14/09/2021 08:48
ព្រះតេជគុណថាច់រ៉ីយ៍។
ព្រះតេជគុណថាច់រ៉ីយ៍ មានថេរដីកាឱ្យដឹងថា៖ គិតតាំងពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ អាត្មា ប្រគេនទេយ្យវត្ថុដល់វត្តទាំង ២៣ លើភូមិ សាស្រ្តស្រុកបាន ៤ លើករួមមាន៖ អង្ករ ៧៥ គីឡូក្រាម មី ៥ ធុង ត្រីខ ២០ កំប៉ុង ព្រមទាំង គ្រឿងឧបភោគមួយចំនួនទៀត និងទឹកប្រាក់ ៥០០ ពាន់ដុង។ ទន្ទឹមនឹងនោះ ជូនអំណោយជាង ៥០០ ចំណែករួមមាន៖ អង្ករ ទឹកស៊ីអ៊ីវ ប៊ីចេង ប្រេងចម្អិន។ល។ ដល់បណ្តាគ្រួសារក្រីក្រ នៅកន្លែងនានា គិតជាតម្លៃអំណោយមួយចំ ណែកៗ ១៥០ ពាន់ដុង។
ព្រះតេជគុណថាច់រ៉ីយ៍ ឱ្យដឹងបន្ថែមទៀតថា៖ ក្នុងស្ថានភាពត្រូវជះឥទ្ធិពលរួម មានគ្រួសារពុទ្ធបរិស័ទជាច្រើនជួបការលំបាកក្នុងជីវភាព។ អាស្រ័យហេតុនោះ អាត្មាក៏ត្រូវមានការចែករំលែក ដល់ស្ថានភាពទាំងនោះ ទោះបីអំណោយ មានតម្លៃ មិនធំធេងក៏ដោយ ប៉ុន្តែក៏រួមចំណែកសម្រាលការលំបាកក្នុងជីវភាពរបស់មាមីងផងដែរ។មិនត្រឹមតែក្នុងលើកឥទ្ធិពលដោយអាសន្នរោគកូវីដ ១៩ ឡើយ នៅបណ្តាថ្ងៃធម្មតា ព្រះតេជគុណ ថាច់រ៉ីយ៍ ក៏តែងឆ្លៀតពេលនិមន្តទៅសួរសុខទុក្ខ ជូនអំណោយស្ថានភាពអនាថា អ្នកជំងឺក្រីក្រ ចាស់ ព្រឹទ្ធាចារ្យ អ្នកជួបប្រទះគ្រោះថ្នាក់។ល។ ចូលរួមវិភាគទានបណ្តាប្រភេទមូលនិធិដូចជា៖ មូលនិធិបង្ការ ជម្នះគ្រោះធម្មជាតិ មូលនិធិសុខុមាល ភាពសង្គម មូលនិធិសន្តិសុខការពារប្រទេស។ល។
លោក ហ្វិញវុាំងសាញ់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ៊ីបហ្វា បានឱ្យដឹងថា៖ វត្តកំណើតរបស់ព្រះតេជគុណថាច់រ៉ីយ៍គឺនៅវត្តរាជមល្ល ឃុំគីមហ្វា។ អំឡុងពេល ប្រហែលនៅឆ្នាំ ២០១៨ ដោយពិនិត្យឃើញវត្ត គិរីសុវណ្ណ (ចុងមីសចាស់) មានភាពអន់ខ្សោយ អំពីការចាត់តាំងសកម្មភាពក្នុងវត្តអារាម ក៏ដូចជាការសាងសង់បណ្តាសំណង់នៅក្នុងវត្ត ម៉្លោះហើយ ព្រះតេជគុណស្ម័គ្រចិត្តនិមន្តមកគង់នៅវត្តគិរីសុវណ្ណ (ចុងមីសចាស់) ឃុំហ៊ីបហ្វាវិញ រួចទទួលរ៉ាប់រងការងារសាងសង់បណ្តាសំណង់នៅក្នុងវត្ត។ ទោះបីមានការមមាញឹកក្នុងការងារសាងសង់ សកម្មភាពសមាគម សកម្មភាពសាសនាក៏ដោយ ប៉ុន្តែព្រះតេជគុណនៅតែឆ្លៀតពេលបំពេញការងារសង្គម លេចធ្លោបំផុតគឺអំពីការងារសប្បុរសធម៌ មនុស្សធម៌និងរួមវិភាគទានជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន។
ព្រះអង្គ សកម្មក្នុងការផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទខ្មែរឱ្យអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគទៀតផង។លោកថាច់សៅរ៍ ប្រធានគណៈអារាមាភិបាលវត្តគិរីសុវណ្ណ (ចុងមី សចាស់) បានឱ្យដឹងថា៖ ព្រះតេជគុណថាច់រ៉ីយ៍ ជាអង្គមានទឹកព្រះទ័យក្នុងការពង្រីកស្មារតីសាមគ្គីក្នុងជនរួមជាតិខ្មែរ មិនត្រឹមតែនៅវត្តកំណើត របស់ព្រះតេជគុណឡើយ សូម្បីពេលមកគង់នៅក្នុងវត្តចុងមីសចាស់ ព្រះតេជគុណសហការ ជាមួយបណ្តាសមាជិកគណៈអារាមាភិបាល និង បំផុសចលនាកសាងបានសំណង់ជាច្រើននៅក្នុងផ្ទៃវត្ត។ ខណៈដែលរងឥទ្ធិពលរួមអំពីអាសន្ន រោគ ព្រះតេជគុណក៏ឆ្លៀតបម្រុងនូវមនោសញ្ចេត នាល្អប្រសើរដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋាន គិតគូររាល់ស្ថានភាពរបស់ប្រជាជនជាមួយស្មារតី “ល្អទាំងសាសនា ថ្លៃថ្លាទាំងសង្គម”៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។