19/11/2021 09:09
បង ថាច់គឹមហាញ់(ឆ្វេង)តែងរួមជាមួយបណ្តាផ្នែកដើម្បីធ្វើល្អការងារផ្សព្វផ្សាយ។
បងបានឆ្លងកាត់វិស័យការងារជាច្រើន។ ដល់ឆ្នាំ ២០១១ បងបានបញ្ជូនមកបំពេញការងារជាប្រធានគណៈការងាររណសិរ្សភូមិចុងព្រៃ។ ជាមួយតួនាទីនេះ បងតែងយកចិត្តទុកដាក់ដល់ការងារបន្ថយភាពក្រីក្រ។ បងធ្វើសេនាធិការជូនគណៈកម្មាធការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ កសាងទម្រង់ចិញ្ចឹមគោមេ ដាំបន្លែ បង្ការជាច្រើនដើម្បីជួយដល់គ្រួសារក្រីក្រ ជិតក្រ លើភូមិសាស្រ្តភូមិឈានឡើងចាកផុតភាពក្រីក្រ ជាច្រើនគ្រួសារ។
ឆ្នាំ ២០២០ ជាមួយការរីកចម្រើននៃទម្រង់ និងប្រសិទ្ធភាពពីទម្រង់ចិញ្ចឹមសត្វ បងបានស្នើលុបបំបាត់គ្រួសារក្រីក្រ គ្រួសារជិតក្រនៅមូលដ្ឋាន បាន ១០ គ្រួ ។ រួមជាមួយនោះ គ្រួសារជាច្រើន ដែលចិញ្ចឹមសត្វធ្វើឱ្យឥទ្ធិពលដល់បរិស្ថាន ឥទ្ធិពលដល់ការប្រជុំជីវភាពនៃគ្រួសារជិតខាង បងបានស្នើឧបត្ថម្ភថវិកាមួយចំណែកកសាងរណ្តៅ ប៊ីយ៉ូហ្គាសដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុត ពីការជះឥទ្ធិពលដល់បរិស្ថានរបស់បណ្តាគ្រួសារ ចិញ្ចឹមសត្វ។ ពេលមូលដ្ឋានផ្សព្វផ្សាយកសាងភូមិវប្បធម៌ ជនបទថ្មី រូបបងផ្ទាល់ជាអ្នកតំណាងឱ្យរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជន។ គិតមកទល់ពេលនេះ ភូមិអនុវត្តសម្រេចបណ្តាលក្ខឋានអំពីការកសាងជនបទថ្មី។
បងថាច់គឹមហាញ់ បានឱ្យដឹង៖ ជាអ្នកបំពេញការងារនៅមូលដ្ឋាន តែងជួបប្រសព្វជាមួយប្រជាជន និងផ្សារភ្ជាប់ស្អិតល្មួតជាមួយប្រជាជន ខ្ញុំខិតខំបង្កប្រជាប្រិយភាព ទំនុកចិត្តចំពោះប្រជាជន ដើម្បីងាយស្រួលក្នុងការងារចលនាមហាជន។ បើទុកជាមានការរវល់ការងារគ្រួសារយ៉ាងណាក៏ដោយ ខ្ញុំតែងឆ្លៀតពេលជួបសំណេះសំណាល ផ្តោះប្តូរយោបល់ជាមួយប្រជាជន ដើម្បីក្តាប់ពីការលាតត្រដាងរបស់ប្រជាជន ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជន។ អាស្រ័យទង្វើបែបនោះ ទើបការងារបំផុសចលនារបស់ខ្ញុំតែងសម្រេចជោគជ័យ ហើយបានមាមីងជាច្រើនគាំទ្រ។
ក្នុងលើកដែលបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់បង្កើនការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ជាពិសេស គឺក្នុងពេលដែលលើភូមិសាស្រ្តឃុំ ភឿកហ៊ឹងត្រូវបិទខ្ទប់ បង្ការ ទប់ស្កាត់អាសន្នរោគ បងបំផុសចលនាបណ្តាគ្រួសារដែលមានលក្ខណៈ បណ្តាសប្បុរសជនឧបត្ថម្ភបណ្តាគ្រួសារក្រីក្រ គ្រួសារលំបាកអំពីពេលបាយនិងបណ្តាសម្ភារ ប្រើប្រាស់ចាំបាច់មួយចំនួនទៀតជូនដល់ប្រជាជនពីបណ្តាខេត្តវិលត្រឡប់មកមូលដ្ឋានសរុប តម្លៃជិត ១០០ លានដុង។
លោកលីវុាំងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហ៊ឹង បានឱ្យដឹងថា៖ ក្នុងការអនុវត្តន៍បណ្តាកិច្ចការ បងថាច់គឹមហាញ់ តែងរួមដំណើរជាមួយបណ្តាផ្នែកគ្រប់លំ ដាប់ថ្នាក់ដើម្បីធ្វើល្អរាល់កិច្ចការនៅមូលដ្ឋាន។ ក្នុងលើកអនុវត្តការឧបត្ថម្ភប្រជាជននៅតាមបណ្តាកន្លែងចត្តាឡីស័កលើភូមិសាស្រ្ត រូបបងផ្ទាល់បង្ក បានរូបភាពស្រស់ស្អាតក្នុងភ្នែកប្រជាជន ជាអ្នកតំណាងឱ្យរដ្ឋអំណាចមូលដ្ឋានចលនាអនុវត្ត បណ្តាចលនាបដិវត្តន៍។ បច្ចុប្បន្នស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតែងបានរក្សាខ្ជាប់ ជីវភាពរបស់ប្រជាជនមិនបង្អង់បានកែលម្អ ភាគកម្រិតចលនាជាច្រើនក្នុងការបំផុស ចលនាបណ្តាមូលនិធិដែលថ្នាក់លើប្រគល់ឱ្យតែងបានភូមិអនុវត្តសម្រេច។ សមិទ្ធផលទាំងនោះ គឺជាការរួមចំណែកយ៉ាងធំធេងរបស់បងគឹមហាញ់។ បងស័ក្តិសមជាអ្នកមានថ្វីដៃឆ្នើមក្នុងជនរួមជាតិ ខ្មែរ ជាតំណាងឱ្យឆន្ទៈ ក្តីប្រាថ្នារបស់ប្រជាជន៕ អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។