “បន្ថយ ៣ បង្កើន ៣” “ត្រូវ ១ បង្កើន ៥” ដើម្បីបង្កើនទិន្នផល គុណភាពគ្រាប់ស្រូវ ឆ្លើយតបតម្រូវការនីហរ័ណ។ ក្រៅពីផលិតស្រូវ បងសុភាពនៅទាំងចូលរួមជាមួយមូលដ្ឋានផ្លាស់ប្តូររចនាសម្ព័ន្ធផលិត។ បងបានបង្វែរដីផលិតស្រូវមិនសូវមានផល ០,៧ ហិកតាមកដាំដូង ដាំស្មៅចិញ្ចឹមគោ។ល។ ជាមួយទម្រង់ពង្រីកសេដ្ឋកិច្ច របស់គ្រួសារ រៀងរាល់ឆ្នាំក្រោយពេលទូទាត់ខ្ទង់ ចំណាយរួចនៅចំណេញជាង ២៦០ លានដុង។
បងហ្វិញគីមជុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វាបានឲ្យដឹង៖ ប្រធានគណៈកម្មការប្រជាជនភូមិ គឹមសុភាព និយាយទន្ទឹម នឹងធ្វើអនុវត្តល្អភារកិច្ចបានប្រគល់ឲ្យ អនុវត្តល្អការងារផ្សព្វផ្សាយដល់ប្រជាជន អំពីគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពិសេសគឺការសាមគ្គីកសាងជីវភាពវប្បធម៌ អារ្យធម៌។ បងជាបក្ខជនគំរូមួយរូបតែងអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើប្រជាជន ជាកសិករ ផលិតធ្វើអាជីវកម្មពូកែនៅមូលដ្ឋាន និងសកម្មជួយ គ្នាទៅវិញទៅមកជាគំរូសម្រាប់មហាជនធ្វើតាម។
បណ្តាការចូលរួមយ៉ាងសកម្មរបស់បងគឹមសុភាព បានរួមចំណែកអនុវត្តមានប្រសិទ្ធភាពក្នុង ចលនាធំៗរបស់មូលដ្ឋាន។ ចំណែកបងបានលេ ខាបក្សឃុំជូនលិខិតសរសើរព្រោះមានស្នាដៃឆ្នើម ក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីល ធម៌ ឥរិយាបថហូជីមិញដំណាក់កាល ២០១៦-២០២០។ ឆ្នាំ ២០២១ បងបានប្រធានគណៈ កម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរជាមួយ ស្នាដៃឆ្នើមក្នុងចលនា “ទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ”៕ ប្រែសម្រួល៖ តឹងង៉ុក
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។